Connect with us

ព័ត៌មានជាតិ

អគ្គស្នងការដ្ឋាននគរបាលជាតិ បើកវគ្គបំប៉នជំនាញស៊ើបអង្កេតបទល្មើសគ្រឿងញៀនឱ្យកាន់តែមានប្រសិទ្ធភាព

បានផុស

នៅ

អគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកវគ្គបណ្តុះបណ្តាលបំប៉នជំនាញស៊ើបអង្កេតបទល្មើសគ្រឿងញៀន សម្អាតប្រាក់ នីតិវិធី និងច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀនដល់កម្លាំងនគរបាលជាតិ សំដៅធានាឱ្យការអនុវត្តការបង្ក្រាបបទល្មើសគ្រឿងញៀននៅកម្ពុជាកាន់តែមានប្រសិទ្ធភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អញ្ជើញជាអធិបតិក្នុងពិធីប្រកាសបើកវគ្គបណ្ដុះបណ្ដាល នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ បានថ្លែងឱ្យដឹងថា​ ដោយមានការអនុញ្ញាតពីលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំឱ្យមានការរៀបចំវគ្គបំប៉នជំនាញស៊ើបអង្កេតបទល្មើសគ្រឿងញៀន ដើម្បីឱ្យសិក្ខាកាមជាកងកម្លាំងបានយល់ដឹងអំពីការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន សម្អាតប្រាក់ នីតិវិធី និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនកាន់តែច្បាស់ ក្នុងការអនុវត្តការបង្ក្រាបបទល្មើសគ្រឿងញៀនឱ្យកាន់តែមានប្រសិទ្ធភាព។

បើតាមការអះអាងរបស់លោកឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ ទោះបីប្រទេសជាតិស្ថិតក្នុងពេលពិភពលោកកំពុងជួបវិបត្តិសេដ្ឋកិច្ច និងសង្គ្រាមក៏ដោយ ក៏ការទប់ស្កាត់លំហូរចូលគ្រឿងញៀនពីតំបន់ត្រីកោណមាស នៅតែជាបញ្ហាប្រឈម អាស្រ័យដោយនិន្នាការនៃការផលិត ការចរាចរ ការជួញដូរគ្រឿងញៀននៅលើពិភពលោក ពុំមានការថមថយឡើយ។ លោក ថា នេះហើយជាហេតុតម្រូវឱ្យការងារប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន និងមន្ត្រីអនុវត្តច្បាប់គ្រឿងញៀនត្រូវតែមានភាពសកម្មជាប់ជានិច្ច ខណៈកន្លងមក មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបក្រុមឧក្រិដ្ឋជនគ្រឿងញៀន ដែលមានអង្គការចាត់តាំង ដោយក្នុងនោះ មានករណីនាំចូលនូវសារធាតុគីមីស្របច្បាប់ និងខុសច្បាប់ ចូលមកប្រទេសកម្ពុជា ហើយបានលួចលាក់បង្វែរយកសារធាតុគីមីមួយចំនួនទៅកែច្នៃផលិតសារធាតុញៀន។

ត្រង់ចំណុចនេះ លោកឧត្តមសេនីយ៍ឯក បានជំរុញដល់គ្រូឧទ្ទេសនាម ឬគណៈចាត់តាំងរៀបចំវគ្គបណ្តុះបណ្តាលនេះ ត្រូវរៀបចំមេរៀនតាមក្បួនច្បាប់ និងលើកយកបទពិសោធន៍ល្អៗ ដែលទទួលបានពីការបង្ក្រាបករណីធំៗជាក់ស្តែង និងបទពិសោធន៍ពីការចូលរួមវគ្គបណ្តុះបណ្តាល ឬសិក្ខាសាលាពីបណ្តាប្រទេសនានា ក៏ដូចជាអង្គការអន្តរជាតិនានា ដើម្បីចែករំលែកដល់សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាលនេះ។

លោកអគ្គស្នងការរងនគរបាលជាតិ ក៏បានក្រើនរំលឹកដល់សិក្ខាកាមទាំងអស់ឱ្យត្រូវប្រកាន់ខ្ជាប់នូវវិន័យ បទបញ្ជា និងគោលការណ៍ណែនាំនានារបស់វគ្គបណ្តុះបណ្តាល ជាពិសេសត្រូវមានឥរិយាបថល្អ សេចក្ដីថ្លៃថ្នូរ ស័ក្កិសមជាកងកម្លាំងឯកភាព សំដៅលើកកម្ពស់កិត្តិយស និងកិត្យានុភាពកងកម្លាំងនគរបាលជាតិ។ ទន្ទឹមនេះ ត្រូវយកចិត្តទុកដាក់ខិតខំក្រេបជញ្ជក់នូវមុខវិជ្ជា ដែលក្រុមគ្រូបង្វឹកបានបង្ហាត់បង្រៀនទៅតាមកម្មវិធីដែលបានគ្រោងទុក ដើម្បីបង្កើនសមត្ថភាព និងបំពេញតួនាទី ភារកិច្ច ប្រកបដោយវិជ្ជាជីវៈ។

កាន់តែសំខាន់នោះ លោកអគ្គស្នងការរង បានណែនាំឱ្យសិក្ខាកាមទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវទិសស្លោក «៣កុំ ១រាយការណ៍» ហើយពេលបានទទួលចំណេះដឹង ត្រូវចេះចែករំលែកដល់ក្រុមរបស់ខ្លួន ដើម្បីឱ្យខ្លួនឯង ក្រុម ការិយាល័យ និងអង្គភាពមានភាពរីកចម្រើន បំពេញការងារប្រកបដោយប្រសិទ្ធភាព និងជោគជ័យ។

លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរង សង្ឃឹម និងជឿជាក់ថា វគ្គបណ្តុះបណ្តាលរយៈពេល៥ថ្ងៃនេះ នឹងធ្វើឱ្យសិក្ខាកាមទាំងអស់បានយល់កាន់តែច្បាស់ពីប្រភេទផ្លូវចរាចរ និងលំហូរចូលនៃគ្រឿងញៀនមកប្រទេសកម្ពុជា និងបណ្ដាប្រទេសក្នុងតំបន់ ជាពិសេសត្រូវព្យាយាមរៀនសូត្រស្វែងយល់ឱ្យទទួលបានលទ្ធផលល្អគ្រប់ៗគ្នា ដើម្បីយកចំណេះដឹងទាំងនេះទៅបម្រើការងារនៅអង្គភាព ប្រកបដោយស្មារតីទទួលខុសត្រូវ និងមានក្រមសីលធម៌វិជ្ជាជីវៈជាកងកម្លាំង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

ឆេះសាឡាងនៅជិតកោះ Sulawesi ប្រទេសឥណ្ឌូណេស៊ីសម្លាប់មនុស្ស៥នាក់

ព័ត៌មានជាតិ១៥ នាទីutes មុន

កម្ពុជា ធ្វើជាម្ចាស់ផ្ទះការប្រឡងគិតលេខរហ័សកម្រិតអន្តរជាតិ ដែលមានសិស្សចូលរួម៤០ប្រទេស

ជីវិតកម្សាន្ដ១៨ នាទីutes មុន

ជីវិត ត្រចៀកកាំ ធ្លាប់តែល្បីល្បាញ ពេលនេះសូម្បីតែកេរ្តិ៍ឈ្មោះក៏លែងមានអ្នកស្គាល់

កីឡា២២ នាទីutes មុន

អ្នក​គាំទ្រ​កំពុង​ពេញ​ចិត្ត ខ្សែ​បម្រើ ៣ នាក់​នៅ​ក្រុម​ U23 កម្ពុជា តែ​ត្រូវ​បង្កើន​ខ្សែ​ប្រយុទ្ធ​

ព័ត៌មានជាតិ២៧ នាទីutes មុន

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មច្រានចោលព័ត៌មានប្រតិដ្ឋជុំវិញការផ្លាស់ប្ដូរបទពិសោធការងារជាមួយប្រទេសផ្សេង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

កីឡា២៣ ម៉ោង មុន

គួរ​ឲ្យ​សរសើរ​អាយុ​ ៤៦​ឆ្នាំ Pacquiao ស្មើ​ម្ចាស់​ខ្សែ​ក្រវាត់ Barrios ក្រោយ​ប្រកួត​១២​ទឹក​ពេញ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ថៃ អះអាងរកឃើញមីនថ្មីរាប់រយគ្រាប់ក្នុងដីខ្លួន, តើនរណាចូលទៅដាក់ ឬថៃដាក់ខ្លួនឯងរួចចោទកម្ពុជា?

Sokha Hotels

ព័ត៌មានពេញនិយម