ព័ត៌មានជាតិ
នគរបាល២រូបទៀត ត្រូវបានរដ្ឋមន្ត្រីមហាផ្ទៃ ដកចេញពីក្របខ័ណ្ឌ ក្រោយល្មើសវិន័យកងកម្លាំង
មន្ត្រីនគរបាលជាតិចំនួន២រូបទៀត ដែលបំពេញការងារនៅក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ត្រូវបានលោកឧបនាយករដ្ឋមន្ត្រី ស សុខា សម្រេចដកចេញពីក្របខ័ណ្ឌនគរបាលជាតិ ក្រោយបានប្រព្រឹត្តល្មើសនឹងវិន័យកងកម្លាំង។

បើតាមប្រកាសរបស់លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្រេចអនុវត្តវិន័យចំពោះមន្ត្រីនគរបាលជាតិចំនួន២រូប នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ គឺលោកស្រីវរសេនីយ៍ត្រី អ៊ុំ ចន្ទ្រា នាយរងការិយាល័យរដ្ឋបាល-សរុប នៃអង្គភាពកីឡានគរបាលជាតិកម្ពុជា និងលោកអនុសេនីយ៍ឯក រ័ត្ន បរិញ្ញា ជាមន្ត្រី ក្រោមរូបភាពដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខណ្ឌមន្រ្តីនគរបាលជាតិ។ ការសម្រេចបណ្ដេញចេញនូវមន្ត្រីនគរបាលជាតិរូបនេះ គឺក្រោមមូលហេតុថា ល្មើសនឹងវិន័យរបស់កងកម្លាំងនគរបាលជាតិ។
ប្រការ២ នៃប្រកាសដដែលនេះ បានបញ្ជាក់ថា ប្រាក់បៀវត្ស និងរបបឧបត្ថម្ភផ្សេងៗត្រូវបានកាត់ផ្ដាច់ និងលុបចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ចាប់ពីខែមីនា ឆ្នាំ២០២៤តទៅ។
ក្នុងរយៈពេលនៃដើមខែមករា ឆ្នាំ២០២៤ មន្ត្រីនគរបាលជាតិនៃក្រសួងមហាផ្ទៃ ប្រមាណ៦០រូបហើយ ត្រូវបានដកហូតតំណែង និងបណ្ដេញចេញពីក្របខ័ណ្ឌនគរបាលជាតិ ក្រោយរកឃើញបានប្រព្រឹត្តល្មើសនឹងវិន័យកងកម្លាំងនគរបាលជាតិ និងមួយចំនួនទៀត បានរកឃើញមានសារធាតុញៀននៅក្នុងខ្លួន។ បើតាមការអះអាងកន្លងមកពីលោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ វិធានការបណ្ដេញចេញមន្ត្រីពីក្របខ័ណ្ឌនគរបាលជាតិនេះ គឺដើម្បីបោសសំអាតឱ្យបានស្អាតរាល់មន្ត្រីអសកម្ម៕


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


