ព័ត៌មានជាតិ
ឧបការីរង៖ អាមេរិក នឹងប្រកាន់យកវិធីសាស្ត្របែបសន្តិនិយមចំពោះទំនាក់ទំនងជាមួយកម្ពុជា
«សហរដ្ឋអាមេរិក នឹងប្រកាន់យកវិធីសាស្ត្របែបសន្តិនិយមចំពោះទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជា»។ នេះជាការថ្លែងអះអាងរបស់លោកស្រី មេលីសា ប្រោន ឧបការីរងសហរដ្ឋអាមេរិក នៅចំពោះមុខលោកប្រមុខការទូតកម្ពុជា នាជំនួបទ្វេភាគី នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣នេះ។

កិច្ចជំនួបនេះ ធ្វើឡើងក្នុងឱកាសដែលលោកស្រី បានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា ដោយភាគីទាំងពីរបានពិភាក្សាក្នុងក្នុងស្មារតីជាមិត្តភាពយ៉ាងស្និទ្ធស្នាល។ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោកស្រី មេលីសា ប្រោន ឧបការីរងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកការិយាល័យកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលផ្តល់ប្រយោជន៍ទៅវិញទៅមកលើវិស័យផ្សេងៗ រួមទាំងពាណិជ្ជកម្ម វិនិយោគ ជំនួយអភិវឌ្ឍន៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។

លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានបង្ហាញនូវគោលនយោបាយដែលផ្តោតលើប្រជាពលរដ្ឋ និងអាទិភាពគន្លឹះរបស់រាជរដ្ឋាភិបាលថ្មី រួមមាន ការថែទាំសុខភាព ការអប់រំ និងការបណ្តុះបណ្តាល និងការបង្កើតការងារ។ ក្នុងនោះ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ដែលបានជួយគាំទ្រដល់វិស័យមួយចំនួននេះ។

ជាកិច្ចឆ្លើយតបនូវការទទួលស្គាល់កិច្ចសហប្រតិបត្តិការគួរឱ្យចាប់អារម្មណ៍ជាច្រើនរវាងអាមេរិក និងកម្ពុជា លោកស្រីឧបការីរង បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិក នឹងបន្តធ្វើឱ្យកិច្ចសហប្រតិបត្តិការទាំងនេះកាន់តែស៊ីជម្រៅ និងស្វែងរកកាលានុវត្តភាពសម្រាប់ភាពជាដៃគូថ្មីៗបន្ថែមទៀត។ លោកស្រី បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក នឹងប្រកាន់យកវិធីសាស្ត្របែបសន្តិនិយមចំពោះទំនាក់ទំនងសហរដ្ឋអាមេរិក-កម្ពុជា។

តាមរយៈជំនួបនេះ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាប្រយោជន៍រួម ព្រមទាំងបានពិភាក្សាអំពីតួនាទីរបស់កម្ពុជា នាពេលខាងមុខ ជាប្រទេសសម្របសម្រួលសម្រាប់ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន និងសហរដ្ឋអាមេរិក ។ លោកស្រីឧបការីរង បញ្ជាក់ថា តាមរយៈកេរ្តិ៍ឈ្មោះដ៏ល្អរបស់កម្ពុជាក្នុងឋានៈជាប្រធានអាស៊ាន កន្លងមក និងវិធីសាស្ត្របែបស្ថាបនារបស់កម្ពុជាចំពោះវិបត្តិអ៊ុយក្រែន នឹងបង្កភាពងាយស្រួលដល់កិច្ចសន្ទនានេះ។
លោកស្រី បន្តថា សហរដ្ឋអាមេរិក ក៏នឹងខិតខំជួយគាំទ្រតួនាទីរបស់កម្ពុជា ជាប្រធាននៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាស្តីពីការហាមប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីន ផងដែរ៕

-
កីឡា៥ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៧ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៨ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ៨ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


