ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់៖ មានកក្តាមួយចំនួននាំឱ្យជនមានពិការភាពនៅកម្ពុជា កើនឡើងគួរឱ្យព្រួយបារម្ភ
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានអះអាងថា មានកក្តាមួយចំនួនដែលនាំឱ្យជនមានពិការភាពនៅប្រទេសកម្ពុជាមានការកើនឡើងគួរឱ្យព្រួយបារម្ភដែលទាមទារឱ្យក្រសួងស្ថាប័ន និងដៃគូអភិវឌ្ឍន៍នានាមានកិច្ចសហការឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត។

នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ឆ្នាំ២០២៤-២០២៨ នៃក្រុមការងារសកម្មភាពជនពិការក្រសួងសុខាភិបាល នៅទីស្តីការក្រសួង លោក កុយ វ៉ាន់នី រដ្ឋលេខាធិការ តំណាងលោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានកិត្តិយស ក្រុមការងារសកម្មភាពជនពិការក្រសួងសុខាភិបាលបានលើកឡើងថា ជនមានពិការភាពកើនឡើង បណ្តាលមកពីមូលហេតុចម្បងៗរួមមាន ជំងឺឆ្លង ជំងឺមិនឆ្លង តំណពូជ គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ការងារ គ្រោះថ្នាក់ដោយសារគ្រាប់មីន និង យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ អំពើហិង្សា គ្រោះមហន្តរាយ ចាស់ជរា ជំងឺរ៉ាំរ៉ៃ និងបម្រែបម្រួលអាកាសធាតុ ជាដើម។
លោកបានបន្តថា ទាំងនេះគឺជាកង្ខល់ និងជាការយកចិត្តទុកដាក់ខ្ពស់បំផុត ដែលរាជរដ្ឋាភិបាលកម្ពុជា តាមរយៈពហុវិស័យ ក្នុងនោះសុខាភិបាល បាន និងកំពុងជំរុញជាសកម្មភាពជាក់ស្តែងតាមរយៈផែនការយុទ្ធសាស្ត្រជាតិ និងយន្តការផ្សេងៗដែលមានស្រាប់ គាំទ្រ និងលើកម្ពស់សុខមាលភាពជនមានពិការភាពឱ្យអាចរស់នៅប្រកបដោយសមធម៌ សេចក្តីថ្លៃថ្នូរ និងបរិយាបន្ន ស្របតាមការរីកចម្រើនរបស់សង្គមជាតិ និងគោលការណ៍គ្រឹះនៃអន្តរជាតិ “មិនបោះបង់ពលរដ្ឋណាម្នាក់” ដែលរាជរដ្ឋាភិបាលកម្ពុជាបានប្រកាន់យកខណៈរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលចាត់ទុកបញ្ហាសុខភាព និងសុខុមាលភាព របស់ប្រជាពលរដ្ឋ ជាអាទិភាពខ្ពស់បំផុត។

លោកសាស្ត្រាចារ្យ បានស្នើសុំឱ្យមានកិច្ចសហការឱ្យបានកាន់តែល្អ និងប្រសិទ្ធភាព ពីគ្រប់ក្រសួងស្ថាបន័ពាក់ពន្ធ័ ទាំងសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងដៃគូរអភិវឌ្ឃន៍ ក្នុងការកំណត់អត្តសញ្ញាណកម្ម និងកម្រិតពិការភាព ជូនបងប្អូនមានពិការភាព ក្នុងគោលដៅគាំពារសង្គម។
យោងតាមក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុនីតិសម្បាទា បានឱ្យដឹងថា បច្ចុប្បន្ននេះ ជនមានពិការភាពចំនួន ២៨៨ ៦៩០នាក់ ត្រូវបានកំណត់អត្តសញ្ញាណកម្ម ដោយជនបង្គោលឃុំសង្កាត់ នៅទូទាំងប្រទេស ហើយក្រសួងបានផលិតបណ្ណសម្គាល់ជនមានពិការភាព បានចំនួន ២២២ ១៤៨បណ្ណ៕



អត្ថបទ៖សំអឿន
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


