ព័ត៌មានជាតិ
សម្ដេចតេជោ៖ បើមិនជឿព្រះអង្គច័ន្ទមុនី កុំប្រមាថ ទុកសេរីភាពខាងជំនឿ ជូនអ្នកដែលជឿ
សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានបង្ហោះវីដេអូព្រះអង្គច័ន្ទមុនីកំពុងប្រោសព្រំប្រសិទ្ធីពរជ័យក្នុងគេហដ្ឋាន លោកជំទាវ ហ៊ុន ម៉ាលី នៅលើគណនីតិកតុក ជាមួយនឹងខ្លឹមសារថា “បើមិនជឿ កុំប្រមាថ ទុកសេរីភាពខាងជំនឿ ជូនអុ្នកដែលជឿ”។

តាមរយៈវីដេអូរយៈពេល ជាង១នាទី៣០វិនាទីនោះ គេសង្កេតឃើញថា ព្រះអង្គច័ន្ទមុនី កំពុងតែប្រោសព្រំប្រសិទ្ធីពរជ័យ នៅក្នុងគេហដ្ឋានកូនស្រីពៅរបស់សម្ដេចតេជោ គឺលោកជំទាវ ហ៊ុន ម៉ាលី ព្រមទាំងក្រុមគ្រួសារ។
តាមរយៈសំណេរនៅលើគណនីតិកតុកដដែល សម្ដេចតេជោ បានសរសេរបន្ថែមអំពីសកម្មភាពចៅស្រីទី២១ របស់សម្ដេចថា “ថ្ងៃនេះយ៉ាយ៉ាចេះលបថ្វាយបង្គំព្រះអង្គច័ន្ទមុនីពេលព្រះអង្គនិមន្តមកផ្ទះកូនស្រីពៅ”។

ជាការកត់សម្គាល់ មួយរយៈចុងក្រោយនេះ ពលរដ្ឋខ្មែរជាច្រើនរាប់សិបនាក់ ដែលជាអ្នកកាន់ព្រះពុទ្ធសាសនា តែងតែចូលទៅជួបថ្វាយបង្គំព្រះអង្គច័ន្ទដល់វត្តផ្ទាល់។ ឯអ្នកខ្លះទៀតបានស្កាត់ទៅជួបព្រះអង្គច័ន្ទមុនី នៅពេលដែលដឹងថា ព្រះអង្គច័ន្ទមុនីនិមន្តទៅកាន់ទីអារាមណាមួយ។ ចំណែកឯពុទ្ធសាសនិកខ្លះទៀត ក៏បាននិមន្តព្រះអង្គច័ន្ទមនុី ទៅដល់គេហដ្ឋានផ្ទាល់តែម្ដង៕
អត្ថបទដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


