Connect with us

ព័ត៌មានជាតិ

​អាកាសធាតុចុះត្រជាក់ទាបបំផុត​តំបន់ខ្លះកម្រិត ១៥ អង្សា

បានផុស

នៅ

ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា ប្រព័ន្ធនៃសម្ពាធខ្ពស់នៅលើប្រទេស​ចិនបង្កើន​ឥទ្ធិពល​ជាលំដាប់គ្របដណ្តប់លើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ពីបង្គួរទៅខ្លាំង។

​ស្ថានភាពបែបនេះធ្វើឱ្យអាកាសធាតុចុះត្រជាក់នៅពេលព្រឹក ខណៈតំបន់វាលទំនាប សីតុណ្ហ​ភាពអប្បរមាពី ១៦-២២ °C​ និងសីតុណ្ហភាពអតិបរមាពី២៨-៣០°C ហើយខ្យល់បក់​មកពីទិសឦសាន ក្នុងល្បឿន​ពី៥-៧ម៉ែត្រ/វិនាទី ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៤ ខែធ្នូនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅខេត្តប៉ៃលិន បន្ទាយមានជ័យ បាត់ដំបង និងខេត្តសៀមរាប សីតុណ្ហភាពអប្បបរមាពី១៦-១៨°C។ ចំណែកឯតំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមាពី១៥-២១°C និងសីតុណ្ហភាពអតិបរមាពី២៨-៣០°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៦-៨ម៉ែត្រ/វិនាទី។ រីឯខេត្តឧត្តរមានជ័យ មណ្ឌលគិរី ព្រះវិហារ និងខេត្តរតនគិរី សីតុណ្ហភាពអប្បបរមា​ពី​១៥-១៧°C។

ដោយឡែក តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពអប្បបរមាពី២១-២៣°C​ និងសីតុណ្ហភាព​អតិបរមា​ពី៣០-៣២°C ហើយខ្យល់​បក់មកពីទិសឦសានក្នុងល្បឿនពី១-២ម៉ែត្រ/វិនាទី ខណៈរលកសមុទ្រមានកម្ពស់ពី១-២ ម៉ែត្រ។

ជាមួយគ្នានេះ ក្រសួងធនធានទឹកក៏អំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ថែរក្សាសុខភាព ស្លៀកសម្លៀកបំពាក់ឱ្យបានគត់មត់ ដើម្បីបង្ការពីជំងឺដង្កាត់នានា ដែលអាចកើតមាន​ឡើង​ជាយថាហេតុ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម