ព័ត៌មានជាតិ
កម្ពុជា-អាមេរិក ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការរួមគ្នាលើវិស័យសុខាភិបាល
ក្នុងជំនួបពិភាក្សាជាមួយលោក ជុំ សុន្ទរី រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ លោកស្រីវេជ្ជបណ្ឌិត Mandy Cohen នាយកមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (US.CDC) បានសង្កត់ធ្ងន់លើការបន្តកិច្ចសហប្រតិបត្តិការ និងមធ្យោបាយជាបន្តទៅមុខ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិកលើវិស័យសុខាភិបាល។

ដោយបានកត់សម្គាល់ពីការកើនឡើងនៃកិច្ចសហប្រតិបត្តិការ និងការចូលរួមរបស់សហរដ្ឋអាមេរិក លោក ជុំ សុន្ទរី បានសម្តែងការកោតសរសើរចំពោះការរួមចំណែករបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (US.CDC) ដែលបានបង្កើតការិយាល័យរបស់ខ្លួននៅកម្ពុជា តាំងពីឆ្នាំ២០២០ ដើម្បីពង្រឹងវិស័យសុខាភិបាល និងប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍/ជំងឺអេដស៍ ជំងឺកូវីដ-១៩ និងជំងឺឆ្លងគ្រប់ប្រភេទ។ លោករដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ US. CDC ដែលបានផ្តល់ជំនួយហិរញ្ញវត្ថុ តាមរយៈក្រសួងសុខាភិបាល និងបានសម្តែងនូវសេចក្តីរីករាយចំពោះការកើនឡើងនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងសុខាភិបាល និងក្រុមហ៊ុន Pfizer។

លោករដ្ឋលេខាធិការ បានរំលឹកដោយការកោតសរសើរចំពោះ USAID ដែលបានប្រកាសគម្រោងថវិកាចំនួន៣៥លានដុល្លារអាមេរិក សម្រាប់ការលើកកម្ពស់គុណភាពនៃសកម្មភាពថែទាំសុខភាព II (EQHAII) កាលពីខែវិច្ឆិកា ក្នុងគោល ដៅបន្ដគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីលើកកម្ពស់សេវាសុខាភិបាលនានា។ លោក ជុំ សុន្ទរី អះអាងជូនគណៈប្រតិភូ ថា ក្រសួងការបរទេសកម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងការរៀចចំ និងជួយសម្របសម្រួលដល់ទំនាក់ទំនងការងារ រវាងក្រសួងសុខាភិបាលកម្ពុជា និងមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំង និងគ្រប់គ្រងជំងឺឆ្លងរបស់សហរដ្ឋអាមេរិក។

ជាមួយការថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្របេសកកម្មរបស់ (US.CDC) ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ លោកស្រីវេជ្ជបណ្ឌិត Mandy Cohen បានសន្យាថា នឹងខិតខំបន្ថែមទៀត តាមរយៈកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងសុខាភិបាល ក្នុងការបញ្រ្ជាបសកម្មភាពដែលកំពុងមានស្រាប់របស់ខ្លួន ជាមួយយុទ្ធសាស្រ្ដបញ្ចកោណ ក្នុងវិស័យសុខាភិបាល ដើម្បីផ្ដល់ការថែទាំសុខភាពឱ្យកាន់តែប្រសើរដល់ប្រជាជនកម្ពុជា។ លោកស្រីវេជ្ជបណ្ឌិត បានកោតសរសើរចំពោះជោគជ័យរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ក្នុងកាលៈទេសៈលំបាកកន្លងមក៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


