ព័ត៌មានជាតិ
ដាក់បញ្ជាឲ្យរកមេខ្លោង ក្រោយមានពលករមកពីថៃ ធ្លាយធ្វើដំណើរមកដល់ខេត្តតាកែវ
តាមសារតេឡេក្រាមនៅរសៀលនេះ សម្តេចតេជោ ហ៊ុន សែនបានចេញបទបញ្ជាជាថ្មីឲ្យរឹតបន្តឹងច្រកតាមព្រំដែន ក្រោយមានពលករខ្មែរមកពីថៃ ត្រូវបានឃាត់ខ្លួនបានជាបន្តបន្ទាប់នៅខេត្តតាកែវ ដោយមិនបានធ្វើចត្តាឡីស័កនៅនឹងកន្លែងតាមការណែនាំរបស់រដ្ឋាភិបាល។
អាជ្ញាធរត្រូវរកមេខ្លោង ឬមូលហេតុយ៉ាងណា ទើបពលករទាំងនោះអាចធ្វើដំណើររាប់សិបគីឡូម៉ែត្រធ្លាយមកដល់ខេត្តតាកែវ ដោយមិនបានធ្វើចត្តាឡីស័កបានត្រឹមត្រូវ ជាហានិភ័យអាចបង្កការឆ្លងរាលដាលចូលសហគមន៍សារជាថ្មី។

“ហេតុអីឲ្យធ្លាយរបៀបនេះ ត្រូវសួរចម្លើយ អ្នកណានាំផ្លូវ ដើម្បីចាត់ការមេខ្លោងទៀត បើមិនចឹងមិនទេ អន្តរាយជាមិនខាន”។
សម្តេចតេជោក៏ឲ្យកម្លាំងតាមបណ្តាខេត្តជាប់ព្រំដែនថៃ ត្រួតពិនិត្យច្រកចេញចូល រៀបចំកម្លាំងល្បាតឲ្យបានម៉ឺងម៉ាត់បំផុត។
កន្លងទៅនេះប្រមុខរដ្ឋាភិបាល បានចេញបទបញ្ជាមិនឲ្យដឹកជញ្ជូនពលករខ្មែរមកពីថៃចល័តទៅតាមខេត្តខាងក្រោមទៀតឡើយ ដោយតម្រូវឲ្យធ្វើចត្តាឡីស័កនៅតាមព្រំដែនតែម្ដង ដើម្បីទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ចូលសហគមន៍ជាថ្មីម្ដងទៀត។ ក្រោយរឹតបន្តឹងការធ្វើចត្តាឡីស័កលើពលករឆ្លងចេញចូល ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញពលករជាបន្តបន្ទាប់បានឆ្លងកូវីដ ១៩ ពេលធ្វើដំណើរចូលប្រទេសវិញ ស្របពេលដែលថៃកំពុងផ្ទុះការឆ្លងចូលសហគមន៍ នាំឲ្យការបិទខេត្តមួយចំនួន៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


