ព័ត៌មានជាតិ
មនុស្សប្រុសស្រី ១០ នាក់ពុលនំបញ្ចុកក្នុងពីធីបុណ្យ៧ថ្ងៃ
មនុស្សក្មេងចាស់ប្រុសស្រីចំនួន ១០ នាក់ពុលនំបញ្ចុកក្នុងពីធីបុណ្យគម្រប់ខួប៧ថ្ងៃបណ្តាលឱ្យក្អួតចង្អោរ និងចុកពោះ ដោយត្រូវបានបងប្អូនហៅរថយន្តរបស់មន្ទីពេទ្យបង្អែកស្រុកបរិបូណ៌ដឹកបញ្ជូនមកធ្វើការសង្គ្រោះព្យាបាលនៅក្នុងមន្ទីរពេទ្យស្រុក។ ករណីខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១១ ព្រឹកថ្ងៃទី២៥ ខែតុលាឆ្នាំ២០២៣នៅក្នុងភូមិតាំងធ្នឹម ឃុំពេជ្រចង្វា ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងនៅវេលាម៉ោង ២០ យប់ថ្ងៃទី ២៥ ខែតុលានេះបានឲ្យដឹងថា ហេតុការណ៍ពុលនំបញ្ចុកនេះកើតឡើងនៅក្នុងពិធីបុណ្យខួប៧ថ្ងៃ នៅក្នុងភូមិតាំងធ្នឹម ឃុំពេជ្រចង្វា ស្រុកបរិបូរណ៍។
ដោយក្រោយពេលកើតហេតុភ្លាមៗបានសមត្ថកិច្ចមូលដ្ឋានបានដឹកប្រជាពលរដ្ឋរងគ្រោះចំនួន ៦ នាក់ ក្នុងចំណោមរងគ្រោះសរុប ១០នាក់តាមរថយន្តរបស់មន្ទីពេទ្យនាំយកមកធ្វើការសង្គ្រោះបន្ទាន់នៅក្នុងមន្ទីពេទ្យបង្អែកស្រុកបរិបូរណ៌ ដោយពួកគាត់មានអាការះក្អួតចង្អោរ និងចុកពោះ។
លោកប្រធានមន្ទីរសុខាភិបាលខេត្តបានបញ្ជាក់ឲ្យដឹងថា មកដល់ម៉ោង៨យប់នេះបងប្អូនប្រជាពលរដ្ឋដែលបានពុលនាំបញ្ចុកនោះចំនួន ៦ នាក់ កំពុងព្យាបាលនៅក្នុងមន្ទីរពេទ្យស្រុក ដោយមានអាការៈធូរស្រាច្រើនហើយ និងមិនមានប្រជាពលរដ្ឋណាម្នាក់មានគ្រោះថ្នាក់ដល់ជីវិតនោះឡើយ។ ដែលករណីនេះបណ្តាលមកពីនំបញ្ចុក និងបន្លែជាអន្លក់ ទើបធ្វើឱ្យមានការពុលបែបនេះ។

លោកប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមមានការប្រុងប្រយ័ត្នលើម្ហូបអាហារអោយបានខ្ពស់ដើម្បីជៀសវាងការប៉ះពាល់ដូចករណីខាងលើនេះ៕

អត្ថបទ៖ ឈៀងថារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


