Connect with us

ព័ត៌មានជាតិ

កម្ពុជា និងចិន ត្រៀមប្រារព្ធឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជន នៅឆ្នាំ២០២៤

បានផុស

នៅ

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក សុខ ចិន្ដាសោភា និង ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា លោក វ៉ាង វិនធាន បានឯកភាពផ្ដួចផ្ដើមឱ្យមានសកម្មភាពគ្រប់ជ្រុងជ្រោយ ដើម្បីត្រៀមប្រារព្ធ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន” ដែលគ្រោងធ្វើនៅឆ្នាំ ២០២៤ សំដៅទាក់ទាញទេសចរចិនមកទស្សនាកម្ពុជាបន្ថែមទៀត។ ការឯកភាពគ្នានេះ បានធ្វើឡើងក្នុងជំនួបដែលប្រមុខការទូតកម្ពុជា លោក សុខ ចិន្ដាសោភា អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតចិនចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។

រូបថត ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនធាន(ខាងឆ្វេង) ជជែកពិភាក្សាការងារជាមួយ ប្រមុខការទូតកម្ពុជា លោក សុខ ចិន្ដាសោភា (ខាងស្ដាំ)។ រូបថតដោយ ក្រសួងការបរទេសកម្ពុជា។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការបរទេស ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃទំនាក់ទំនង និងកិច្ច សហប្រតិបត្តិការកម្ពុជា-ចិន ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេស និងប្រជាជន ទាំងពីរ ព្រមទាំងបានសម្តែងនូវសុទិដ្ឋិនិយមរួមគ្នាថា ភាពជាដៃគូជិតស្និទ្ធនេះនឹងកាន់តែរីកចម្រើន លូតលាស់បន្ថែមទៀត។ ភាគីទាំងពីរបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេក្នុងការអនុវត្ត កិច្ចព្រមព្រៀង និងកុងសង់ស៊ីស ដែលថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ បានឯកភាពជាមួយគ្ន នាពេលកន្លងមក រួមមាន (១) ការដាក់ចេញនូវ “កិច្ចសហប្រតិបត្តិការត្បូងពេជ្រ” និង (២) ការ បង្កើត “ច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យា” និង “ច្រករបៀងមច្ឆា និងអង្ករ” ដែលសម្ដេចតេជោ ហ៊ុន សែន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានឯកភាពគ្នា កាលពីខែកុម្ភៈ ឆ្នាំ២០២៣។

ភាគីទាំងពីរបានកត់សម្គាល់ដោយការពេញចិត្តនូវជំនួបប្រកបដោយផ្លែផ្ការវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំចិន ជាពិសេសជំនួបជាមួយ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងនាយករដ្ឋមន្ត្រីចិន លោក លី ឈាង ក្នុងឱកាសទស្សនកិច្ចរបស់ សម្ដេចធិបតី ទៅកាន់ប្រទេសចិន។

រូបថត សម្ដេចធិបតី  ហ៊ុន ម៉ាណែត  ក្នុងឋានៈជានាយករដ្ឋមន្ត្រីកម្ពុជា ចាប់ដៃជាមួយ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង កាលពីខែកញ្ញា ឆ្នាំ២០២៣។

ប្រមុខការទូតកម្ពុជា  បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលបានបំពេញតួនាទីដ៏សំខាន់ក្នុងការសម្របសម្រួលដំណើរទស្សនកិច្ចកម្រិតខ្ពស់ និងកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ និងចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋ ប្រជាមានិតចិន ដែលបានផ្ដល់ជំនួយនិងការគាំទ្រដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ដែលបានរួម ចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ព្រះរាជាណាចក្រកម្ពុជា។

រូបថត សម្ដេចធិបតី  ហ៊ុន ម៉ាណែត  ក្នុងឋានៈជានាយករដ្ឋមន្ត្រីកម្ពុជា ចាប់ដៃជាមួយ នាយករដ្ឋមន្ត្រីចិន លោក លី ឈាង កាលពីថ្ងៃទី១៧ខែតុលា ឆ្នាំ២០២៣។

បន្ថែមលើកិច្ចពិភាក្សាអំពីប្រធានបទទ្វេភាគី ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើបញ្ហា តំបន់និងអន្តរជាតិដែលជាប្រយោជន៍និងកង្វល់រួម ព្រមទាំងភាពជាដៃគូអាស៊ាន-ចិន និងសារៈសំខាន់ នៃការប្រកាន់ខ្ជាប់នូវមជ្ឈភាពអាស៊ាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទី មុន

ព្រលានយន្តហោះ​នៅ​បារាំង​​បិទ​ និង​ជម្លៀស​មនុស្ស​ចេញ​ ដោយសារ​ដំណឹង​នៃការបង្កៃ​គ្រាប់​បែក​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

បណ្ដាញ​រថភ្លើង​បារាំង​រង​ការ​វាយ​ប្រហារប៉ុន្មាន​ម៉ោង ​មុន​ចាប់​ផ្ដើម​ព្រឹត្តិការណ៍​អូឡាំពិក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា និងអ្នករាយការណ៍ពិសេស UN វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិ៣០ឆ្នាំមកនេះ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

គ្រោះ​ទឹក​ជំនន់ និង​បាក់​ដី​នៅ​វៀតណាម សម្លាប់​មនុស្ស​១០​នាក់ និង​៩​នាក់​បាត់​ខ្លួន

ជីវិតកម្សាន្ដ២ ម៉ោង មុន

រឿងគ្រឿងញៀនមិនទាន់ចប់ផង Yoo Ah In ត្រូវចាប់ខ្លួនពីបទរំលោភលើបុរសដូចគ្នា

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

លោក ត្រាំ ជំរុញ​អាមេរិក​​កម្ចាត់​អ៊ីរ៉ង់​ឲ្យ​ផុត​ពូជ​ពី​ផែនដី បើ​ប្រទេស​នេះ​ហ៊ាន​គ្រោង​​ធ្វើ​ឃាត​លោក

ព័ត៌មានជាតិ១១ ម៉ោង មុន

ទីភ្នាក់ងារ AFD ចុះពិនិត្យគម្រោងត្រៀមជួសជុលដែលខូចខាតដោយទឹកជំនន់នៅខេត្តបាត់ដំបង

សន្តិសុខសង្គម២១ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះផ្ទះលក់គ្រឿងបន្លាស់រថយន្ដនៅក្រុងដូនកែវ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អាហារថៃនិងឡាវមួយប្រភេទ ក្លាយជាឃាតកលាក់មុខ សម្លាប់មនុស្សសឹងរាល់ឆ្នាំ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

លើកដំបូង! យន្តហោះទម្លាក់គ្រាប់បែក រុស្ស៊ី-ចិន ល្បាតរួមគ្នាកៀក អាមេរិក ដុតបញ្ឆេះស្ថានការណ៍ 

Sokha Hotels

ព័ត៌មានពេញនិយម