ព័ត៌មានជាតិ
ណាហ្គាវើលដ៍ បើកទំព័រឆ្នាំថ្មី ២០២៤ ជាមួយការប្រគំតន្ត្រីដ៏អស្ចារ្យ
តន្ត្រីឆ្លងឆ្នាំដ៏ធំប្រចាំឆ្នាំរបស់ណាហ្គាវើលដ៍ ទទួលបានជោគជ័យយ៉ាងខ្លាំងដែលមានទស្សនិកជនចូលរួមរាប់ម៉ឺននាក់ នៅសួនច្បារសម្តេចតេជោ ហ៊ុន សែន នៅមុខណាហ្គាវើលដ៍។ នៅពាក់កណ្តាលអធ្រាត្រ អ្នកចូលរួមទទួលបានភាពសប្បាយរីករាយ និងរំភើបយ៉ាងខ្លាំងជាមួយការបាញ់កាំជ្រួចដ៏ភ្លឺចែងចាំងនៅពេញផ្ទៃអាកាសនៅមុខណាហ្គាវើលដ៍។

ក្នុងឆ្នាំនេះ តន្ត្រីឆ្លងឆ្នាំរបស់ណាហ្គាវើលដ៍ ចូលរួមសហការឧបត្ថម្ភដោយក្រុមហ៊ុនស្រាបៀរថៃហ្គឺរ និងផ្សារទំនិញរួចពន្ធ China Duty Free ដែលមានពិធីការិនីកញ្ញាឯកចក្រវាឡឆ្នាំ២០១៩ សំណាង អាលីណា និងពិធីករលោក Je Dy ។ តារាចម្រៀងល្បីឈ្មោះជាច្រើនទៀតដែលចូលរួមសម្តែង រួមមាន សុវត្ថិ មុនីវណ្ណ បេក្ខជន Cambodian Idol រដូវកាលទី៤ ស៊ីម ច័ន្ទពន្លឺ នាង ដាវីន កញ្ញា Mina និងក្រុម OMG ដែលធ្វើឱ្យបរិយាកាសនៅរាត្រីឆ្លងឆ្នាំមានភាពអធិកអធមយ៉ាងខ្លាំង។ អ្វីដែលថ្មីនៅក្នុងតន្ត្រីឆ្លងឆ្នាំនោះ គឺការបាញ់ព្រិល ៣ ដងរយៈពេល ១០ នាទីដែលផ្តល់បទពិសោធន៍ប្លែកថ្មីសម្រាប់អ្នកចូលរួម។

បរិយាកាសតន្ត្រីឆ្លងឆ្នាំ បានឈានដល់កម្រិតកំពូលនៅពេលរាប់ថយក្រោយស្វាគមន៍ឆ្នាំថ្មី២០២៤ នៅពាក់កណ្តាលអធ្រាត្រជាមួយនឹងតារាចម្រៀង ក្រុមរាំ និងពិធីករ-ពិធីការិនីទាំងអស់នៅលើឆាក និងរូបភាពវីដេអូនៅលើផ្ទាំងអិលអ៊ីឌីដ៏ធំរបស់ណាហ្គាវើលដ៍ដែលអាចចាត់ទុកថាជាព្រឹតិ្តការណ៍តន្ត្រីឆ្លងឆ្នាំដ៏ធំបំផុតមួយក្នុងរាជធានីភ្នំពេញ។ ការបាញ់កាំជ្រួច បានបើកទំព័រឆ្នាំថ្មី២០២៤ ជាមួយនឹងពន្លឺដ៏ភ្លឺចែងចាំងនៅក្នុងអាកាស។

រីឯនៅក្នុងណាហ្គាវើលដ៍មុនពេលតន្ត្រីឆ្លងឆ្នាំចាប់ផ្តើម មានអតិថិជនជាច្រើនបានអញ្ជើញទៅពិសាអាហារ និងភេសជ្ជៈថ្ងៃឆ្លងឆ្នាំពិសេសនៅតាមភោជនីយដ្ឋានផ្សេងៗរបស់ណាហ្គាវើលដ៍ ដូចជានៅភោជនីយដ្ឋានប៊ុហ្វេ 2Pangea និងភោជនីយដ្ឋានចិន Hall of Golden Chimes ដែលមានម្ហូបឈុតបែបចិនកាតាំង ៧ មុខ ខណៈអតិថិជនក៏អាចមើលឃើញតន្ត្រីឆ្លងឆ្នាំពីភោជនីយដ្ឋានផងដែរ។

មានអ្នកចូលរួមជាច្រើន បានបន្តទៅកម្សាន្តនៅក្លឹប Darlin Darlin រហូតដល់ទៀបភ្លឺដែលមានការប្រគំតន្ត្រីផ្ទាល់ដោយក្រុម The Orient ផងដែរ។ ចំណែកអ្នកខ្លះបានទៅកម្សាន្តនៅបានីយដ្ឋាន និងអាងហែលទឹក Amret Palace នៅជាន់ដំបូលអគារណាហ្គាវើលដ៍ទី១ ដែលអាចមើលឃើញទេសភាពដ៏ស្រស់ត្រកាលនៃរាជធានីភ្នំពេញនៅពេលរាត្រី និងកម្សាន្តជាមួយបទភ្លេងកន្ត្រាក់អារម្មណ៍ mix ដោយ DJ Liz។

គួរបញ្ជាក់ផងដែរថា ណាហ្គាវើលដ៍ នឹងប្រារព្ធខួបលើកទី២៩ របស់ខ្លួនសម្រាប់ឧត្តមភាពសេវាកម្ម និងការកម្សាន្តលំដាប់ពិភពលោករបស់ខ្លួន និងផ្តល់ជូនការបញ្ចុះតម្លៃដ៏ច្រើនដល់ភ្ញៀវជាតិ និងអន្តរជាតិនៅពេលខាងមុខឆាប់ៗនេះ។ ប្រូម៉ូសិនពិសេស និងព្រឹត្តិការណ៍ជាច្រើនទៀត នឹងត្រូវផ្តល់ជូនរួមទាំងប្រូម៉ូសិនក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខដែលណាហ្គាវើលដ៍នឹងស្វាគមន៍ឆ្នាំរោង ជាឆ្នាំដែលនាំលាភសំណាងផងដែរ។
ណាហ្គាវើលដ៍ សូមជូនពរពុកម៉ែបងប្អូនទាំងអស់មានសុខភាពល្អ សំណាងល្អ និងសុភមង្គលគ្រប់ក្រុមគ្រួសារក្នុងឱកាសឆ្នាំថ្មី!
ណាហ្គាវើលដ៍ ដែលជាមណ្ឌលកម្សាន្តចម្រុះប្រណីតលំដាប់ពិភពលោកធំជាងគេក្នុងតំបន់ទន្លេមេគង្គ មានទីតាំងនៅជាប់ចំណុចប្រសព្វនៃទន្លេក្នុងរាជធានីភ្នំពេញ។ អគារសណ្ឋាគារទាំងពីរ មានបន្ទប់ Suite និងបន្ទប់ដែលមានការរចនាទាក់ទាញ និងបំពាក់ដោយបរិក្ខារដ៏ទំនើបដែលផ្តល់ភាពងាយស្រួល និងផាសុកភាពបំផុត។ អតិថិជនអាចទទួលសេវាកម្មដ៏សម្បូរបែបនៅភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹបកម្សាន្តជាង ២០ កន្លែង មណ្ឌលស្ប៉ាប្រណីត ២ កន្លែង ការរៀបចំការប្រជុំធំៗឈានមុខគេ ការសម្តែងសិល្បៈផ្ទាល់រៀងរាល់ថ្ងៃ និងសាលមហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្គាវើលដ៍ទី២។ តភ្ជាប់ណាហ្គាវើលដ៍ទី១ និងណាហ្គាវើលដ៍ទី២ គឺណាហ្គាស៊ីធីវ៉កដែលជាផ្សារទំនិញរួចពន្ធក្រោមដីដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗជាង ២០០ មុខ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ