ព័ត៌មានជាតិ
ក្នុងនាមជាខ្មែរ! និស្សិត រ៉ិន សុធីប បង្ហាញមោទនភាពចំពោះបេសកកម្មសម្តេចធិបតី និងលោកជំទាវ នៅជប៉ុន
ក្នុងនាមជាខ្មែរ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះ យុវតី រិន សុធីប បានបង្ហាញនូវមោទនភាព និងបានចេញមកអបអរសាទរតាមរយៈសារជាវីដេអូផ្សព្វផ្សាយនៅលើគណនីហ្វេសប៊ុកជូនចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន- ជប៉ុន លើកទី៥០ ប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់។

គួរឱ្យដឹងថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជា ចាកចេញពីមាតុភូមិកំណើតកាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ដើម្បីចូលរួមកិច្ចប្រជុំរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ានជប៉ុន ដែលរៀបចំឡើងនៅទីក្រុងតូក្យូ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ្វឺមីអូ។ លើសពីដំណើរដើម្បីចូលរួមកិច្ចប្រជុំ សម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានឆ្លៀតជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែរដែលរស់នៅលើទឹកដីជប៉ុន សម្ដេចជួបជាមួយថ្នាក់ដឹកនាំជប៉ុន ជួបជាមួយម្ចាស់ក្រុមហ៊ុនធំៗ ក្នុងគោលដៅដើម្បីឧត្ដមប្រយោជន៍សម្រាប់មាតុភូមិកម្ពុជា។ ជាមួយគ្នានេះ សម្ដេចធិបតី បានធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុប្រទេសវិញហើយនៅរសៀលថ្ងៃទី១៩ខែធ្នូ។
(ទស្សនាវីដេអូ)

តាមរយៈវីដេអូរយៈពេល ២៖៥៩វិនាទី ដែលបានផ្សព្វផ្សាយលើគណនីហ្វេសប៊ុកនៅរសៀលថ្ងៃទី១៩ ខែធ្នូនេះ និស្សិត រ៉ិន សុធីប អះអាងពីការបានកត់សម្គាល់ដូច្នេះថា “ សម្រាប់ដំណើរទស្សនកិច្ចមួយនេះ បើទោះបីជាមានរយៈពេលខ្លីក៏ពិតមែន ក៏ប៉ុន្តែគាត់(សម្ដេចហ៊ុន ម៉ាណែត)បានចំណាយពេលដ៏មានតម្លៃជាមួយនឹងប្រតិភូក៏ដូចជាមន្ត្រីជាន់ខ្ពស់ ក្រុមហ៊ុនផ្សេងៗនៅប្រទេសជប៉ុន ដើម្បីពិភាក្សាការងារ ធ្វើជំនួញ ក៏ដូចជាព្យាយាមពង្រីកនូវទំនាក់ទំនងជាមួយជប៉ុន”។

តាមរយៈវីដេអូដដែល និស្សិត រ៉ិន ស្រីធីប បានយល់ឃើញថា ចំពោះសកម្មភាពដែលសម្ដេចនាយករដ្ឋមន្ត្រីចំណាយពេលដ៏មានតម្លៃជួបជាមួយសហគមន៍ខ្មែរដែលរស់នៅលើទឹកដីជប៉ុន គឺដោយសារសម្ដេចធិបតី ចង់ដឹងពីសុខទុក្ខ ការរស់នៅ ការធ្វើការ ការធ្វើដំណើរ របស់ប្រជាពលរដ្ឋខ្មែរដែលរស់នៅទីនោះ។
លើសពីនេះ និស្សិត រ៉ិន ស្រីធីប បានយល់ឃើញថារាល់ប្រជាពលរដ្ឋដែលចូលជួបសំណេះសំណាលជាមួយសម្ដេចធិបតី គឺសុទ្ធសឹងជាប្រជាពលរដ្ឋដែលមានទឹកចិត្តស្រឡាញ់ជាតិមាតុភូមិកម្ពុជា ចង់អភិវឌ្ឍន៍ មានស្មារតីថែរក្សាសន្តិភាព ចង់ចូលរួមជាមួយរដ្ឋាភិបាលកម្ពុជា។
សូមរំលឹកបន្តិចថានិស្សិតស្រី រ៉ិន សុធីប កំពុងសិក្សាថ្នាក់បរិញ្ញាបត្រ ឆ្នាំទី៣ ដែលកើតនៅក្នុងគ្រួសារក្រីក្រ គ្មានលទ្ធភាពបង់ថ្លៃសាលារៀននៅភ្នំពេញ បានចេញវីដេអូចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន។ សុធីប គឺជានិស្សិតម្នាក់ មានឱកាសប្រឡងជាប់ ហើយទទួលបានអាហារូបករណ៍សិក្សាដោយឥតគិតថ្លៃ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


