ព័ត៌មានជាតិ
យុវជនល្ខោនខោល ធ្វើឱ្យប្រតិភូនានាក្នុងមហោស្រពរបាំងមុខអន្តរជាតិ កោតសរសើរលើការសម្តែង និងល្ខោនខោលខ្មែរ
ការសម្តែងល្ខោនខោល នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេសុី ក្នុងកម្មវិធី International Mask Festival 2023 THE POWER OF MASK ត្រូវបានបញ្ចប់ដោយជោគជ័យ និងស្នាមញញឹម។ ប្រតិភូដែលអញ្ជេីញមកពីប្រទេសនានា បានស្វែងយល់ពីវប្បធម៌គ្នាទៅវិញទៅមក ប្រកបដោយមិត្តភាព និងបានកោតសរសេីរអំពីការសម្តែងរបស់ពួកយេីងថា “ល្ខោនខោល” ការសម្តែងគឺមានភាពខ្លាំង រឹងមាំ និងស្វាហាប់ កាយវិការរហ័សរហួន សមជាទម្រង់ដែលសម្តែង ដោយបុរសពិតមែន។
នេះបើតាមរយៈសំណេរនៅលើបណ្តាញទំនាក់ទំនងសង្គម របស់ក្រុមយុវជនល្ខោនខោល។


មហោស្រពរបាំងមុខអន្តរជាតិឆ្នាំ២០២៣ « International Mask Festival 2023 » គឺជាវេទិកាស្វែងយល់ ពីវប្បធម៌គ្នាទៅវិញទៅមក ដែលមានបណ្តាប្រទេសជាច្រើនចូលរួម ដូចនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានរៀបចំ
ឱ្យយុវជនល្ខោនខោល តំណាងកម្ពុជាចូលរួមសម្តែងក្នុងកម្មវិធីនេះ ដែលប្រព្រឹត្តធ្វើចាប់ពីថ្ងៃទី១៥-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី។
សម្រាប់ការសម្តែងនៅលើឆាកអន្តរជាតិនោះ ក្រុមយុវជនល្ខោនខោល ទាំង៦នាក់ បានលើកយកផ្ទាំងទស្សនីយភាព ល្ខោនខោល ឈុតចម្បាំងទូភី ទៅសម្តែង ដោយបានបញ្ចេញនូវសមត្ថភាព ឱ្យអន្តរជាតិបានឃើញពីភាពខ្លាំង និងស្វាហាប់ នៃរបាំខ្មែរមួយនេះ ហើយក៏ទទួលបានបណ្ណសរសើរមួយផងដែរ។ ចំពោះការធ្វើដំណើររបស់ ក្រុមយុវជនល្ខោនខោលទាំងទៅនិងមក គឺមានការឧបត្ថម្ភគាំទ្រដោយ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។


ដោយឡែក នៅល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមយុវជនល្ខោនខោល ក៏ត្រូវបានអញ្ជើញឱ្យសម្តែង ក្នុងកម្មវិធីប្រកួតបាល់ទាត់ ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វគ្គផ្តាច់ព្រ័ត នៅពហុកីឡដ្ឋានស្តាតអូឡាំពិកផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
-
ព័ត៌មានជាតិ១២ ម៉ោង ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក