ព័ត៌មានជាតិ
និស្សិតកសិកម្មខ្មែរ១រូប បង្ហាញក្ដីសោកស្ដាយដែលបាត់បង់ឱកាសសិក្សានៅអ៊ីស្រាអែលព្រោះតែសង្គ្រាម
និស្សិតកសិកម្មរបស់កម្ពុជា ដែលទៅបំពេញកម្មសិក្សាការងារនៅប្រទេសអ៉ីស្រាអែល លោក សោម ភិរុណ បានរៀបរាប់បង្ហាញក្ដីសោកស្ដាយថា សង្គ្រាមដែលបង្កឡើងដោយក្រុមហាម៉ាស និងអ៉ីស្រាអែល បានបំផ្លាញក្ដីស្រមៃរបស់ខ្លួន ដែលចង់យកជំនាញ និងចំណេះមកអភិវឌ្ឍន៍ប្រទេសពាក់កណ្ដាលទី។

លោក សោម ភិរុណ បានសរសេររៀបរាប់នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន នារសៀលថ្ងៃទី១៦ ខែកុម្ភៈ នេះ ដូច្នេះថា “សែនស្ដាយជំនាញនេះណាស់ ដោយសារតែសង្គ្រាមធ្វើឱ្យខ្ញុំបាត់ឱកាសនេះ យកជំនាញ និងចំណេះមកអភិវឌ្ឍន៍ប្រទេសកម្ពុជាយើងវិញ”។
ទន្ទឹមនឹងការសម្ដែងការសោកស្ដាយ ព្រោះតែធ្លាប់ជួបស្ថានការណ៍ដ៏អាក្រក់ស្ទើរតែឆក់អាយុជីវិតនៅលើទឹកដីអ៉ីស្រាអែល និងបំផ្លាញក្ដីស្រមៃរបស់ខ្លួន នាពេលនេះ ជាពេលដែលត្រឡប់មកប្រទេសកម្ពុជាដែលពោរពេញដោយសន្តិភាពវិញ លោក សោម ភិរុណ បានបង្ហាញការតាំងចិត្តថា នឹងនៅតែតស៊ូឡើងវិញ មិនចុះចាញ់ឡើយ ដរាបណាជីវិតនៅតែមាន។ លោក សោម ភិរុណ សរសេរអះអាងបែបនេះ “តែខ្ញុំមិនចុះចាញ់ទេ មានជីវិតនៅតែតស៊ូ”។
គួររំឮក សង្គ្រាមរវាងក្រុមហាម៉ាស និងអ៉ីស្រាអែល បានផ្ទុះឡើងកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ហើយបន្តមកដល់ពេលបច្ចុប្បន្ន។ សង្គ្រាមនេះ មិនត្រឹមតែបង្កផលប៉ះពាល់ និងឆក់យកជីវិតក្រុមហាម៉ាស និងអ៉ីស្រាអែលតែប៉ុណ្ណោះទេ ពោលសង្គ្រាមនេះ ក៏បានឆក់ជីវិតនិស្សិតម្នាក់ខ្មែរឈ្មោះ ចាន់ ឧត្ដម ជាកូនអ្នកខេត្តកណ្ដាលដែរ។
ក្រោយឆ្លងកាត់ស្ថានភាពជីវិតរស់នៅក្នុងប្រទេសជឿនលឿន តែជួបហេតុការណ៍សង្គ្រាម គ្មានសន្តិភាពគួរឱ្យភ័យខ្លាចកន្លងមក លោក សោម ភិរុណ ក៏បានផ្ដាំផ្ញើតាមបណ្ដាញសង្គមហ្វេសប៊ុកថា ថ្វីត្បិតតែការរស់នៅកម្ពុជា ជាប្រទេសដែលមិនទាន់រីកចម្រើនដូចប្រទេសដទៃក៏ពិតមែន តែពលរដ្ឋបានរស់នៅក្នុងម្លប់នៃសន្តិភាពគ្មានការភ័យខ្លាច៕
អត្ថបទ៖ ង៉ិល ណារ៉ាត់



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


