ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី គាំទ្រចំពោះចំណាត់ការផ្ដន្ទាទោសចិនតៃវ៉ាន់២នាក់ ដែលបំផ្លាញមុខមាត់កម្ពុជា
តាមរយៈសំណេរនៅលើទំព័រហ្វេសប៊ុក ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅរសៀលថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ នេះ បានប្រកាសគាំទ្រដល់រាជរដ្ឋាភិបាល ចំពោះវិធានការម៉ឺងម៉ាត់ ក្នុងការបង្រ្កាបជនជាតិចិនតៃវ៉ាន់ពីរនាក់ ដែលផលិតវីដេអូបំផ្លាញកិត្តិយសខេត្តព្រះសីហនុ របស់កម្ពុជា។

គួរជម្រាបថា សាលាដំបូងខេត្តព្រះសីហនុនៅថ្ងៃទី ១៥ ខែកុម្ភៈ បានសម្រេចផ្ដន្ទាទោសបុរសជនជាតិចិនតៃវ៉ាន់ ឈ្មោះ CHEN NENG CHUAN អាយុ៣១ឆ្នាំ និងឈ្មោះ LU TSU HSIEN ភេទប្រុស អាយុ៣៤ឆ្នាំ ឱ្យជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ និងពិន័យប្រាក់ម្នាក់ ៤ លានរៀល ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម ក្រោយពេលដែលពួកគេចូលមកកម្ពុជាដើម្បីផលិតវីដេអូបំភ្លើសការពិត អំពីសកម្មភាពពាក់ព័ន្ធ នឹងការជួញដូរមនុស្ស ការបង្ខាំងធ្វើទារុណកម្ម អំពើចាប់រំលោភ និងការលក់សរីរាង្គមនុស្ស។

សម្រាប់ឯកឧត្តម ហ៊ុន ម៉ានី ចំណាត់ការរបស់តុលាការខេត្តព្រះសីហនុនេះ ជាសារព្រមានមួយទៅកាន់ជនបរទេសឱ្យបានដឹងថា កម្ពុជានឹងមិនអនុញ្ញាតឱ្យមានអំពើទុច្ចរិតបែបបំផ្លាញមុខមាត់ កេរ្តិ៍ឈ្មោះបានឡើយ ទោះប្រព្រឹត្តក្នុងពេលវេលាបច្ចុប្បន្ន ឬទៅថ្ងៃអនាគតក៏ដោយ។
បើតាម ឯកឧត្តម ហ៊ុន ម៉ានី ទង្វើរបស់ជនជាតិចិនតៃវ៉ាន់២នាក់នេះ គឺជាការមូលបង្កាច់ខុសស្ថានភាពជាក់ស្ដែងនៅកម្ពុជាដែលកំពុងមានភាពសុខសាន្តក្រោមម្លប់នៃសន្តិភាព និងបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើកិត្តិយស និងមុខមាត់របស់កម្ពុជា ដែលមិនអាចអត់ឱនឱ្យបានឡើយ។
ក្រៅតែពីការគាំទ្រចំណោះចំណាត់ការរបស់តុលាការ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានដាក់ក្ដីសង្ឃឹមថា នឹងមិនមានអំពើបែបនេះ កើតឡើងសារជាថ្មីម្តងទៀតនៅលើទឹកដីកម្ពុជានោះទេ។
ជាចុងក្រោយ ឯកឧត្តម ក៏បានអំពាវនាវដល់ពលរដ្ឋខ្មែរត្រូវចូលរួមទប់ស្កាត់ការចែកចាយ និងផ្សព្វផ្សាយមាតិកាដែលមានលក្ខណៈបំភ្លៃការពិត និងមានចរិតញុះញង់ឱ្យមានការយល់ច្រលំមកលើសង្គមជាតិកម្ពុជា៕
ដោយ÷ ង៉ិល ណារ៉ាត់


-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
កីឡា៤ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស


