ព័ត៌មានជាតិ
និស្សិតយោធាអាមេរិក មកកម្ពុជាស្វែងយល់ពីវប្បធម៌ខ្មែរ និងជួយសាងសង់បណ្ណាល័យ
និស្សិតយោធាមកពីសាលាបណ្ឌិត្យសភាយោធានៃកងទ័ពជើងគោក West Point និងសាលាបណ្ឌិត្យសភាកងទ័ពអាកាសសហរដ្ឋអាមេរិក បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងកម្មវិធីប្រចាំឆ្នាំរយៈពេល ៣ សប្តាហ៍ ដែលមានគោលបំណងអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងស្វែងយល់ពីវប្បធម៌។ ក្នុងអំឡុងពេលស្នាក់នៅ ពួកគេបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅ និងទទួលបានបទពិសោធន៍ដោយផ្ទាល់ពីវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។

ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានឱ្យដឹងតាមរយៈបណ្តាញហ្វេសប៊ុកផ្លូវការនៅថ្ងៃទី ១០ខែកក្កដានេះថា ក្នុងដំណើរទស្សនកិច្ចនេះពួកគេបានសហការជាមួយសាលារៀនមួយនៅខេត្តកណ្តាល ដើម្បីជួយសាងសង់បណ្ណាល័យថ្មី ដឹកនាំសកម្មភាពសិក្សា និងលេងកីឡាជាមួយសិស្សានុសិស្សក្នុងតំបន់។

ពួកគេក៏បានសិក្សាភាសាខ្មែរ ទស្សនាតំបន់បេតិកភណ្ឌប្រវត្តិសាស្ត្រវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជា និងបានចូលរួមគាំទ្រការប្រកួតបាល់ទាត់ដ៏ជក់ចិត្តរវាងកម្ពុជា និងប៊ូតង់ ជាមួយអ្នកគាំទ្រក្នុងស្រុកផងដែរ។

និស្សិតយោធាទាំងនោះក៏បានស្វែងយល់អំពីការទូត តាមរយៈការធ្វើបទបង្ហាញដែលរៀបចំដោយស្ថានទូតអាមេរិក ហើយបានផ្លាស់ប្តូរយោបល់និងបទពិសោធន៍ជាមួយសមភាគីរបស់ពួកគេនៅសាលាបណ្ឌិត្យសភាយោធារបស់កម្ពុជា។


ដំណើរទស្សនកិច្ចនេះ បានផ្តោតលើការកសាងទំនាក់ទំនងពិតប្រាកដ និងការរៀនសូត្រពីរបៀបទំនាក់ទំនងអន្តរវប្បធម៌ ដែលបានផ្តល់ឱ្យពួកគេនូវបទពិសោធន៍ដែលមិនអាចបំភ្លេចបាន និងជំនាញដែលនឹងមានប្រយោជន៍សម្រាប់ការក្លាយជាអ្នកដឹកនាំនាពេលអនាគត។
ស្ថានទូតអាមេរិកប្រចាំទីក្រុងភ្នំពេញ បានអរគុណដល់ប្រជាពលរដ្ឋទាំងអស់នៅខេត្តកណ្តាល រាជធានីភ្នំពេញ និងខេត្តសៀមរាប ដែលបានទទួលស្វាគមន៍រាក់ទាក់និស្សិតយោធារបស់អាមេរិកប្រកបដោយភាពកក់ក្តៅ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


