ព័ត៌មានជាតិ
កម្ពុជា មានតម្រូវការកម្លាំងពលកម្មជាង៣ម៉ឺនកន្លែងសម្រាប់បម្រើលើវិស័យធំៗចំនួន៣
កម្ពុជា មានតម្រូវការកម្លាំងពលកម្មប្រមាណជាង៣ម៉ឺនកន្លែង សម្រាប់បម្រើទៅលើវិស័យធំៗចំនួន៣ រួមមាន វិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម។

យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា បច្ចុប្បន្ននេះក្រសួងមានតម្រូវការកម្លាំងពលកម្មចំនួន ៣៥០៧៤កន្លែង សម្រាប់បម្រើទៅលើវិស័យធំៗចំនួន៣ក្នុងនោះ វិស័យឧស្សាហកម្មមានតម្រូវការច្រើនជាងគេ គឺមានចំនួន ១៩៩២៦កន្លែង វិស័យសេវាកម្មមានចំនួន ៤៦០០កន្លែង និងវិស័យកសិកម្មមានចំនួន ១០៥៤៨កន្លែង។
សម្រាប់នៅខេត្តរតនគីរី មានតម្រូវការផ្នែកកសិកម្មចំនួន៦៣៥០កន្លែង ខេត្តកំពង់ស្ពឺ មានតម្រូវការកម្លាំងពលកម្មផ្នែកឧស្សាហកម្ម៨៧៩៤កន្លែង ។ ខេត្តក្រចេះមានតម្រូវការផ្នែកកសិកម្ម៤០២៣កន្លែង។ ខេត្តកំពង់ឆ្នាំង មានតម្រូការផ្នែកឧស្សាហកម្មចំនួន ៤១៣៨កន្លែង។ រាជធានីភ្នំពេញមាន ៥២១៦កន្លែង ក្នុងនោះ ផ្នែកឧស្សាហកម្មចំនួន ២៨១០កន្លែង និងផ្នែកសេវាកម្មចំនួន២៤០៦កន្លែង។ ខេត្តពោធិ៍សាត់ មាន១២៨៥កន្លែងក្នុងនោះ វិស័យឧស្សាហកម្មមាន ១០៧១កន្លែង និងសេវាកម្មចំនួន ២១៤កន្លែង។ ខេត្តស្វាយរៀង មានចំនួន១៤៣៧កន្លែងក្នុងនោះ វិស័យឧស្សាហកម្មមាន ១៤០១កន្លែង និងសេវាកម្មចំនួន៣៦កន្លែង។ ខេត្តកោះកុងមាន ៦៤២កន្លែង ក្នុងនោះ វិស័យឧស្សាកម្មមាន ៥៨៨កន្លែង សេវាកម្មចំនួន ៥៤កន្លែង។ ខេត្តបន្ទាយ មានជ័យមាន ៧៩៩កន្លែង ក្នុងនោះ វិស័យឧស្សាកម្មមាន៥៧កន្លែង សេវាកម្មចំនួន ៧៣៨កន្លែង និងកសិកម្ម៤កន្លែង។ ខេត្តតាកែវ មាន៥៧៥កន្លែងក្នុងនោះ វិស័យឧស្សាហកម្មមាន ៥៥០កន្លែង និងសេវាកម្ម២៥កន្លែង និងខេត្តផ្សេងៗមាន១៨១៥កន្លែងក្នុងនោះ ឧស្សាហកម្មមាន៥១៧កន្លែង សេវាកម្ម១១២៧កន្លែង និងកសិកម្ម១៧១កន្លែង។
ក្រសួងការងារបានបន្តទៀតថា កម្លាំងពលកម្មជាង៣ម៉ឺនកន្លែង នឹងត្រូវបែងចែកទៅតាមប្រភេទមុខរបរចំនួន១០រួមមាន អ្នកបញ្ជាម៉ាស៊ីនដេរ មានចំនួន១២១១១កន្លែង កម្មករចំការដំណាំចំនួន១០៥២៣កន្លែង អ្នកបញ្ជាម៉ាស៊ីនធ្វើស្បែកជើង៥៦៩៨កន្លែង មន្ត្រីឥណទាន និងកម្ចីប្រាក់១៦០៦កន្លែងកម្មករក្នុងផលិតកម្ម៦០៦កន្លែង អ្នកការបារសន្តិសុខ ៣៩១កន្លែង វិជ្ជាជីវៈខាងការផ្សព្វផ្សាយនិងទីផ្សារ២៥៩កន្លែង អ្នកបម្រើ២៤៤កន្លែង អ្នកប្រមូលបំណុល និងអ្នកធ្វើការពាក់ព័ន្ធ២១៣កន្លែង អ្នកស៊ីសងនិងអ្នកធ្វើការខាងល្បែង១៩៩កន្លែងនិងមុខរបរផ្សេងៗ៣២២៤កន្លែង៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង


