ព័ត៌មានជាតិ
ក្រុម V-logges និងអ្នកជំនាញថតរូបកម្ពុជាចុះទៅតំបន់អេកូទេសចរណ៍កោះហានផ្សព្វផ្សាយសក្តានុពលទេសចរណ៍
កាលពីពេលថ្មីៗនេះ ក្រសួងទេសចរណ៍បានដឹកនាំក្រុម Influencers /V-logges និងអ្នកជំនាញថតរូបមួយចំនួនចុះទៅតំបន់អេកូទេសចរណ៍កោះហាន ដើម្បីជំរុញផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយពីតំបន់សក្តានុពលក្នុងវិស័យទេសចរណ៍តាមប្រព័ន្ធឌីជីថលនិងបណ្តាញសង្គម។
ដំណើរបេសកកម្មនេះដឹកនាំដោយឡាង សុលីណា ទីប្រឹក្សានិងជាអគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធានអង្គភាពបរិវត្តកម្មឌីជីថលក្រសួងទេសចរណ៍ និងមានការចូលរួមពីមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងនិងសហគមន៍ទេសចរណ៍កោះហានផងដែរ។


ការចុះទស្សនាផ្តិតរូបភាព និងវីដេអូនៅលើទឹកដីកោះហាន ក្រុមការងារបានចុះទៅដល់ទីតាំងមួយចំនួនដូចជា៖
១- តំបន់បោះតង់
២- តំបន់ជិះកៃយាក់
៣- តំបន់ព្រៃលិចទឹក
៤- តំបន់មើលសត្វស្លាប
៥- តំបន់សហគមន៍
៦- តំបន់ស្នាក់នៅជាដើម។
សហគមន៍អេកូទេសចរណ៍សម្រស់កោះហាន មានទីតាំងស្ថិតលើដីកោះក្នុងឃុំកោះស្នែង ដោយអាចធ្វើដំណើរឆ្លងតាមស្ពានសេកុងតាមផ្លូវជាតិលេខ ៧ ពីទីរួមខេត្តស្ទឹងត្រែង ដែលមានចម្ងាយប្រហែល ២៤ គីឡូម៉ែត្រ៕





-
កីឡា១២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៦ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៦ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៤ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


