ព័ត៌មានជាតិ
ជនមានពិការភាពនៅកម្ពុជាជិត ៤ ពាន់នាក់ កំពុងបម្រើការងាររដ្ឋចំនួន ៣៩ ស្ថាប័ន
នៅក្នុងឆ្នាំ ២០២៣ នេះ ជនដែលមានពិការភាពចំនួន ៣,៨៧៦ នាក់ បានបម្រើការងារនៅក្នុងក្រសួងស្ថាប័នរដ្ឋ សរុប មានចំនួន ៣៩ ស្ថាបន ដោយក្នុងនោះស្រ្ដីមានចំនួន ៨៦៩ នាក់ និងពិការភាពកម្រិតធ្ងន់ចំនួន ២,៣៥១ នាក់ ស្មើនឹង ២,០៥ ភាគរយ។ នេះបើតាមការលើកឡើងរបស់លោក ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា។

ក្រៅពីបម្រើការងារនៅក្នុងស្ថាប័នរដ្ឋ នៅក្នុងវិស័យឯកជន រួមមាន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ រោងចក្រ សរុបចំនួន ២៤២ រោងចក្រ ជនមានពិកាភាពបានចូលរួមបម្រើការចំនួន ៣,៧៥៩ នាក់ ក្នុងនោះស្រ្តីចំនួនជាង ៣,៦៣១ នាក់។
ថ្លែងនៅក្នុងទិវាអបអរសាទរជនមានពិការភាពលើកទី ២៥ និងអន្តរជាតិលើកទី ៤១ នៅថ្ងៃទី ៤ ខែធ្នូ លោក ជា សុមេធី បានឱ្យដឹងថា ចំនួនអ្នកដែលមានពិការភាពសរុបប្រមាណ ៧,៥៣៥ នាក់ បាននិងកំពុងបម្រើការងារទាំងនៅតាម ស្ថបន រដ្ឋ និងវិស័យឯកជននៅទូទាំងប្រទេស។
បើតាមលោករដ្ឋមន្រ្តី បច្ចុប្បន្ន ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កំពុងដំណើរការកំណត់អត្ត សញ្ញាណ ជនមានពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន ក្នុងនោះជនមានពិការភាព ២៨៨,៦៩០ នាក់ ត្រូវបានកំណត់អត្តសញ្ញាណកម្ម ដោយជនបង្គោល ឃុំ សង្កាត់ ទូលទាំងប្រទេស ហើយបានផលិតបណ្ណសម្គាល់ ជូនដល់ជនទាំងអស់មានចំនួន ២២២,១៤៨ បណ្ណ។
នៅក្នុងឆ្នាំសិក្សា ២០២២-២០២៣ កុមារដែលមានពិការភាពខ្សោយបញ្ញា បានចូលរៀនថ្នាក់អប់រំ ពិសេសរបស់រដ្ឋ និងឯកជន សរុបចំនូន ១,០៦៣នាក់។ ក្នុងនោះ សិក្សាទៅលើភាសាសញ្ញា អក្សរស្ទាប តាមរយៈកម្មវិធីសិក្សារបស់ដៃគូមជ្ឈមណ្ឌលអភិវឌ្ឃន៍សង្គមពោធិ៍សែនជ័យ និងមជ្ឈមណ្ឌុលបណ្ដុះបណ្ដាលវិជ្ជជីវៈបន្ទាយប្រៀប មានចំនួន ២,១៦៧ នាក់ ទៅលើជំនាញ ដូចជា កាត់ដេរសម្លៀកបំពាក់ កាបូប អេឡិចត្រូនិក អ៊ុតសក់ សម្អាងការ ជួសជុលទូរសព្ទ និងជំនាញគ្រប់គ្រងអាជីវកម្ម ជាដើម។
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ជនមានពិការភាព គឺជាតួអង្គមួយដ៏សំខាន់ នៅក្នុងការចូលរួមអភិវឌ្ឍគ្រួសារ និងសហគមន៍។ ការលើកកម្ពស់សហគ្រិនភាព គឺជាកិច្ចការដ៏សំខាន់ ដើម្បីបង្កើនឱកាសដល់ជនមានពិការភាពចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច លើកកម្ពស់ជីវភាពគ្រួសារ និងចូលរួមអភិវឌ្ឍសង្គមឱ្យកាន់តែមានភាពល្អប្រសើរ។
បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់រៀបចំផាសុកវត្ថុសម្រាប់ជនមានពិការភាព និងកំពុងអនុវត្តការផ្តល់កម្មវិធីជំនួយ សង្គមសម្រាប់ជនងាយរងគ្រោះ ពិសេសជនមានពិការភាព ខណៈរដ្ឋបានចំណាយថវិកាអស់ជាង ១ ៣០០លានដុល្លារ សម្រាប់ជនងាយរងគ្រោះចំនួនប្រមាណ ១,៥លានគ្រួសារ៕
អត្ថបទ៖ ផល ធារិត



-
កីឡា១៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
នយោបាយ២១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ២១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ


