ព័ត៌មានជាតិ
លោក នេត្រ ភក្ត្រា ទទួលជួបអ្នកជិះកង់ផ្សងព្រេង ទីវ តារារិទ្ធិ ដែលបានបញ្ចប់បេសកកម្មជុំវិញពិភពលោកដើម្បីកុមារកម្ពុជា

ភ្នំពេញ ៖ នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦នេះ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអនុញ្ញាតឱ្យលោក ទីវ តារារិទ្ធិ អ្នកជិះកង់ផ្សងព្រេងឯករាជ្យពីកម្ពុជា ចូលជួបសម្តែងការគួរសម និងទទួលការលើកទឹកចិត្ត បន្ទាប់ពីលោកបានបញ្ចប់ដោយជោគជ័យនូវបេសកកម្មជិះកង់ជុំវិញពិភពលោករបស់ខ្លួន។ ជំនួបនេះបានធ្វើឡើងនៅសាលាវាំងឈើ នៃទីស្តីការក្រសួងព័ត៌មាន។

បេសកកម្មដ៏អស្ចារ្យរបស់លោក ទីវ តារារិទ្ធិ ដែលមានរយៈពេល ២ឆ្នាំនេះ គឺក្នុងយុទ្ធនាការ “ជិះកង់ជុំវិញពិភពលោកដើម្បីកុមារកម្ពុជា”។ លោកបានធ្វើដំណើរក្នុងរយៈចម្ងាយផ្លូវសរុប ៦០ ០០០គីឡូម៉ែត្រ ឆ្លងកាត់៤០ប្រទេស ដើម្បីរៃអង្គាសថវិកាសម្រាប់បុព្វហេតុមនុស្សធម៌។ តាមរយៈការខិតខំប្រឹងប្រែងនេះ លោកបានរៃអង្គាសថវិកាបានចំនួន ២៦០,២៤៣.៥៧ ដុល្លារសហរដ្ឋអាមេរិក។
ថវិកាដែលបានពីបេសកកម្មនេះ នឹងត្រូវផ្តល់ជូនមន្ទីរពេទ្យកុមារអង្គរ និងមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីឧបត្ថម្ភ និងទ្រទ្រង់ដល់ការពិនិត្យព្យាបាល និងថែទាំសុខភាពកុមារកម្ពុជា។

លោករដ្ឋមន្ត្រីបានកោតសរសើរចំពោះស្មារតីលះបង់ និងការប្តេជ្ញាចិត្តរបស់លោក ទីវ តារារិទ្ធិ ក្នុងការចូលរួមចំណែកដល់សង្គមជាតិ ជាពិសេសសម្រាប់សុខុមាលភាពរបស់កុមារកម្ពុជា។ ជំនួបនេះក៏ជាការលើកទឹកចិត្តដល់លោក ទីវ តារារិទ្ធិ ឱ្យបន្តបេសកកម្មក្នុងបុព្វហេតុកុមារកម្ពុជាទៅមុខទៀត៕
រូបថត៖ ខឹម សុវណ្ណារ៉ា











-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


