ព័ត៌មានជាតិ
ពលរដ្ឋ ២០០ នាក់ ប្រមូលផ្ដុំគ្នាបិទផ្លូវ អះអាងថា ចាញ់បោកក្រុមហ៊ុនប៊្រីលាន ស៊ី ធី
ពលរដ្ឋប្រមាណជា ២០០ នាក់ នៅព្រឹកថ្ងៃទី ១២ ខែកុម្ភៈឆ្នាំ២០២៤ មកពីបណ្តាខេត្តផ្សេងៗដែលអះអាងថា ចាញ់បោកអ្នកស្រីឧកញ៉ា ឡេង ចាន់ណា ប្រធានក្រុមហ៊ុនប៊្រីលាន ស៊ី ធី បាននាំគ្នាបិទផ្លូវ ទាមទារសុំឲ្យម្ចាស់ក្រុមហ៊ុនចេញមកដោះស្រាយ ករណីការដាក់លុយបានការប្រាក់ច្រើន និងផ្ទះល្វែងទិញភ្លាម ចំណេញភ្លាម។

ពលរដ្ឋលើកឡើងថា ពួកគាត់ខ្លះធ្វើដំណើរតាមរថយន្តតាក់ស៊ី ខ្លះរថយន្តផ្ទាល់ខ្លួន បានមកជួបជុំគ្នានៅក្នុងក្រុមហ៊ុនប៊្រី លាន ស៊ីធី ផ្ទះល្វែង និងចងការប្រាក់ ដើម្បីឲ្យអ្នកស្រីឧកញ៉ា ឡេង ចាន់ណា ចេញមកដោះស្រាយចំពោះមុខអតិថិជន។
ពលរដ្ឋបន្តថា ពួកគាត់បានយកលុយមកដាក់ឲ្យទៅក្រុមហ៊ុន ដែលមានអ្នកខ្លះ ២ម៉ឺនដុល្លារ រហួតទៅ៥ម៉ឺនដុល្លារ គេនឹងឲ្យការប្រាក់ខ្ពស់ ក្នុង១ម៉ឺនដុល្លារ បានចំនួន ៤០០ ដុល្លារ នៃការប្រាក់ ការប្រាក់ទាំងអស់នោះឋិតថេរបានត្រឹមរយៈពេល៣ខែគត់ ក្រៅពីនោះបានត្រឹមសន្យាពីក្រុមហ៊ុន តែប៉ុណ្ណោះ។

រហូតពួកគាត់ទ្រាំលែងបាន ដោយបំណុលតគ្នា ធនាគារគេចេះតែសង្កត់ និងគំរាមគំហែងយកនេះយកនោះពីពួកគាត់ ការសន្យារបស់ក្រុមហ៊ុន មិនមានប្រសិទ្ធភាព ទើបពួកគាត់នាំគ្នាមកក្រុមហ៊ុនដើម្បីឲ្យម្ចាស់ក្រុមហ៊ុនចូលខ្លួនដោះស្រាយតាមកិច្ចសន្យា។
ពាក់ព័ន្ធនឹងករណីនេះ ពលរដ្ឋសំណូមពរឲ្យអាជ្ញាធរពាក់ព័ន្ធមេត្តាជួយរកយុត្តិធម៌ឱ្យពួកគាត់ផង ព្រោះពួកគាត់កំពុងតែមានទុក្ខយ៉ាងធ្ងន់។
នៅរសៀលថ្ងៃទី ១២ ខែកុម្ភៈឆ្នាំ២០២៤នេះ កម្ពុជាថ្មី មិនអាចសុំការពន្យល់ពីអ្នកស្រីឧកញ៉ា ឡេង ចាន់ណា ប្រធានក្រុមហ៊ុនប៊្រី លាន ស៊ី.ធី បានទេដោយពួកគាត់នាំគ្នាជិះឡានគេចចេញពីពលរដ្ឋក៏ដូចជាអាជ្ញាធរ។
សូមរម្លឹកថា កន្លងទៅគេឃើញបុគ្គលិក ជាអ្នកដើរគៀងគរ ផ្សព្វផ្សាយតាមលំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋ មិនថាតាមក្រុង ខេត្ត ជនបទផងនោះទេ គឺគេសន្យាដាក់លុយនឹងបានការប្រាក់ខ្ពស់៕


អត្ថបទ៖ជុន កុសល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៧ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


