ព័ត៌មានជាតិ
ក្រសួងសេដ្ឋកិច្ច ប្រមូលចំណូលបានជិត ៥ពាន់លានដុល្លារ ១០ខែ ឆ្នាំនេះ
គិតត្រឹមរយៈពេល ១០ខែ ឆ្នាំ២០២៣ ការប្រមូលចំណូលថ្នាក់ជាតិ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានជិត ៥ពាន់លានដុល្លារ ស្មើនឹង៧៧.៨៥% នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៣ ខណៈដែលការអនុវត្តចំណាយសរុបថ្នាក់ជាតិមានចំនួន ២៦ ០៤២ ប៊ីលានរៀល (ប្រមាណ ៦៣៥០លានដុល្លារ) ស្មើនឹង ៧៤.៩៥% នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៣។ ជាលទ្ធផល ការអនុវត្តថវិកាថ្នាក់ជាតិ មានឱនភាពសរុប ៥ ៨៨១ ប៊ីលានរៀល (ប្រមាណ១៤០០លានដុល្លារ)។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

បើតាមរបាយការបានបញ្ជាក់ថា ចំណូលសារពើពន្ធសម្រេចបានប្រមាណ ៤៤០០លានដុល្លារ ស្មើនឹង ៧៧.៤៥% នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៣ ពោលគឺថយចុះ ៤.២០% និងចំណូលមិនមែនសារពើពន្ធសម្រេចបានប្រមាណ ៤៨០លានដុល្លារ ស្មើនឹង ៩២.៧២% នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៣ កើនឡើង ២៤.០៨%។
របាយការណ៍បានឱ្យដឹងថា ផ្អែកលើនិន្នាការនៃការអនុវត្តចំណូល ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ គួបផ្សំនឹងការងើបឡើងវិញនៃសកម្មភាពសង្គម សេដ្ឋកិច្ចកម្ពុជា, ការប្រមូលចំណូលស្ថិតក្នុងគន្លង (on-track) ឈានទៅរកការសម្រេចបាន តាមផែនការគ្រោងទុកក្នុងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៣។
ក្រសួងសេដ្ឋកិច្ចបានគូសបញ្ជាក់ថា ការអនុវត្តចំណាយសរុបថ្នាក់ជាតិ សម្រេចបានជាង ២៦ពាន់ប៊ីលានរៀល ស្មើនឹង ៧៤.៩៥% នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៣ កើនឡើង ១៩.៤៩%ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ ក្នុងនោះចំណាយមូលធន សម្រេចបានជិត ៩ពាន់ប៊ីលានរៀលកើនឡើង ១២.៣២% និងចំណាយចរន្តសម្រេចបានជាង ១ម៉ឺន៧ពាន់ប៊ីលានរៀល កើនឡើង ២៣.៦០%។ ជារួមការអនុវត្តចំណាយ គឺនៅបន្តរក្សានូវគោលការណ៍រឹតបន្តឹងចំណាយមិនចាំបាច់នានា និងវិភាជថវិកាសម្រាប់អនុវត្ត ឲ្យចំមុខសញ្ញាប្រកបដោយបុរេសកម្ម។

រាជរដ្ឋាភិបាល បន្តរក្សាភាពប្រយ័ត្នប្រយែងខ្ពស់ក្នុងការគ្រប់គ្រងនិងប្រើប្រាស់ហិរញ្ញប្បទានសរុបថ្នាក់ជាតិ ប្រកបដោយប្រសិទ្ធភាពបំផុតនិងផ្តល់លទ្ធភាពគ្រប់គ្រាន់ ឆ្លើយតបទៅនឹងតម្រូវការ នៃការអនុវត្តថវិការដ្ឋបានទាន់ពេលវេលា។
ជាក់ស្តែង ការអនុវត្តហិរញ្ញប្បទានពីបរទេសសរុបថ្នាក់ជាតិ សម្រេចបានជិត ៥ពាន់ប៊ីលានរៀល ស្មើនឹង ៧៧.៧១% នៃច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០២៣ និងការអនុវត្តហិរញ្ញប្បទានក្នុងស្រុកសរុបថ្នាក់ជាតិ សម្រេចបានជាង ៤ពាន់១០០ប៊ីលានរៀល ស្មើនឹង៥៤.២៩% នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៣ ស្របពេលប្រាក់បញ្ញើរដ្ឋាភិបាល សរុបមានប្រមាណ ៤៧ ប៊ីលានរៀល៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


