Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ បញ្ចប់ករណីបុរសវាយសត្វឈ្លូស ត្រឹមការពិន័យជាប្រាក់

បានផុស

នៅ

មន្រ្តីរដ្ឋបាលព្រៃឈើខេត្តកោះកុង នៅល្ងាចថ្ងៃទី៣ ខែវិច្ឆិកា នេះ បានបញ្ចប់ករណីបុរសម្នាក់វ័យ២៣ឆ្នាំ យកដំបងវាយសម្លាប់សត្វឈ្លូស១ក្បាល ដែលកំពុងប្រឹងហែលទឹកឡើងលើឆ្នេរសមុទ្រកុកហាវ ភូមិពាមកាយ ឃុំកោះស្តេចត្រឹមតែសម្រេចពិន័យជាថវិកាចំនួន៣លាន៩សែនរៀល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីបំផុតទៅ មន្រ្តីជំនាញសម្រេចពិន័យជាថវិកាចំនួន៣លាន៩សែនរៀលចំពោះបុរសឈ្មោះ តាន់ អ៊ូខុង ដែលជាសន្តិសុខបម្រើការងារនៅក្រុមហ៊ុន ឡុង បេ ក្នុងតំបន់តារាសាគរ ស្រុកគិរីសាគរ ខេត្តកោះកុងហើយ។ បើតាមការបញ្ជាក់របស់លោក ប្រាក់ ប៊ុន្នី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកោះកុង  ការដែលសម្រេចត្រឹមតែការផាកពិន័យជាទឹកប្រាក់ចូលរដ្ឋមិនផ្តន្ទាទោសដាក់ពន្ធនាគារបែបនេះ ដោយសារតែសត្វឈ្លូស១ក្បាលមានទម្ងង់ប្រមាណ១៣គីឡូក្រាម មិនស្ថិតក្នុងក្រុមបញ្ជីក្រហមដែលច្បាប់ហាមឃាត់ខ្លាំង។ ជាក់ស្តែង គេតែងប្រទះឃើញមានវត្តមានបង្គួរនៅព្រៃក្នុងប្រទេសកម្ពុជា។

លោក ប្រាក់ ប៊ុន្នី អះអាងថា សត្វឈ្លូស១ក្បាលដែលរងនឹងដំបងរបស់មនុស្សរហូតដល់ងាប់ ជាធម្មតានៃសត្វគឺវាបំផ្លាស់ទីតាំងរកស៊ីពីកន្លែង១ទៅកន្លែង១ទៀត ករណីមិនរកអ្វីស៊ី និងរងការរំខានពីមនុស្ស។

យោងតាមច្បាប់ស្តីពីរដ្ឋបាលព្រៃឈើ ជំពូកទី១៥ ទោសប្បញ្ញត្តិ មាត្រា៩៦ ចំណុច២០ បរបាញ់ក្នុងទីសាធារណៈ ជនណាប្រព្រឹត្តបទល្មើសដូចមានចែងក្នុងកឋាខណ្ឌទី១នៃមាត្រានេះ មិនរាងចាលក្នុងរយៈពេល១ខែ ត្រូវទទួលការពិន័យអន្តរការណ៍ពីរដ្ឋបាលព្រៃឈើជាប្រាក់ចំនួនពី២ទៅ៤ដងនៃតម្លៃវត្ថុតាងពិតប្រាកដនៃទីផ្សារ។ វត្ថុតាងពិតប្រាកដនៃបទល្មើសព្រៃឈើត្រូវរឹបអូសជាសម្បត្តិរដ្ឋស្របតាមបទប្បញ្ញត្តិនៃច្បាប់នេះ។ វត្ថុតាងផ្សេងទៀតក្រៅពីផលអនុផលព្រៃឈើអាចប្រគល់ឱ្យសាមីជនវិញតែក្នុងករណីប្រព្រឹត្តល្មើសនឹងមាត្រា៩៦នៃច្បាប់។

លោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង ក៏បានឱ្យដឹងដែរថា រដ្ឋបាលខេត្តកោះកុងដឹកនាំដោយលោកស្រី មិថុនា ភូថង ក៏ឯកភាពលើចំណាត់ការត្រឹមតែផាកពិន័យនេះដែរ ស្របពេលយុវជនដែលជាជនសង្ស័យបានទទួលស្គាល់កំហុសកន្លងទៅ និងចេញមុខមកសារភាពចំពោះមុខសមត្ថកិច្ច បន្ទាប់ពីការប្រកាសស្វែងមុខជនសង្ស័យពីសំណាក់លោកស្រី មិថុនា ភូថង អភិបាលខេត្ត និងជនការរិះគន់ពីមហាជន។

លោកអភិបាលរងខេត្តកោះកុង ជឿជាក់ថា យុវជនឈ្មោះ តាន់ អ៊ុខុន នឹងកែខ្លួនមិនប្រព្រឹត្តខុសជាលើកទី២នោះទេ បើពុំនោះទេទទួលរងទោសទណ្ឌតាមច្បាប់ជាមិនខាន។ លោកអភិបាលរងខេត្ត ពន្យល់ទៀតថាតាមចម្លើយសារភាពរបស់ជនសង្ស័យ មូលហេតុនាំឱ្យមានការស្ទុះទៅវាយឈ្លូស ដោយសារលង់ជឿតាមការញះញុងជំរុញពីហ្វូងមនុស្សនៅទីនោះ ហើយភ្លេចខ្លួនមួយពេល ក្រោយវាយអូសមកឆ្នេររូបគេក៏រត់ទៅកន្លែងធ្វើការតែម្តង។ ចំពោះជនសង្ស័យ២នាក់ដែលលើកសែងឈ្លូសមិនមែនជាបក្សពួកគេទេ មិនស្គាល់អត្តសញ្ញាណឡើយ៕

អត្ថបទដោយ៖ សិរិវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

សេដ្ឋកិច្ច២ ម៉ោង មុន

ស្ថិរភាពតម្លៃប្រាក់​រៀល ​រួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញនៅលើទីផ្សារ

Song Dae-gwan
ជីវិតកម្សាន្ដ៣ ម៉ោង មុន

តារាចម្រៀងជើងចាស់កូរ៉េ Song Dae-gwan ទទួល​មរណភាព ចំ​ថ្ងៃ​រំលឹក​ខួប​ម្ដាយ

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរាជធានី ណែនាំឱ្យបើកយុទ្ធនាការចុះបាញ់ថ្នាំសម្លាប់មូសជាលើកទី២ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ

Sokha Hotels

ព័ត៌មានពេញនិយម