ព័ត៌មានជាតិ
ខោអាវដេររយលក់ក្នុងតម្លៃថោក មានអ្នកទិញច្រើនដោយសារតែក្រណាត់ល្អ
ភ្នំពេញ ៖ ស្ត្រី វ៉ាន់ នី ជាអាជីវករលក់ខោ អាវ ដេ រយបាននិយាយថា រាល់ថ្ងៃបងស្រីទទួលបានកម្រៃច្រើនក្នុងការលក់ខោ អាវដេ រយ ព្រោះមានតម្លៃថោកដែលមានអតិថិជនច្រើនបានមកទិញ។

លោកស្រី វ៉ាន់ នី ដែលកំពុងលក់ខោ អាវ ឲ្យម៉ូយបាននិយាយថា រាល់ថ្ងៃនេះមុខរបរលក់ខោ អាវដេររយនេះបានកាក់កបដោយក្នុងមួយថ្ងៃបងស្រីអាចរកប្រាក់ចំណេញបានមិនក្រោម២០ម៉ឺនរៀលនោះទេ។ ខោអាវ ដែលបងស្រីលក់គឺក្នុងមួយកំប្លេរថ្លៃ៣០០០០រៀល។ ហើយតម្លៃ៣០០០០រៀលនេះបងស្រីអាចចំណេញបានមិនក្រោម៥០០០រៀល។

បង វ៉ាន់ នី បន្តមុនថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាម ខាងមុខនេះគឺខោ អាវ ដែលបងស្រីលក់គឺមានជនជាតិចិន វៀតណាម រួមទាំងខ្មែរយើងផងមកទិញយកទៅស្លៀកព្រោះមានតម្លៃថោកខណៈខោ អាវនៅហាងមិនក្រោម៥០ដុល្លារក្នុងមួយកំប្លេរ។ ចំណែកក្រណាត់វិញខោ អាវដេរយក៏ក្រណាត់ល្អមិនចាញ់ក្រណាត់ក្នុងហាងផងដែរ។

បងស្រីបញ្ជាក់ថា ខោអាវដេររយនិងចុះតម្លៃថោកជាងនេះបន្ថែមទៀតដើម្បីឲ្យអតិថិជនលោកមានលទ្ធភាពទិញយកទៅស្លៀកពាក់។ចំពោះទីតាំងដែលបងស្រីលក់ គឺស្ថិតនៅមុខផ្សារច្បារអំពៅក្នុងភូមិកណ្តាលសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕
ដោយ ៖ នរា


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


