ព័ត៌មានជាតិ
ផ្លូវកាត់ថ្មីចាក់ទៅដល់ប្រាសាទបាណន់នឹងបញ្ចប់ការស្ថាបនារួចទាំងស្រុងនៅដើមឆ្នាំ ២០២៤
កាលពីថ្ងៃទី ៩ ខែមករាឆ្នាំ ២០២៤ លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបងបានចុះត្រួតពិនិត្យវឌ្ឍនភាពផ្លូវមួយខ្សែប្រវែង ៣ ១០០ ម៉ែត្រដែលកំពុងកាយពង្រីកតួថ្នល់តភ្ជាប់ពីផ្លូវជាតិលេខ ៥ ឆ្ពោះទៅប្រាសាទបាណន់។


ផ្លូវកំពុងស្ថាបនានេះមានប្រវែង ៣.១០០ ម៉ែត្រដែលគ្រោងបញ្ចប់ទាំងស្រុងនៅដើមឆ្នាំ២០២៤។ ផ្លូវ១ខ្សែនេះមានប្រវែងសរុប ២០.១០០ ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៥ ត្រង់ចំណុច ឃុំរាំងកេសី ស្រុកសង្កែ រហូតដល់គល់ស្ពានមុខប្រាសាទបាណន់ ដែលកន្លងមកអនុវត្តសម្រេចបាន ១៧ គីឡូម៉ែត្ររួចហើយនៅសល់ ៣១០០ ម៉ែត្រទៀត ដែលត្រូវស្ថាបនាបន្តគ្រោងបញ្ចប់នៅដើមឆ្នាំ២០២៤។

លោក ព្រួញ រិទ្ធថា បានឲ្យដឹងថា ផ្លូវមួយខ្សែនេះគឺជាសសៃឈាមដ៏សំខាន់សម្រាប់តភ្ជាប់ភ្ញៀវទេសចរទៅលេងប្រាសាទបាណន់។ តាមរយៈផ្លូវនេះភ្ញៀវទេសចរមិនបាច់ធ្វើដំណើរចូលក្រុងទៀតទេ អាចធ្វើដំណើរតាមផ្លូវវាងពីផ្លូវជាតិលេខ ៥ ចាប់ពីចំណុចឃុំរាំងកេសី ស្រុកសង្កែរហូតដល់ស្ពានមុខប្រាសាទបាណន់តែម្តង។
លោកថា ផ្លូវប្រវែងសរុប ២០.១០០គីឡូម៉ែត្រនេះជាប្រភេទផ្លូវក្រាលកៅស៊ូ ដែលបច្ចុប្បន្ននៅសល់ប្រវែង ៣១០០ ម៉ែត្រទៀត ដែលកំពុងអនុវត្តបន្តគ្រោងបញ្ចប់នៅដើមឆ្នាំ២០២៤នេះ៕
អត្ថបទ៖ សៅ សារិទ្ធ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


