ព័ត៌មានជាតិ
ផ្លូវក្រាលកៅស៊ូមួយចំនួនក្នុងស្រុកមង្គលបូរីរងការខូចខាតពលរដ្ឋលំបាកធ្វើដំណើរ
ផ្លូវប្រភេទក្រាលកៅស៊ូដែលភាគច្រើនតភ្ជាប់ពីផ្លូវជាតិទៅទីជនបទនៃស្រុកមួយចំនួនរបស់ខេត្តបន្ទាយមានជ័យដូចជានៅស្រុកមង្គលបូរីកំពុងរងការខូចស្ទើរតែទាំងស្រុងដែលធ្វើឱ្យពលរដ្ឋពិបាកធ្វើចរាចរហើយតែងដាក់កំហុសទៅលើអាជ្ញាធរមូលដ្ឋានឃុំស្រុកមិនមើល និងជួសជុល តែការពិតផ្លូវទាំងនោះជាផ្លូវស្ថិតក្នុងគម្រោងរបស់ក្រសួងអភិវឌ្ឍន៍បទ ហើយហួសពីលទ្ធភាពរបស់អាជ្ញាធរដែលបានត្រឹមតែស្នើទៅក្រសួងសាមីតែប៉ុណ្ណោះ។

លោក រ័ត្ន ដាសុីណង់ អភិបាលស្រុកមង្គលបូរីបានប្រាប់អ្នកសារព័ត៌មានថា លោកបានដឹង និងទទួលស្គាល់ពីការលំបាករបស់ពលរដ្ឋលើការធ្វើដំណើរដោយសារតែផ្លូវខូច តែអាជ្ញាធរមិនបាននៅស្ងៀមឡើយ តែងធ្វើការជួសជុលសម្រួលដល់ប្រជាពលរដ្ឋស្ថិតនៅក្នុងគម្រោងរបស់ឃុំស្រុក។
តែសម្រាប់ផ្លូវដែលពលរដ្ឋតែងលើកឡើងពិបាកធ្វើដំណើរនោះជាផ្លូវក្រាលកៅស៊ូដូចជាផ្លូវក្រាលកៅស៊ូពីចំណុចផ្សារអូរស្ងួតបំបែកពីផ្លូវជាតិលេខ៥ ស្ថិតក្នុងឃុំអូរប្រាសាទឆ្ពោះទៅឃុំសំបួរមានប្រវែងជាង ២០ គីឡូម៉ែត្រទើបតែខូចក្នុងឆ្នាំ២០២៣នេះ។

ផ្លូវក្រាលកៅស៊ូពីចំណុចបំបែកវាងក្រុងនៃផ្លូវជាតិលេខ៥ចំណុចផ្លូវចូលវត្តបឹងត្រាវនៃឃុំឬស្សីក្រោកឆ្ពោះទៅឃុំរហាត់ទឹករងការខូចជាច្រើនឆ្នាំមកហើយតាំងពីឆ្នាំ ២០២០ ដោយសារទឹកជំនន់ និងផ្លូវក្រាលកៅស៊ូពីឃុំបន្ទាយនាង ទៅឃុំគោកបង្ល័ងដែលផ្លូវទាំងអស់នេះជាផ្លូវដែលស្ថាបនាដោយក្រសួងអភិវឌ្ឍន៍ជនបទ ដែលហួសពីសមត្ថភាពរបស់ស្រុកក្នុងការជួសជុល។
ថ្វីត្បិតតែស្រុកមិនមានលទ្ធភាពជុសជុលក៏ពិតមែនតែស្រុកមិនបានប្រងើយកន្ដើយឡើយគឺបានធ្វើរបាយការណ៍ និងសំណើរទៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យជាច្រើនលើកតែខាងមន្ទីរក៏បានទទួលយកសំណើរបន្តទៅក្រសួងតែពុំមានលទ្ធផលមកវិញសូម្បីតែការថែទាំក៏ពុំមាន ជាហេតុធ្វើឱ្យអជ្ញាធរប្រឈមនឹងការស្ដីបន្ទោសពីពលរដ្ឋ។

សូមបញ្ជក់ថា នៅស្រុកផ្សេងៗទៀតក្រៅពីស្រុកមង្គលបូរីក៏មានផ្លូវក្រាលកៅស៊ូជាច្រើនខ្សែរដែលស្ថាបនាដោយគម្រោងនៃក្រសួងអភិវឌ្ឍន៍ជនបទរងការខូចស្ទើទាំងស្រុងរាប់ឆ្នាំមកហើយដែរ។
ជុំវិញបញ្ហាផ្លូវដែលស្ថាបនាដោយក្រសួងអភិវឌ្ឍន៍ជនបទហើយខូចដោយភាគច្រើនដោយទឹកជំនន់លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យកន្លងមកបានឱ្យដឹងដែលថាចំពោះមុខមន្ទីរមិនទាន់ទទួលបានថវិកាពីក្រសួងក្នុងការស្តាឬក៏ជួសជុលស្ថាបនាផ្លូវដែលរងរងការខូចនោះទេហើយបើនិយាយទៅទូទាំងខេត្តមានផ្លូវជាង៦០ខ្សែដែលរងការខូច។
ជាគម្រោងអនុវឌ្ឍន៍ឆ្នាំ២០២៣ ដល់២០២៨ មានផ្លូវប្រវែងជាង ៣០០ គីឡូម៉ែត្រដែលត្រូវស្តារឡើងវិញតែគម្រោងនេះមិនទាន់បានអនុម័តនៅឡើយ៕

អត្ថបទ៖ អ ពៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១៣ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


