Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី៖ បុគ្គល៤នាក់បាញ់បោះនៅភ្នំគិរីរម្យ ត្រូវបណ្ដេញចេញពីក្របខ័ណ្ឌនគរបាលជាតិ

បានផុស

នៅ

ជនបង្កដែលបាញ់បោះយ៉ាងអនាធិបតេយ្យនៅភ្នំគិរីរម្យចំនួន៤នាក់ ត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌនគរបាលជាតិ។ នេះបើតាមការប្រកាសឱ្យដឹងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នារសៀលថ្ងៃទី១៥ ខែវិច្ឆិកានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីសម្ពោធដាក់​ឱ្យប្រើប្រាសស្ពានបេតុងខ្សែកាបកោះនារា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ បានរាយការណ៍ជូនសម្ដេចថា បុគ្គលដែលបាញ់បោះនៅភ្នំគិរីររម្យចំនួន៤នាក់ ត្រូវបណ្ដេញចេញពីក្របខ័ណ្ឌនគរបាលជាតិ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា“ ដូច៤នាក់ដែលត្រូវបណ្ដេញចេញពីក្របខ័ណ្ឌ ឯកឧត្ដម ឆៃ ស៊ីណារិទ្ធ រាយការណ៍មកខ្ញុំ

បើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក កាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ម្សិលមិញ មានមនុស្សមួយក្រុមចំនួន៤នាក់បានចូលខ្លួនសារភាពនៅការិយាល័យសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។ ការណ៍ដែលជនទាំង៤នាក់នេះ ចូលខ្លួនមកសារភាព គឺបន្ទាប់ពីតុលាការ​បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​នាំខ្លួនជនបង្កក្នុងករណីបាញ់បោះសេរីជាង២០០គ្រាប់ នៅលើភ្នំគិរីរម្យ។នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ជនបង្កដែលបាញ់បោះយ៉ាងអនាធិបតេយ្យនៅភ្នំគិរីរម្យចំនួន៤នាក់ ត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌនគរបាលជាតិ។

សូមរម្លឹកឡើងវិញបន្តិចថា កាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ អាជ្ញាធរខេត្តកំពង់ស្ពឺ បាន​បង្កើត​គណៈកម្មការ​ចំរុះ​មួយ ដោយមានការដឹកនាំ និងសម្របសម្រួលដោយតំណាងអយ្យការផង បា​ន​ចុះទៅស្រាវជ្រាវនៅចំណុចផ្ទះលំហែស្ថិតនៅភូមិថ្មី តំបន់ចំការតែ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ក្រោយសមត្ថកិច្ចបានទទួលព័ត៌មានថា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ចាប់​ពី​វេលា​ម៉ោង​១៦និង០០នាទី រហូតដល់យប់ជ្រៅ នៅទីតាំងកើតហេតុមានកម្មពីធីខួបកំណើតឈ្មោះ ឆាយ ភេទ​ប្រុស រស់នៅរាជធានីភ្នំពេញ និងមានការបាញ់បោះសេរីជាបន្តបន្ទាប់ ដោយ​បាន​រក​ឃើញ​សំបក​គ្រាប់​កាំភ្លើងខ្លីចំរុះចំនួន ១១២គ្រាប់ សំបកគ្រាប់កាំភ្លើងM16 ចំនួន ៣៦គ្រាប់ និង​សំបក​គ្រាប់​កាំភ្លើង​ AKចំនួន ៥៥គ្រាប់៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម