ព័ត៌មានជាតិ
ឆ្លងចរន្តអគ្គិសនីឆេះផ្ទះកាត់ដេរនិងលក់សំលៀកបំពាក់ទាំងយប់
ផ្ទះកាត់ដេរនិងលក់សំលៀកបំពាក់មួយកន្លែងយីហោ ជាងទុំ ត្រូវអគ្គិភ័យឆាបឆេះអស់មួយកំណាត់ក្រោយកាលពីវេលាម៉ោង០២ និង១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ត្រង់ចំណុចបណ្តោយផ្លូវ១៥១ ស្ថិតក្នុងភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ម្ចាស់ផ្ទះដែលអគ្គិភ័យឆាបឆេះនេះឈ្មោះ សំ ឈេម ភេទស្រី អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរកាត់ដេរនិងលក់សំលៀកបំពាក់។
សម្ភារៈខូចខាត ផ្ទះ០១ខ្នងទំហំ ៥មx៧ម ថ្មក្រោមឈើលើប្រក់ស័ង្កសី(ឆេះរោងបាយផ្នែកខាងក្រោយ),ម៉ាស៊ីនដេរចំនួន០៧គ្រឿង,ទូរទស្សន៍ចំនួន០១គ្រឿង,ធុងបាស់ចំនួន០២,សំលៀកបំពាក់(កាត់ដេរនិងលក់)មួយចំនួន។

សមត្ថកិច្ចពន្លត់អគ្គិភ័យបានឲ្យដឹងថា កម្លាំងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន០៤គ្រឿងនិងរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនសូគីមិចចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៦រថយន្តហើយបានរលត់ទាំងស្រុងនៅម៉ោង០៣និង០៥នាទីទាបភ្លឺថ្ងៃខែឆ្នាំដដែល។
ចំពោះមូលហេតុនៃការឆាបឆេះនេះ សមត្ថកិច្ចបានបញ្ជាក់ថា គឺបណ្ដាលមកពីការឆ្លងចរន្ដអគ្គិសនី។
អត្ថបទ ៖ ឧត្តរ៉ា


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


