ព័ត៌មានជាតិ
រដ្ឋបាលខេត្តក្រចេះ ណែនាំវិធីបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺផ្ដាសាយបក្សី (H5N1)
រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញសេក្តីណែនាំពីវិធីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺផ្ដាសាយបក្សី (H5N1) នៅក្នុងភូមិសាស្ត្រខេត្តក្រចេះ។

យោងតាមលទ្ធផលវិភាគ ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ របស់មន្ទីរពិសោធន៍វិទ្យាស្ថានជាតិសុខភាពសាធារណ: បានធ្វើវិភាគលើអ្នកជំងឺឈ្មោះ រឿន វីរ៉ុន (ROEUN VIRUN) ភេទប្រុស អាយុ ៩ឆ្នាំ មានទីលំនៅភូមិកាប៉ូ១ សង្កាត់ អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ បានរកឃើញមានវីរុសផ្ដាសាយបក្សី ដែលបង្កដោយវីរុស (H5N1)។ ក្នុងន័យនេះ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺផ្តាសាយបក្សី(H5N1) ពីបក្សីទៅបក្សី និងពីបក្សីទៅមនុស្ស ក្នុងគោលបំណងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ការពារសុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សង្គម រដ្ឋបាលខេត្តក្រចេះ បានធ្វើការណែនាំដល់មន្ទីរ-អង្គភាពជុំវិញរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងប្រជាពលរដ្ឋក្នុងខេត្តក្រចេះ ឱ្យចូលរួមអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺផ្ដាសាយបក្សី (H5N1)។
វិធានការទាំងអស់នោះ ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នចំពោះជំងឺផ្តាសាយបក្សី និងលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកមុនពេលបរិភោគអាហារ និងបន្ទាប់ពីប៉ះពាល់ជាមួយបក្សី។ កុំបរិភោគសត្វបក្សីដែលឈឺ ឬងាប់ និងរាល់សត្វបក្សីដែលធ្វើសម្រាប់បរិភោគត្រូវចម្អិនឱ្យបានឆ្អិនល្អ។ បំផ្លាញចោលចំពោះសត្វបក្សីដែលមានការសង្ស័យ (សាកសពបក្សី)។ ពង្រឹងការអនុវត្តវិធានការជីវសុវត្ថិភាពឱ្យបានហ្មត់ចត់នៅគ្រប់កសិដ្ឋានចិញ្ចឹមបក្សី កន្លែងចិញ្ចឹមបក្សី កន្លែង ប្រមូលផ្តុំបក្សី កន្លែងអាជីវកម្មបក្សី និងសត្តឃាតដ្ឋានបក្សី ព្រមទាំងបង្កើនការអង្កេត តាមដាន ឃ្លាំមើល ត្រួតពិនិត្យសុខភាពបក្សីនៅទូទាំងខេត្ត និងចាត់វិធានការឱ្យបានទាន់ពេលវេលាក្នុងករណីសង្ស័យមានជំងឺផ្កាសាយបក្សី។

បន្ថែមពីនេះ ត្រូវបង្កើនការត្រួតពិនិត្យចរាចរណ៍សត្វ និងផលិតផលសត្វបន្ថែម ដោយសហការជាមួយអាជ្ញាធរមូល ដ្ឋានគ្រប់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធ។ ពង្រឹងការទប់ស្កាត់ការនាំចូលបក្សី និងផលិតផលពីបក្សីខុសច្បាប់ដែលឆ្លងកាត់តាមច្រកទ្វារព្រំដែន និងនាំចេញ-ចូលទាំងក្រៅខេត្ត និងក្នុងខេត្ត ឬពីតំបន់មួយទៅតំបន់មួយ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន ពិសេសសមត្ថកិច្ចច្រកចេញ-ចូលតាមព្រំដែន។ រាល់ការចរាចរណ៍បក្សី និងផលិតផលពីបក្សីពីតំបន់ដែលមានផ្ទុះជំងឺផ្តាសាយបក្សី ឬសង្ស័យមាន ជំងឺផ្តាសាយបក្សី អាជ្ញាធរមានសមត្ថកិច្ចត្រូវធ្វើការត្រួតពិនិត្យឱ្យហ្មត់ចត់ស្របតាមបទដ្ឋានបច្ចេកទេស។ បង្កើនការអប់រំ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ កសិករចិញ្ចឹមបក្សី ម្ចាស់កសិដ្ឋាន ចិញ្ចឹមបក្សី ម្ចាស់សត្តឃាតដ្ឋានបក្សី អ្នកពិឃាតបក្សី អ្នកធ្វើអាជីវកម្មទិញ-លក់បក្សី និងផលិតផលពីបក្សី ត្រូវយកចិត្តទុកដាក់ធ្វើអនាម័យបាញ់ថ្នាំសម្លាប់មេរោគ និងអនុវត្តវិធានការជីវសុវត្ថិភាពក្នុងការចិញ្ចឹមបក្សី។

ដោយឡែក នៅពេលចរាចរណ៍ដឹកជញ្ជូន និងផលិតផលពីបក្សី សកម្មភាពពិឃាតបក្សី និងកន្លែងតាំងលក់នៅទីផ្សារ ជាពិសេសផលប៉ះពាល់នៃជំងឺផ្តាសាយបក្សី ចេញរោគេញ្ញាដូចជា គ្រុនក្តៅ ក្អក ពិបាកដកដង្ហើម និងមានប្រវត្តប៉ះពាល់ជាមួយបក្សី ឈឺ ឬងាប់ក្នុងអំឡុងពេល ១៤ថ្ងៃមុន ត្រូវធ្វើការទំនាក់ទំនង ឬរាយការណ៍ជាបន្ទាន់ ទៅអាជ្ញាធរមូលដ្ឋាន និងទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាព ឬមន្ទីពេទ្យដែលនៅជិតបំផុត៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


