ព័ត៌មានជាតិ
បុរសជនជាតិភាគតិចព្រៅទិញដីបាន ៣០អា ប្រាប់បទពិសោធន៍ពីការចេះសន្សំលុយ
លោក ភឿក ត្រួក ដែលជាជនជាតិភាគតិចព្រៅរស់នៅក្នុងខេត្តរតនគិរីបានប្រាប់បទពិសោធន៍ពីការចេះសន្សំលុយ រហូតអាចទិញដីបានមួយកន្លែងសម្រាប់ធ្វើរបរកសិកម្ម។ ប្រាក់សន្សំរកបានដោយអាស្រ័យផលពីធនធានធម្មជាតិ និងការស៊ីឈ្នួលគេ ហើយចំណាយពេលប្រហែល ១២ ខែ ទើបមានលទ្ធភាពទិញដីដោយប្រើប្រាស់លុយសន្សំហើយថ្ងៃក្រោយចង់ប្រែក្លាយដីដែលបានទិញទុកដាំដំណាំចិញ្ចឹមជីវិត។
ជាជនជាតិភាគតិចព្រៅរស់នៅភូមិផាវ ឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី លោក ភឿក ត្រួក បានឲ្យដឹងថា ដីដែលទិញបាននោះមានទំហំ ៣០អា ដែលលោកបានចំណាយអស់ថវិកាជាង ១ ០០០ ដុល្លារ។

លោក ភឿក ត្រួក
បន្ថែមពីរបរធ្វើកសិកម្ម លោក ភឿក ត្រួក បច្ចុប្បន្នក៏ជាគ្រូបណ្ដុះបណ្ដាលផ្នែកហិរញ្ញវត្ថុនៅសហគមន៍ជនជាតិភាគតិចក្នុងខេត្តរតនគីរី ដែលជាគម្រោងគាំទ្រដោយធនាគារ ABA។
លោក ភឿក ត្រួក ប្រាប់ថា ការចេះសន្សំទុកដាក់លុយទើបធ្វើឲ្យលោកអាចមានលទ្ធភាពទិញដីតាមបំណងប្រាថ្នាបានដោយសារលោកបានចូលរៀនវគ្គបណ្ដុះបណ្ដាលពីការគ្រប់គ្រងហិរញ្ញវត្ថុ។
«ពីមុនខ្ញុំអត់ចេះសន្សំលុយកាក់អីទេ។ បានចាយបានចាយ មិនដឹងសន្សំគោលបំណងអ្វី។ អ្វីជាបំណងប្រាថ្នាដើម្បីអនាគត»។

បុរសរូបនេះប្រាប់វិធីសាស្រ្តនៃការសន្សំគឺលោកសន្សំទុកដាក់ជាមួយភរិយា មិនដាក់កូនជ្រូក បំពង់ឫស្សី ក្រុមសន្សំក្នុងសហគមន៍ ឬដាក់ធនាគារនោះទេ។
ការសន្សំក៏មិនកំណត់គឺតាមលទ្ធភាពដែលអាចរកបានជាថ្ងៃ ជាអាទិត្យ ឬជាខែ។ យ៉ាងណាលោក ភឿក ត្រួក បញ្ជាក់ថា ការសន្សំត្រូវចេះបែងចែកឲ្យបានច្បាស់លាស់រវាងខ្ទង់ចំណាយ និងខ្ទង់សន្សំដោយមិនត្រូវឲ្យប៉ះពាល់គ្នាទេ។
លោក ភឿក ត្រួក បានប្រាប់បន្តថា ដីដែលលោកទិញតាមរយៈប្រើប្រាស់ប្រាក់សន្សំ លោកមានបំណងយកទៅដាំដំឡូងមី ដើម្បីទុកដោះស្រាយជីវភាពក្នុងគ្រួសារទៅថ្ងៃក្រោយ៕
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ចូលរួមមង្គលការ Mark-Kim ម្ដង Janie តែងខ្លួនសិចស៊ីមួយអស់ដៃ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
ក្រោយផ្ទុះរឿងអាស្រូវពេស្យាចារ អតីតម្ចាស់មកុដ MGI បង្ហាញមុខលើកដំបូង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
Lisa ត្រូវទស្សនិកជនកូរ៉េស្នើឲ្យចាកចេញពី Blackpink ព្រោះធ្វើឲ្យខូចមុខមាត់ K-pop
-
ព័ត៌មានជាតិ៥ ម៉ោង មុន
គ្រួសារអធិរាជសំឡេងមាស ៖ លោក បឺត សំរេច មិនមែនជាកូនឥតខាន់ស្លា របស់លោក ស៊ីន ស៊ីសាមុត ឡើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
ប្ដីប្រពន្ធមួយគូកើតមហារីកថ្លើម មូលហេតុចេញពីផ្លែឈើដែលពួកគេបរិភោគញឹកញាប់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
យុវជនល្ខោនខោលកម្ពុជា នាំយក”ល្ខោនខោលខ្មែរ” ទៅសម្ដែងលើឆាកអន្តរជាតិ នាប្រទេសឥណ្ឌូណេស៊ី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន
ត្រឹមប្រជ្រុយមួយប៉ុណ្ណោះ ស្ត្រីចិនម្នាក់វិះនឹងត្រូវជំងឺមហារីកឆក់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ពិធីសម្ពោធស្ពានកោះពេជ្រ-កោះនរា ត្រូវប្ដូរពេលប្រារព្ធពីពេលព្រឹកមកធ្វើនៅពេលរសៀលវិញ