Connect with us

ព័ត៌មានជាតិ

​ក្រសួងអភិវឌ្ឍន៍ជនបទ ស្ថាបនាផ្លូវវាងថ្មីជំនួសផ្លូវបាក់ច្រាំងចូលទន្លេ​

បានផុស

នៅ

ក្រសួងអភិវឌ្ឍន៍ជនបទ សម្រេចសាងសង់ផ្លូវវាងថ្មីមួយខ្សែ ប្រវែង ១ ៥០០ ម៉ែត្រ ដើម្បីការពារសុវត្ថិភាព ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវបេតុង ដែលរងការខូចខាតដោយសារ ការបាក់ច្រាំង​ទន្លេ នៅខេត្តត្បូងឃ្មុំ។

លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបែបនេះ ក្នុងពេលដឹកនាំមន្ត្រី បច្ចេកទេស និង​ទីប្រឹក្សា​​​បច្ចេក​ទេសគម្រោង ចុះត្រួតពិនិត្យជាក់ស្តែងកន្លែងបាក់ច្រាំទន្លេ នៅស្រុក​ត្បូង​ឃ្មុំ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក អាន ស៉ីណា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ផ្លូវវាងថ្មីមួយ ប្រវែង ១ ៥០០ម៉ែត្រ ដែលត្រូវស្ថាបនា ជំនួសផ្លូវ ដែលរងការខូចខាតប្រវែង១២០ម៉ែត្រ ស្ថិតនៅចុង​ភូមិទួល​គរ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំនោះ គឺចាប់ផ្តើមពីចំនុចខាងកើតវត្តពាមចក គល់ស្ពានអង្កូ បន្តទៅ​ស្ពាន​ព្រែកតាខ្វាន់ចុងភូមិទួលគរ ដែលចំណាយថវិកាសាងសង់ដោយក្រសួង។ 

​ការសម្រេចសាងសង់ផ្លូវវាងថ្មីវិញ បន្ទាប់ពីមន្រ្តីជំនាញបានដាក់ម៉ាស៊ីន​ខួងយកអាចម៍ដី​ទៅពិនិត្យ​រួចរាល់ ឃើញថា មិនអាចជួសជុលទប់ច្រាំងបានទេ ព្រោះនៅតែបន្តបាក់ដដែល។

​សូមបញ្ជាក់ថា ផ្លូវបេតុងមួយកន្លែងនេះ បានរងការបាក់ស្រុតចូលទន្លេមេគង្គ កាលពីថ្ងៃទី២៣ធ្នូ ឆ្នាំ២០២៣ ដោយសារទឹកហូរជ្រាប៕

​អត្ថបទ៖ សាន វិឡែម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម