​ស្នងការ​នគរបាលខេត្តតាកែវ​បញ្ជូន​ជនសង្ស័យ​គ្រឿងញៀន៤​នាក់​ទៅ​តុលាការ​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

​ស្នងការ​នគរបាលខេត្តតាកែវ​បញ្ជូន​ជនសង្ស័យ​គ្រឿងញៀន៤​នាក់​ទៅ​តុលាការ​

Published

on

កម្លាំង​ជំនាញ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការ​នគរបាល​ខេត្តតាកែវ បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​គ្រឿងញៀន​៤​នាក់​ទៅ​តុលាការ បន្ទាប់ពី​ជំនាញ​តាម​ស្រុក​ពីរ​ផ្សេងគ្នា​ចាប់​ឃាត់​ខ្លួន​បាន​និង​បញ្ជូនមក​។​

ដោយមាន​ការណែនាំ​ និង​បញ្ជា​ផ្ទាល់ពី​លោក​ឧត្តមទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ​ក្នុង​ការ​បង្ការ​ទប់ស្កាត់ និងបង្ក្រាប​បទល្មើស​ផ្សេងៗ​តាម​មូលដ្ឋាន ពិសេស​បទល្មើស​គ្រឿងញៀន នៅ​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក លោក​វរសេនីយ៍ឯក ភី ឆុន អធិការ​នគរបាល​ស្រុក​សំរោង បាន​ដឹកនាំ​កម្លាំង​ជំនាញ​អធិការដ្ឋាន សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្លា បាន​បង្ក្រាប​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​ភូមិ​ស្លា​ខាងកើត ឃុំ​ស្លា ស្រុក​សំរោង ដោយបាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ អ៊ំ ពន្លក ហៅ​ង៉ែត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ព្រៃ​ស្នួល ឃុំ​រវៀង ស្រុក​សំរោង​។ ដោយឡែក​វត្ថុតាង​មាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​០៤​កញ្ចប់​តូច​។

ចំណែក​ជនសង្ស័យ​៣​នាក់​ទៀត​ត្រូវបាន​ឃាត់ខ្លួន​នៅ​ខ្នង​ព្រែក​កា​វ៉ា​ក់ ស្ថិត​ក្នុងភូមិ​អន្លុង​មាស ឃុំ​ព្រៃ​ល្វា ស្រុក​ព្រៃកប្បាស ដោយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃកប្បាស សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​កំ​ពង់រាប និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រៃ​ល្វា​កាលពី​ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង ២៣​និង​៤៥​នាទី​។

ជនសង្ស័យ​មានឈ្មោះ​ ១​ឈ្មោះ ឡេង លាភ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​។ ២​ឈ្មោះ គង់ ពុ​ត្រា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទាំង​២​នាក់​រស់នៅ​ភូមិ​រកា ឃុំ​ស្នោ ស្រុក​ព្រៃកប្បាស​។​និង​ទី​៣​ឈ្មោះ ឡេង ហាក់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​អន្លុង​តាសេក​ក្រោម ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល​។

វត្ថុតាង​ដក​ហូត​មាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​០៣​កញ្ចប់ (​ធំ​០១​កញ្ចប់​, តូច​០២​កញ្ចប់​) ថង់​សម្រាប់​ច្រក​គ្រឿងញៀន​មួយចំនួន អំពូល​សម្រាប់​ជក់​ថ្នាំញៀន​០១ ទូរស័ព្ទដៃ​០៣​គ្រឿង និង​ម៉ូតូ​០២​គ្រឿង​ផងដែរ​។​

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ​និង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ​នៃ​ស្នងការ​នគរបាល​ខេត្តតាកែវ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទ ៖ វីរៈ​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ3 mins ago

សម្ដេច ​ហ៊ុន សែន​ សម្រេច​លើកលែង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ពលករ​ខ្មែរ​មកពី​ថៃ​ ដែល​មាន​សុខភាព​ធម្មតា

ព័ត៌មានជាតិ28 mins ago

ស្ត្រី​ជា​កម្មករ​រើស​គ្រាប់ស្វាយ​ចន្ទី​ម្នាក់​ បាន​ពុល​ស្លាប់ ក្រោយខ្នប់​ពង​គីង្គក់​ធ្វើជា​អាហារ​

ព័ត៌មានអន្ដរជាតិ33 mins ago

ថៃ រកឃើញអ្នកឆ្លងកូវីដ ៦៥ករណីទៀត

ព័ត៌មានជាតិ1 hour ago

អាជ្ញាធរខេត្ត​ព្រៃវែង​ បិទ​គ្លីនិក​មួយ​នៅ​អ្នក​លឿង​ បន្ទាប់ពី​មាន​ផ្ទុះ​ជំងឺ​កូ​វីដ​១៩

ព័ត៌មានជាតិ2 hours ago

លោក ឃួ​ង ស្រេង ​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ចុះ​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ ពិសេស​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើង ដើម្បី​​ចាក់​វ៉ាក់សាំង

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services