ព័ត៌មានជាតិ
លោកស្រី សុវណ្ណ វណ្ណារតន៍៖ កុមារ ជាធនធានមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ
លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា កុមារ គឺជាធនធានដែលមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ លោកស្រីថ្លែងដូច្នេះ នៅក្នុងយុទ្ធនាការផ្សព្វផ្សាយការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅស្រុកស្នួល ខេត្តក្រចេះ នាថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២៦ នេះ។

នៅក្នុងការអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាល់ទី១ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកអាទិភាពគន្លឹះ៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា”។ លោកស្រី សុវណ្ណ វណ្ណារតន៍ បន្តថា រាជរដ្ឋាភិបាលបានសម្រេចសមិទ្ធផលជាច្រើនក្នុងការលើកកម្ពស់សិទ្ធិកុមារ និងលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ តាមរយៈការកាត់បន្ថយភាពក្រីក្រ ១% ជារៀងរាល់ឆ្នាំកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ការបង្កើតការងារ ការលើកកម្ពស់សុខភាពបន្តពូជ ការផ្ដល់អាហារូបត្ថម្ភដល់កុមារ និងការកាត់បន្ថយមរណភាពមាតា ទារក និងកុមារ ។
ក្នុងន័យនេះ ការផ្តល់ឱកាសក្នុងការអប់រំ និងការកាត់បន្ថយភាពក្រីក្រដល់កុមារ នៅតែជាចំណុចអាទិភាពមួយក្នុងការឈានទៅ ការកាត់បន្ថយពលកម្មកុមារ និងលុបបុះបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ។

លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍បន្ថែមថា យុទ្ធនាការនាពេលនេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗ លើកកម្ពស់ការយល់ដឹង តាមរយៈការជំរុញការផ្សព្វផ្សាយដល់សាធារណជន មាតាបិតា អាណាព្យាបាល និយោជក និងសហគមន៍។
ជាពិសេស នៅក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ ក្បឿង និងកសិ-ឧស្សាហកម្ម ឱ្យយល់ដឹងអំពីផលប៉ះពាល់ និងហានិភ័យនៃពលកម្មកុមារ និងការពារកុមារពីការកេងប្រវ័ញ្ចពលកម្ម -ជំរុញការការពារ និងលើកកម្ពស់សិទ្ធិកុមារ ដើម្បីឱ្យកុមារទទួលបានការអប់រំ បំណិនជីវិត ការថែទាំ និងការអភិវឌ្ឍសមត្ថភាពសមស្របទៅតាមវ័យ ព្រមទាំងការធានាបាននូវឧត្តមប្រយោជន៍សម្រាប់កុមារ -ជំរុញវិធានការអនុវត្តច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ។

-បង្កើនការចូលរួមរបស់អាជ្ញាធរមាន សមត្ថកិច្ច និងមន្ត្រីអធិការកិច្ចពលកម្មកុមារនៅក្នុងការពង្រឹងការអនុវត្តច្បាប់ និងបង្កើនកិច្ច អន្តរាគមន៍ដល់មូលដ្ឋានសម្រាប់ការលុបបំបាត់ពលកម្មកុមារនៅតាមភូមិសាស្ត្រ និងវិស័យនានាដែលមានកុមារធ្វើការ -ពង្រឹង និងបង្កើនប្រសិទ្ធភាពនៃកិច្ចសហការពហុវិស័យ អន្តរក្រសួងស្ថាប័ន ត្រីភាគី សង្គម ស៊ីវិល និងដៃគូអភិវឌ្ឍនក្នុងការផ្ដល់នូវឧត្តមប្រយោជន៍ដល់កុមារ និងក្រុមគ្រួសារ ទទួលបាន នូវការអប់រំ បំណិនជីវិត ការបណ្តុះបណ្តាលជំនាញ និងការបង្កើតមុខរបរ។

តាមការបញ្ជាក់ពី លោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ បានឲ្យដឹងថា នៅក្នុងខេត្តក្រចេះ បច្ចុប្បន្នមានសហគ្រាសគ្រឹះស្ថានចំនួន ២៥១ មានកម្មករនិយោជិត សរុប ២៥.៦៥៥នាក់ ស្រី ៩.៣៨៩នាក់ ក្នុងនោះ មានសហគ្រាសរ៉ែ ចំនួន ២០សហគ្រាស កម្មករនិយោជិតសរុប ១.៤៨៩នាក់ ស្រី ១៣១នាក់, សហគ្រាសកសិ-ឧស្សាហកម្មចំនួន ៣៧ កម្មករនិយោជិតសរុប ១៦.៦២៨នាក់ ស្រី ៧.១៦៨នាក់, សិប្បកម្មផលិតសរុបចំនួន ២៤សិប្បកម្ម ដែលមានកម្មករ សរុបចំនួន ២៥៣នាក់ ស្រី ១១២នាក់ ស្មើនឹង ៦១គ្រួសារ ក្នុងនោះ កុមារងាយរងគ្រោះ មានចំនួន ១៨២នាក់ ជាកុមារី ៩៥នាក់ និងសហគ្រាស វិស័យផ្សេងៗចំនួន ១៧០ កម្មករនិយោជិត សរុប ៧.២៨៥នាក់ ស្រី ១.៩៧៨នាក់៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


