ព័ត៌មានជាតិ
ក្រុមហ៊ុន Mazda Cambodia បង្ហាញរថយន្ដ First-Ever Mazda CX-90 ស៊េរីឆ្នាំ 2024 របស់ខ្លួននៅលើទីផ្សារកម្ពុជា
កាលពីរាត្រីថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមហ៊ុន Mazda Cambodia បានអញ្ជើញភ្ញៀវកិត្តិយស និងប្រព័ន្ធផ្សព្វផ្សាយដើម្បីធ្វើជាសាក្សីនៃការចាប់ផ្តើមដ៏ធំជាលើកដំបូងនៃរថយន្ដ First-Ever Mazda CX-90 ស៊េរីឆ្នាំ 2024 ដ៏ប្រណីតជំនាន់ថ្មីរបស់ខ្លួន។

ការណែនាំនូវរថយន្ដ First-Ever Mazda CX-90 2024 ដែលជារថយន្ដទំនើប ប្រណិត និងជឿនលឿនចុងក្រោយរបស់ក្រុមហ៊ុន Mazda ដែលមិនធ្លាប់មានត្រូវបានដាក់បង្ហាញលើកដំបូង នៅក្នុងប្រទេសកម្ពុជាក្នុងព្រឹត្តិការណ៍នាពេលរាត្រីដ៏ពិសេសមួយនៅ Showroom Mazda Cambodia ថ្មីដ៏ទំនើបជាងគេនៅកម្ពុជា(សាខាផ្លូវ ៦០ម ក្បែរផ្សារទំនើប អ៊ីអន៣) រាជធានីភ្នំពេញ។


អគារទីតាំងបង្ហាញរថយន្ដ Mazda សាខាមានជ័យថ្មី ស្អាតទំនើបខ្លាំងណាស់ ហើយនេះគឺជា Showroom ដែលទំនើបជាងគេផងដែរនៅកម្ពុជា។ ក្នុងពិធីដាក់តាំងបង្ហាញរថយន្តនេះ មានផ្ដល់សេវាកម្មយ៉ាងពេញចិត្ត ព្រោះនៅទីនោះមិនត្រឹមតែជា Showroom ប៉ុណ្ណោះទេ តែអតិថិជនក៏អាចទទួលអាហារដ៏មានឧជារសឆ្ងាញ់ពិសារជាមួយនឹងការស្ដាប់ភ្លេងព្យាណូយ៉ាងរណ្ដំផងដែរ ថែមទាំងមានកន្លែងសម្រាប់ក្មេងលេង និងមានរោងកុន Mazda ដ៏ទំនើបផងដែរ។



First-Ever Mazda CX-90 2024 ជារថយន្ដទំនើប High Option ៧កៅអី គុណភាពខខ្ពស់បំផុតបំពាក់ដោយម៉ាស៊ីនទំហំ 3.3L Turbo Inline 6ស៊ីឡាំង ស៊េរីចុងក្រោយរបស់ក្រុមហ៊ុន Mazda ត្រូវបាន រចនាយ៉ាងប្រណីត ទាំងផ្នែកខាងក្រៅ និងផ្ទៃខាងក្នុង រួមជាមួយនឹងបច្ចេកវិទ្យាទំនើប High Effecient SKY ACTIVG ដែលជាបច្ចេកវិទ្យាថ្មីលើសពី SkyActiv ទៅទៀតលើការ សន្សំសម្ចៃសាំង កាត់បន្ថយការបំពុលបរិស្ថាន រក្សាលំនឹងរបស់ ឡានកាន់តែល្អជាងមុន និង កម្លាំងម៉ាស៊ីនកាន់តែខ្លាំងជាងមុន។

First-Ever Mazda CX-90 ស៊េរីឆ្នាំ 2024 មានលក្ខណៈឌីហ្សាញប្លែក “Kodo Design” ជាមួយ Concept “Dignified Beauty” ដែលមានការរួមបញ្ចូលគ្នានូវភាពស្រស់ស្អាតលេចធ្លោភាពរឹងមាំ ថ្លៃថ្នូរ ភាពឆ្លាតវៃ ធ្វើយ៉ាងណាឲ្យអ្នកបើកបរ និងរថយន្តមានភាពស្និតស្នាលកាន់តែខ្លាំងជាងមុន។ ដូចជា ចង្កៀង Adaptive LED និង ស្តុបខាងក្រោយដែលមានម៉ូតឌីហ្សាញទាក់ទាញប្លែកហើយរេតាមចង្កូត និងសារ៉េតាមរថយន្តដែលនៅខាងមុខ ដំបូលបែប Panoramic Sunroof ដែលលោកអ្នកអាចមើលទេសភាពផ្ដល់នូវអារម្មណ៍ស្រស់ស្រាយទាំង អ្នកបើកបរ និងអ្នករួមដំណើរ។

វាមានបំពាក់ជាមួយប្រព័ន្ធ Head-Up Display ពណ៌ធម្មជាតិដែល អ្នកបើកបរ អាចមើលពត៌មានអំពីការបើកបរដោយមិនចាំបាច់ងាកភ្នែកចេញពីផ្លូវ។ អេក្រង់ Touch Screen ទំហំ 12.3” ដែលអាចភ្ជាប់ប្រព័ន្ធ Apple Car Play និង Android Auto, ប្រព័ន្ធសាកទូរស័ព្ទ ដោយឥតប្រើខ្សែរ កាមេរ៉ាមើលជុំវិញ 360 និង Sound System ម៉ាកBose 12គ្រាប់ថែមទៀតផង។ អ្វីដែលពិសេសរថយន្តនេះបំពាក់ដោយបច្ចេកវិទ្យា (MIDrive) Mazda Intelligent Drive ដែលប្រើបញ្ញាសម្បនិមិត្តឱ្យរថយន្តដំណើរការតាមគ្រប់ស្ថានភាពផ្លូវដោយមិនចាំបាច់អ្នកបើកបរសារ៉េដោយខ្លួនឯង។ ព្រមទាំងមានមុខងាការពារសុវត្ថិភាពចាំបាច់សម្រាប់ការបើកបរប្រចាំថ្ងៃជាកញ្ចប់ (I-ActivSense) មានដូចជា ប្រព័ន្ធជំនួយក្នុង ការឡើងចំណោត ប្រព័ន្ធចាប់ ហ្វ្រាំងអូតូ ប្រព័ន្ធទប់លំនឹងពេលផ្លូវកោង ប្រព័ន្ធជំនួយរក្សា គន្លាតពេលស្ទះចរាចរណ៍ ប្រព័ន្ធរ៉ាដាចាប់ ល្បឿនរថយន្តខាងមុខ និងគ្រប់គ្រងល្បឿន ដោយស្វ័យ ប្រវត្តិ (MRCC)។

ព័ត៌មានបន្ថែមនៅអគារតាំង បង្ហាញរថយន្ដរបស់ក្រុមហ៊ុន Mazda Cambodia ទាំង២សាខា សាខាពោធិ៍ចិនតុង https://bit.ly/MazdaShowroomPochentongសាខាមានជ័យផ្លូវ60m: https://goo.gl/maps/eyMV4oc25caZ9qVf9ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ 095 999 599 / 095 999 699ឬតាមដាន Facebook Page ផ្លូវការ Mazda Cambodia.៕





-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ចូលរួមមង្គលការ Mark-Kim ម្ដង Janie តែងខ្លួនសិចស៊ីមួយអស់ដៃ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
ក្រោយផ្ទុះរឿងអាស្រូវពេស្យាចារ អតីតម្ចាស់មកុដ MGI បង្ហាញមុខលើកដំបូង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
Lisa ត្រូវទស្សនិកជនកូរ៉េស្នើឲ្យចាកចេញពី Blackpink ព្រោះធ្វើឲ្យខូចមុខមាត់ K-pop
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
អាជ្ញាធរអប្សរាបំភ្លឺករណីស្ត្រីម្នាក់ថតវីដេអូនៅប្រាសាទអង្គរវត្តនាំឱ្យប៉ះពាល់ដល់ វប្បធម៌ បេតិកភណ្ឌកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន
ប្ដីប្រពន្ធមួយគូកើតមហារីកថ្លើម មូលហេតុចេញពីផ្លែឈើដែលពួកគេបរិភោគញឹកញាប់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
Lisa រៀបរាប់រឿងរ៉ាវមួយចំនួន ក្រោយឪពុកអញ្ជើញមកទឹកដីកម្ពុជា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
យុវជនល្ខោនខោលកម្ពុជា នាំយក”ល្ខោនខោលខ្មែរ” ទៅសម្ដែងលើឆាកអន្តរជាតិ នាប្រទេសឥណ្ឌូណេស៊ី
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
លេចមុខ Mint ចូលរួមមង្គលការ Mark-Kim ក្រោយល្បីថាមានជម្លោះនឹងគ្នាជាយូរ