ព័ត៌មានជាតិ
វីតាល់ ឧបត្ថម្ភដល់ការបំពាក់ស្លាកសញ្ញាប្រាប់ទិសនៅសហគមន៍តាំងយូរ តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែងមានជ័យ
កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ វីតាល់ និងមូលនិធិ២៥រៀល បានផ្តួចផ្តើមឱ្យមានការរៀបចំបំពាក់ស្លាកសញ្ញាប្រាប់ទិស នៃសហគមន៍តំបន់ការពារធម្មជាតិតាំងយូរ ទៅតាមគោលដៅកន្លែងកម្សាន្ត និងតម្រាយផ្លូវឡើងទៅកាន់កំពូល នៃតំបន់ការពារធម្មជាតិបេតិកភណ្ឌភ្នំត្បែង ភូមិសេដ្ឋកិច្ចរុងរឿង ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដោយទទួលបានការគាំទ្រពីក្រសួងបរិស្ថាន ក្រោមកម្មវិធី “ទិសដៅភ្នំត្បែងមានជ័យ”។

លោក ជុនហៀង ថាវសិទ្ធិ អនុប្រធានប្រតិបត្តិការធុរកិច្ច នៃក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានមានប្រសាសន៍ថា៖ “គំនិតផ្តួចផ្តើមនៃការបំពាក់ស្លាកសញ្ញា និងទិសដៅទេសចរណ៍នេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ចូលរួមលើកស្ទួយ ក៏ដូចជាគាំទ្រដល់វិស័យទេសចរណ៍ក្នុងតំបន់សហគមន៍តាំងយូរ តាមរយៈការផ្តល់ភាពងាយស្រួល ដល់ភ្ញៀវទេសចរណ៍អំពីទិសដៅកំសាន្ត និងរយៈចំងាយនៃការធ្វើដំណើរឡើងទៅកាន់តំបន់ធម្មជាតិតាំងយូរ នៃភ្នំត្បែងមានជ័យ និងជាការឆ្លើយតបនៃតម្រូវការជាក់ស្តែងរបស់សហគមន៍”។

លោក ចាន់ វណ្ណូ ប្រធានគណៈកម្មការសហគមន៍ តំបន់ការពារធម្មជាតិតាំងយូរ បានមានប្រសាសន៍ថា៖ «តាងនាមឱ្យសហគមន៍តាំងយូរ យើងខ្ញុំសូមថ្លែងអំណរគុណ និងពិតជាមានសេចក្តីរីករាយជាខ្លាំងដែលទទួលបានការឧបត្ថម្ភគាំទ្រពីវីតាល់ និងមូលនិធិ២៥រៀល ចំពោះការរៀបចំបំពាក់ស្លាកសញ្ញាប្រាប់ទិសដៅជាច្រើនសន្លឹកនៅសហគមន៍យើងខ្ញុំ ពីព្រោះសហគមន៍ពិតជាចង់បានស្លាកសញ្ញាដែលមានការរចនាប្រកបដោយសោភ័ណភាព និងភាពរឹងមាំ ដែលអាចជាគុណប្រយោជន៍ដល់អ្នកដំណើរ និងភ្ញៀវទេសចរណ៍ក្នុងការអញ្ជើញមកកម្សាន្តនៅសហគមន៍យើងខ្ញុំ”។

ក្នុងគម្រោងនេះ វីតាល់ និងមូលនិធិ២៥រៀល បានចូលរួមឧបត្ថម្ភគាំទ្រដល់ដំណើរការរៀបចំ ចំណតឈប់សម្រាក ស្លាកសញ្ញាប្រាប់ទិសដៅ និងស្លាកសញ្ញាចម្ងាយផ្លូវពីជើងភ្នំឡើងដល់ចំណតចុងក្រោយនៃតំបន់ការពារធម្មជាតិតាំងយូរ នៃភ្នំត្បែងមានជ័យ។

គូសបញ្ជាក់ផងដែរថា ក្រុមហ៊ុនទឹកពិសាវីតាល់ ជាក្រុមហ៊ុនផលិតទឹកពិសារបស់ប្រជាជនខ្មែរ ដែលមានគុណភាពខ្ពស់ និងអនុលោកស្របតាមស្តង់ដារជាតិនិងអន្តរជាតិ ដែលបានឆ្លងកាត់ដំណាក់កាលបន្សុទ្ធដោយប្រើប្រាស់ប្រព័ន្ធបន្សុទ្ធទឹកយ៉ាងទំនើបពីប្រទេសអាល្លឺម៉ង់ ដែលធានាបាននូវគុណភាព ហើយក៏ជាជម្រើសដ៏ស័ក្តិសមបំផុតសម្រាប់គ្រប់កាលៈទេសៈ៕






-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១០ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


