ព័ត៌មានជាតិ
សម្តេចធិបតី បង្ហាញមោទកភាពដោយឃើញវិស័យពិការភាពនៅកម្ពុជាទទួលបានជោគជ័យ និងមានឱកាសចូលបម្រើការងារច្រើន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទកភាពក្រៃលែង ដោយបានឃើញវិស័យពិការភាពនៅកម្ពុជាទទួលបានជោគជ័យដ៏ត្រចះត្រចង់ ដែលជាសមិទ្ធផល និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ស្ថាប័ន និងអាជ្ញាធរថ្នាក់ក្រោមជាតិសម្រេចបានក្នុងការលើកកម្ពស់សិទ្ធិ និងសុខុមាលភាពរបស់ជនមានពិការភាពដោយផ្តោតលើការលើកកម្ពស់សមភាព ការកាត់បន្ថយនិងលុបបំបាត់ ការរើសអើង បង្កើនការយល់ដឹងអំពីពិការភាពឱ្យកាន់តែទូលំទូលាយ។ នេះបើយោងតាមសារលិខិតរបស់ សម្តេចធិបតី ជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី ២៧ និងអន្តរជាតិលើកទី ៤៣ ក្រោមប្រធានបទ «បរិយាបន្នពិការភាពលើកគ្រប់វិស័យដើម្បីលើកកម្ពស់វឌ្ឍនភាពសង្គម ថ្ងៃទី ៣ធ្នូ ២០២៥»។

ការបង្ហាញមោទកភាពនេះ ក្រោមហេតុផលគិតត្រឹមខែតុលា ឆ្នាំ២០២៥នេះ មានក្រសួង ស្ថាប័នចំនួន៤០ បានទទួលយកជនមានពិការភាពចូល បម្រើការងារសរុបចំនួន ៧ ៥០២នាក់ ក្នុងនោះស្ត្រីមានពិការភាពចំនួន ១ ០៣៥ នាក់ ជនមានពិការភាព កម្រិតធ្ងន់ចំនួន៣ ០៣៥នាក់ បើគិតជាភាគរយគឺស្មើនឹង២,៤៨%។ ដោយឡែក វិស័យឯកជន រួមមាន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ រោងចក្រ និងក្រុមហ៊ុននានា បានចុះបញ្ជីកានិងទទួលបានវិញ្ញាបនបត្រ លើការអនុវត្តច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការទូទាំងប្រទេសមានសរុបចំនួន ៤៦៦ និង បានទទួលយកជនមានពិការភាពចូលបម្រើការងារសរុបចំនួន៦ ៩០៥នាក់ ក្នុងនោះស្ត្រីមានពិការភាពចំនួន ៤ ៥២៧នាក់។
ហេតុនេះសរុបទាំងក្រសួង ស្ថាប័នសាធារណៈ និងវិស័យឯកជននៅទូទាំងប្រទេសបានទទួលយកជនមានពិការភាពតាមអត្រាកំណត់នៃច្បាប់សរុបចំនួន ១៤ ៤០៧នាក់ ឱ្យបម្រើការងារដោយទទួលបានប្រាក់ចំណូលនិងអត្ថប្រយោជន៍សង្គមទៅតាមមុខតំណែង តួនាទី និងការងារ ស្របតាមសមត្ថភាព និងទេពកោសល្យរៀងៗខ្លួន។
គិតមកដល់ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននិងកំពុងដំណើរការអនុវត្តកម្មវិធីកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គមនិងសិទ្ធិជាមូលដ្ឋាន ដែលបច្ចុប្បន្នជនមានពិការភាពចំនួន ៣៥៥ ២៨០នាក់ ក្នុងនោះស្ត្រីចំនួន១៧៤ ០១៣នាក់ ត្រូវបានកំណត់អត្តសញ្ញាណតាមរយៈជនបង្គោលនៅឃុំ សង្កាត់ទូទាំងប្រទេស ហើយបានផ្តល់បណ្ណសម្គាល់ជនមានពិការភាព បានចំនួន២៨៩ ៥៤៣បណ្ណ ក្នុងនោះស្ត្រីចំនួន១៤១ ០៨៥នាក់។ រាជរដ្ឋាភិបាលនឹងបន្តពង្រឹងប្រព័ន្ធកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គមនិងសិទ្ធិជាមូលដ្ឋាន ក្នុងគោលដៅកំណត់អត្តសញ្ញាណជនមានពិការភាពឱ្យបានគ្រប់ទីកន្លែងនៅទូទាំងប្រទេស។ ប្រព័ន្ធនេះនឹងផ្តល់ទិន្នន័យគោលស្តីពីពិការភាពសម្រាប់ជាមូលដ្ឋាន ក្នុងការគិតគូរផ្នែកគោលនយោបាយគាំពារសង្គមនិងសង្គមកិច្ចផ្សេងទៀតទៅតាមតម្រូវការជាក់ស្តែង និងទៅតាមវិស័យរៀងៗខ្លួន។
ជាក់ស្តែង គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥ គ្រួសារគោលបានចុះឈ្មោះក្នុងកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារចំនួន ៧១៧ ១៣២គ្រួសារ ក្នុងនោះជនមានពិការភាពដែលបានទទួលផលពីកម្មវិធីនេះមានចំនួន៥៤ ៨១៩នាក់ ដោយបានចំណាយថវិកាប្រចាំខែប្រមាណ ២,៥៨០,៣៧៥ ដុល្លារអាម៉េរិក។ ជាការកត់សម្គាល់ ជនមានពិការភាពមួយនាក់ទទួលបាន ប្រាក់ឧបត្ថម្ភចំនួន២៨ ០០០រៀល ក្នុងករណីជនមានពិការភាពជាជនចាស់ជរាផងនិងមានផ្ទុកមេរោគអេដស៍ ផងនោះ គាត់នឹងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមគុណនឹង៣ដងក្នុងមួយខែ។

ដើម្បីចូលរួមអបអរសាទរទិវាជនមានពិការភាព រាជរដ្ឋាភិបាលកម្ពុជា ណែនាំ គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គការដៃគូ វិស័យឯកជន និងតួអង្គ ពាក់ព័ន្ធទាំងអស់ត្រូវបន្តខិតខំអនុវត្ត «ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨» ឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលដោយដាក់បញ្ចូលការងារពិការភាពទៅក្នុងគោលនយោបាយ និងកម្មវិធីអភិវឌ្ឍរបស់ខ្លួនដើម្បីលើកកម្ពស់សិទ្ធិ និងសុខុមាលភាពជនមានពិការភាព៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ១៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026


