Connect with us

ព័ត៌មានជាតិ

ក្រសួងកសិកម្ម ជ្រើសរើសមន្ត្រីកសិកម្មឃុំ ២៥០ នាក់ សម្រាប់ប្រភេទក្របខណ្ឌ ក.ខ.គ

បានផុស

នៅ

ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ​ នឹង​មាន​ការ​ប្រឡង​ជ្រើសរើស​មន្ត្រី​កសិកម្ម​ឃុំ​ប្រមាណ​ជា​ ២៥០​នាក់​ សម្រាប់​ប្រភេទ​ក្របខណ្ឌ ក.ខ.គ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​មុខ​ងារ​សាធារណៈ ចំពោះ​សាធារណជន និង​យុវជន ដែល​មាន​ជំនាញ ឯកទេស​ផ្នែក​កសិកម្ម ​ដោយ​គិត​​ចាប់​ពី​វិញ្ញាបនបត្រ បរិញ្ញាបត្ររង បរិញ្ញាបត្រ ឬ​សញ្ញាប័ត្រ​សមមូល ​អាច​​ដាក់​ពាក្យ​​ប្រឡង​ប្រជែង​បម្រើ​ការងារ​នៅ​ក្នុង​ក្របខណ្ឌ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ​។ នៅ​ក្នុង​ឆ្នាំ​២០២៣ នេះ មាន​ការ​ជ្រើសរើស​មន្ត្រី​កសិកម្ម​ឃុំ ចំនួន ២៥០នាក់ សម្រាប់​ប្រភេទ​ក្របខណ្ឌ ក.ខ.គ ឲ្យ​ចូល​បម្រើ​ការងារ​នៅ​តាម​ឃុំ ស្រុក ខេត្ត ក្នុង​ក្របខណ្ឌ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។

សម្រាប់​លក្ខខណ្ឌ​នៃ​ការ​ជ្រើសរើស បេក្ខជន​ត្រូវ​មាន​សញ្ជាតិ​ខ្មែរ, មាន​អាយុ​យ៉ាង​តិច ១៨ ឆ្នាំ។ ចំពោះ​បេក្ខជន​ដែល​មាន​កម្រិត​បណ្ដុះបណ្ដាល​ថ្នាក់​បណ្ឌិត ត្រូវ​បាន​លើក​លែង​លក្ខខណ្ឌ​អាយុ, កម្រិត​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ឬ​សមមូល​ត្រូវ​មាន​អាយុ​ច្រើន​បំផុត ៤០ ឆ្នាំ, កម្រិត​ថ្នាក់​បរិញ្ញាបត្រ ឬ​សមមូល ត្រូវ​មាន​អាយុ​ច្រើន​បំផុត ៣៥ ឆ្នាំ, ថ្នាក់​បរិញ្ញាបត្ររង ឬ​សមមូល ត្រូវ​មាន​អាយុ​ច្រើន​បំផុត ២៨ ឆ្នាំ ហើយ​វិញ្ញាបនបត្រ ឬ​សមមូល ត្រូវ​មាន​អាយុ​ច្រើន​បំផុត ២៥ ឆ្នាំ និង​មន្ត្រី​រាជការ​ត្រូវ​បាន​លើកលែង​លក្ខខណ្ឌ​អាយុ ហើយ​បេក្ខជន​ក៏​មិន​ប្រាស​ចាក​សិទ្ធិ​ខាង​ផ្លូវ​រដ្ឋប្បវេណី សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​ខាង​នយោបាយ​ជា​ដើម​។

ដោយឡែក​បេក្ខជន​ដែល​មាន​សញ្ញាប័ត្រ​ជំនាញ​កសិកម្ម បទ​ពិសោធន៍​ការងារ​លើ​វិស័យ​កសិកម្ម ស្ត្រីភេទ ​និង​អ្នក​​ដែល​មាន​ទីលំ​​នៅ​អចិន្ត្រៃយ៍​ក្នុង​ឃុំ ស្រុក ខេត្ត ដែល​ត្រូវ​ជ្រើសរើស​មន្រ្តី​កសិកម្ម​ឃុំ ក៏​ទទួល​បាន​អាទិភាព​ខ្ពស់​នៅ​ក្នុង​ការ​ជ្រើសរើស​​នេះ​ផង​ដែរ។

បេក្ខជនដែល​មាន​បំណង​ចង់​ដាក់​ពាក្យ​ប្រឡង​ប្រជែង ខាង​ក្រសួង​​នឹង​ចាប់​ផ្តើម​ទទួល​ចុះ​ឈ្មោះ​ប្រឡងប្រជែង​ចាប់​ពី​ថ្ងៃទី​០១ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ រហូត​ដល់ ថ្ងៃ​​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ វេលា​ម៉ោង ១៧:០០ រសៀល​ជា​កំហិត​នៅ​តាម​ប្រព័ន្ធ​អនឡាញ ដោយ​បេក្ខជន​អាចស្កេន QR Code ឬ ចូល​ទៅ​កាន់​គេហទំព័រ http://era.gov.kh/

បេក្ខជន​ដែល​មាន​បំណង​ចូលរួម​ការ​ប្រឡងប្រជែង ត្រូវ​ជ្រើសរើស​ទីកន្លែង​បំពេញ​ការងារ​ជាក់លាក់ (ឃុំ ស្រុក ខេត្ត) ក្នុង​តារាង​ភ្ជាប់​ជា​​មួយជា​មុន និង​​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ផ្លាស់​ប្ដូរ​កន្លែង​ការងារ​ដោយ​ហេតុផលណា​មួយ​ឡើយ។ ការ​ស្នើ​សុំ​ផ្លាស់​ប្ដូរ​កន្លែង​ការងារ មាន​ន័យ​ថា​សាមីជន​នោះ​បោះបង់​ក្របខណ្ឌ​មន្ត្រីរាជការ។

គួរ​ជម្រាប​បន្ថែម​ថា ​នៅ​ពេល​បេក្ខជន​ប្រឡង​ជាប់​ជា​ស្ថាពរ​នឹង​​ត្រូវ​ធ្វើ​កម្មសិក្សា និង​តាំង​​ស៊ប់​ក្នុង​ប្រភេទ​ក្របខណ្ឌ ក, ខ, គ ផ្អែក​លើ​កម្រិត​បណ្ដុះបណ្ដាល ព្រមទាំង​ទទួល​បាន​ប្រាក់​បៀវត្ស​ទាប​បំផុតចាប់ពី ១,៤០០,០០០៛ ទៅ​តាម​ប្រភេទ​ក្របខណ្ឌ និង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​​ប្រចាំខែ ចំនួន ១៦០,០០០៛ក្នុង១ខែ រួម​​ទាំង​អត្ថ​ប្រយោជន៍​ផ្សេង​ៗ​ទៀត​របស់​មន្ត្រីរាជការ​ស៊ីវិល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​បរិស្ថាន​ ចាត់​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​​បន្ទាន់ ខណៈមានវិដេអូទឹក​កខ្វក់​ហូរចូល​ទន្លេ​ក្បែរ​ស្ថានីយ​ទឹកស្អាតជ្រោយចង្វារ

ព័ត៌មានជាតិ៨ ម៉ោង មុន

សមាគម​ទី​ភ្នាក់ងារ​ជ្រើសរើសពលករកម្ពុជា បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាភិបាលថ្មី សម្រាប់អាណត្តិទី៦

សេដ្ឋកិច្ច៩ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មបដិសេធ កម្ពុជាដាក់ពន្ធអាមេរិក ៩៧%

សន្តិសុខសង្គម៩ ម៉ោង មុន

តុលាការ​សម្រេច​ឃុំ​ខ្លួន​ជនជាតិ​កាមេរ៉ូន​ម្នាក់ ​ជំរិត​ទារ​ប្រាក់​ពី​ស្រ្តីជនជាតិឡាវ​ជិត​២០​ម៉ឺន​ដុល្លារ

ព័ត៌មានជាតិ១០ ម៉ោង មុន

អាជ្ញាធរជាតិ​គ្រឿងញៀន និង​សមាគម​សិល្បករ​ខ្មែរ​រួម​គ្នា​ពង្រីក​ការ​ផ្សព្វផ្សាយ​អប់រំ​ពី​គ្រឿងញៀន

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ២៣ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

ព័ត៌មានជាតិ១៩ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

សេដ្ឋកិច្ច១៥ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

Sokha Hotels

ព័ត៌មានពេញនិយម