ព័ត៌មានជាតិ
សហគ្រាស ៧៥ ម៉ឺនកន្លែងនៅកម្ពុជា ជាង ១០% គ្របដណ្តប់ដោយអាជីវកម្មតាមចិញ្ចើមផ្លូវ
ការធ្វើជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២ បានបង្ហាញថា សហគ្រាសអាជីវកម្មដែលកំពុងបើកដំណើរការនៅប្រទេសកម្ពុជាគិតត្រឹមថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ មានជាង ៧៥ ម៉ឺនមូលដ្ឋាន។
ក្នុងចំណោមអង្គភាពសេដ្ឋកិច្ចជាង ៧៥ ម៉ឺនមូលដ្ឋាន គ្របដណ្តប់ដោយអង្គភាពសេដ្ឋកិច្ចតាមចិញ្ចើមផ្លូវមានជាង ១០%។

អង្គភាពសេដ្ឋកិច្ចដែលធ្វើសកម្មភាពអាជីវកម្មតាមចិញ្ចើមផ្លូវ គឺជាអង្គភាពអាជីវកម្មដែលមានលក្ខណៈដូចជា តូប ឬស្តង់ជាដើម ដែលមានទីតាំងអាជីវកម្មជាក់លាក់នៅលើចិញ្ចើមផ្លូវ។
ផ្អែកតាមលទ្ធផលជំរឿន អង្គភាពសេដ្ឋកិច្ចតាមចិញ្ចើមផ្លូវមានចំនួន ៧៧ ០៧៣ មូលដ្ឋាន ស្មើ ១០,២% នៃចំនួនអង្គភាពសេដ្ឋកិច្ចសរុបទូទាំងប្រទេស។ ក្នុងនោះមានការចូលរួមពីស្ត្រីប្រមាណ ៧៥% ហើយដែលអ្នកចូលរួមការងារពី ១ នាក់ ឬ ២ នាក់មានប្រមាណ ៨៩%។
កម្ពុជាមានអង្គភាពសេដ្ឋកិច្ចចំនួន ៧៥៣ ៦៧០ សហគ្រាស គិតត្រឹមថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២។ នេះបើយោងតាមរបាយការណ៍ជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២។
បើប្រៀបធៀបលទ្ធផលជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ ទៅនឹងលទ្ធផលនៃជំរឿនសេដ្ឋកិច្ចនៅឆ្នាំ ២០១១ ចំនួនអង្គភាពសេដ្ឋកិច្ចនៅឆ្នាំ ២០២២ កើនឡើងប្រមាណ ៤៩% ជាមួយនឹងអត្រាកំណើនប្រចាំឆ្នាំមាន ៣,៧%។ ជាមួយគ្នានេះដែរ អ្នកចូលរួមការងារបានកើនឡើងដល់ ៧០,៩% ដែលនាំឱ្យអត្រាកំណើនប្រចាំឆ្នាំមានប្រមាណ ៥% ជាកម្រិតមួយខ្ពស់ជាងអត្រាកំណើនប្រជាជនដែលមានប្រមាណតែ ១,៤% ប៉ុណ្ណោះ។
គួរបញ្ជាក់ថា ការធ្វើជំរឿនសេដ្ឋកិច្ច ឆ្នាំ២០២២ គ្របដណ្ដប់លើអង្គភាពសេដ្ឋកិច្ចដែលមានទីតាំងជាក់លាក់អចិន្ត្រៃយ៍ស្ថិតក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជា៕
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច៨ ម៉ោង agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


