Connect with us

ព័ត៌មានជាតិ

ផ្លាស់ប្តូរ​អភិបាលខណ្ឌមានជ័យជំនួស លោក ហែម ដារិទ្ធ ដែលត្រូវ​ទៅកាន់ការងារ​នៅ​ខេត្តព្រះសីហនុ

បានផុស

នៅ

លោក សេង គន្ធ អតីតជាអភិបាលរងខណ្ឌមានជ័យត្រូវបានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជាចេញអនុក្រឹត្យតែងតាំងជាអភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ ជំនួសលោក ហែម ដារិទ្ធ ដែលត្រូវបានតែងតាំងជាអភិបាលរងខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមអនុក្រឹត្យដែលចុះហត្ថលេខាដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃ​កម្ពុជា នៅថ្ងៃ ៣០ ខែវិច្ឆិកា ២០២៣ បានតែងតាំង លោក សេង គន្ធ ជាអភិបាលខណ្ឌមានជ័យ។

បើតាមប្រភពព័ត៌មានច្បាស់ការ លោក សេង គន្ធ នឹងត្រូវប្រកាសចូលកាន់តំណែងជាអភិបាលខណ្ឌមានជ័យថ្មី នៅថ្ងៃទី ២៥ ខែធ្នូឆ្នាំ ២០២៣ ជំនួសលោក ហែម ដារិទ្ធ ដែលត្រូវបានតែងតាំងជាអភិបាលរងខេត្តព្រះសីហនុ ជំនួសលោក លៀម សុដា អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ ដោយលោក លៀម សុដា នឹងទៅធ្វើជាអភិបាលរងខេត្តបន្ទាយមានជ័យ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម