ព័ត៌មានជាតិ
កម្ពុជា មានអ្នកសារព័ត៌មានក្នុងប្រព័ន្ធផ្សព្វផ្សាយបុរាណ និងសម័យជាង ១ម៉ឺននាក់
បច្ចុប្បន្ននេះ អ្នកសារព័ត៌មានក្នុងប្រពន្ធ័ផ្សព្វផ្សាយបុរាណ និងសម័យ ទាំងអស់ មានចំនួនជាង១ម៉ឺននាក់ មានសារព័ត៌មានអនឡានជិត១ពាន់ស្ថាប័ន បានចុះបញ្ជីត្រឹមត្រូវនៅក្រសួងព័ត៌មាន ហើយនៅស្ថាប័នអនឡាញជាង១ពាន់ទៀត មិនទាន់ចុះបញ្ជី។ នេះបើតាមក្រសួងព័ត៌មាន។

រាជរដ្ឋាភិបាល បានសម្រេចលើកលែងពន្ធប៉ាតង់សារព័ត៌មានតាមប្រព័ន្ធអនឡាញប្រភេទធុនតូចរយៈពេល ៥ ឆ្នាំ ពីឆ្នាំ ២០២៣ ដល់ ២០២៨ និងកាត់បន្ថយកម្រៃស្នើសុំអាជ្ញាបណ្ណបង្កើតអង្គភាពសារព័ត៌មានថ្មីនៅក្រសួងព័ត៌មានចំនួន ៥០% ដើម្បីគាំពារដល់អ្នកសារព័ត៌មាន។
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តអង្គភាពសារព័ត៌មានដែលមិនទាន់បានចុះបញ្ជី គួរតែធ្វើការចុះបញ្ជីឱ្យបានត្រឹមត្រូវនៅក្រសួងព័ត៌មាន ដើម្បីទទួលបានការការពារដោយស្របច្បាប់។ លោករដ្ឋមន្រ្តីលើកឡើងបែបនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ាន កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។

លោក នេត្រ ភក្ត្រា បានឱ្យដឹងថា បច្ចុប្បន្ននេះ សារព័ត៌មានអនឡាញដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន បានកើនឡើងដល់ជិត ១ ពាន់អង្គភាពហើយ។ សម្រាប់អង្គភាពសារព័ត៌មានបានចុះបញ្ជីត្រឹមត្រូវ និងអនុវត្តន៍ការងារប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវ នឹងទទួលបានការការពារស្របតាមផ្លូវច្បាប់។
ក្រសួងព័ត៌មាន ក៏បានចុះអនុស្សរណៈនៃការយោគយល់ជាមួយមជ្ឈមណ្ឌលរោគវិនិច្ឆ័យ ប៊ីយ៉ូម៉េឌីក ដើម្បីធ្វើការផ្តល់នូវការបញ្ចុះតម្លៃពិសេសទៅលើថ្លៃសេវាកម្មពិនិត្យសុខភាព ៣០ % ដល់អ្នកសារព័ត៌មានផងដែរ។
ទន្ទឹមនឹងនេះ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក៏បានជំរុញដល់ប្រធានសមាគមសារព័ត៌មានទាំងអស់ ត្រូវគិតគូរដល់សមាជិក សមាជិកា របស់ខ្លួន ដើម្បីចុះបញ្ជីធ្វើបណ្ណ បសស បេឡាជាតិសន្តិសុខសង្គម ដែលទទួលបានអត្ថប្រយោជន៍ច្រើនផ្នែកគាំពារ សុខភាព៕

-
កីឡា៧ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


