ព័ត៌មានជាតិ
ក្រសួងការងារ ដាក់ចេញយុទ្ធសាស្ត្រ បច្ចេកទេស៥ និងយុទ្ធសាស្ត្រគាំទ្រ១ ដើម្បីជំរុញវឌ្ឍនភាព លើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យកាន់តែប្រសើរ
ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងប្រកាសដាក់ឱ្យអនុវត្ត «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ» នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ បានថ្លែងបញ្ជាក់ថា ក្រសួងការងារបានដាក់ចេញយុទ្ធសាស្ត្រ៥ ដើម្បីជំរុញវឌ្ឍនភាពលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យកាន់តែប្រសើរ។

ផែនការយុទ្ធសាស្ត្រនេះ បានធ្វើអាទិភាពកម្មយុទ្ធសាស្ត្របច្ចេកទេសចំនួន៥ និងយុទ្ធសាស្ត្រគាំទ្រចំនួន១ ដែលអនុលោមតាមសូចនាករយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០២៤-២០២៨ ក្របខណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០ ឯកសារអនុលោមភាពជាមួយស្តង់ដារអន្តរជាតិ ព្រមទាំងធានា សង្គតិភាព និងភាពប្រទាក់ក្រឡាជាមួយគោលនយោបាយជាតិ និងគោលនយោបាយពាក់ព័ន្ធតាមវិស័យនានា។

យុទ្ធសាស្ត្របច្ចេកទេសទាំង៥ រួមមាន ៖
១. ការរៀបចំ និងអនុវត្តគោលនយោបាយទីផ្សារការងារសកម្ម
២. ការធ្វើបរិវត្តកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឱ្យឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្ម ៤.០ សេដ្ឋកិច្ចនិងសង្គមឌីជីថល និងសេដ្ឋកិច្ចបៃតង
៣. ការអភិវឌ្ឍលក្ខខណ្ឌការងារ សុវត្ថិភាពនិងសុខភាពការងារ និងសុខដុមនីយកម្មនៃទំនាក់ទំទងវិជ្ជាជីវៈស្របតាមការវិវត្តនៃពិភពការងារ
៤. ការពង្រឹងការគ្រប់គ្រងទេសន្តរប្រវេសន៍ការងារប្រកបដោយសុវត្ថិភាព គុណភាព និងប្រសិទ្ធភាព
៥. ការអភិវឌ្ឍរបបសន្តិសុខសង្គមស្របតាមការវិវត្តនៃស្ថានភាពសង្គម-សេដ្ឋកិច្ច និងយុទ្ធសាស្ត្រគាំទ្រចំនួន១គឺការធ្វើទំនើបកម្មស្ថាប័ន និងការផ្តល់សេវាសាធារណៈ និងសេវាគាំទ្រទូទៅតាមបច្ចេកវិទ្យាឌីជីថល

ជាមួយគ្នានេះដែរ លោកស្រី សុវណ្ណ វណ្ណារតន៍ មានប្រសាសន៍បន្ថែមថា សន្និបាតរយៈពេល ២ថ្ងៃនេះ គឺជាវេទិកាដ៏សំខាន់ក្នុងការត្រួតពិនិត្យមើលអំពីវឌ្ឍនភាពការងារប្រចាំឆ្នាំ២០២៣ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៩-២០២៣ ដោយនឹងធ្វើការវាយតម្លៃលើយុទ្ធសាស្រ្តអាទិភាព ដែលបានដាក់ចេញនៅក្នុងផែនការយុទ្ធសាស្ត្រ បញ្ហាប្រឈមមួយចំនួន ដើម្បីលើកទិសដៅអាទិភាពសម្រាប់អនុវត្តការងារនៅឆ្នាំ២០២៤ សំដៅបង្កើនប្រសិទ្ធភាពការងារឱ្យស្របទៅនឹងកំណែទម្រង់ស៊ីជម្រៅនិងកាន់តែមុតស្រួចរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

យ៉ាងណា លោកស្រី រដ្ឋលេខាធិការប្រចាំការ បានស្នើដល់សមាជិក សមាជិកា នៃអង្គសន្និបាតទាំងមូល បន្តយកចិត្តទុកដាក់ខ្ពស់លើបញ្ហាប្រឈមនានា និងកិច្ចការងារមួយចំនួន ដែលក្រសួងមិនទាន់សម្រេចបាននាឆ្នាំកន្លងមកនេះ ហើយត្រូវទាញយកនូវឧត្តមានុវត្តន៍គន្លឹះមកពិភាក្សាឱ្យបានផុលផុស ដើម្បីដាក់ចេញនូវដំណោះស្រាយសមស្របនានាសម្រាប់ធ្វើជាទិសដៅក្នុងការអនុវត្តបន្ត ដែលជាបេសកកម្មចម្បងរបស់ក្រសួងនៅក្នុងអាណត្តិថ្មីនៃរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចធិបតី សំដៅធ្វើឱ្យកាន់ទេប្រសើរឡើងនូវលក្ខខណ្ឌការងារ សុវត្ថិភាព និងសុខភាពការងារ សេរីភាពអង្គការវិជ្ជាជីវៈ សុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ជំនាញនិងផលិតភាពការងារ មុខរបរ និងការងារសមរម្យ និងប្រព័ន្ធសន្តិសុខសង្គមពេញលេញ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការស្តារឡើងវិញ និងបង្កើនល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់យើង ព្រមទាំងសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាក្នុងការក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ