ព័ត៌មានជាតិ
ច្រាំងស្ទឹងសង្កែជាច្រើនកន្លែងបាក់ស្រុត ក្រោយពីមានការទម្លាក់កម្ពស់ទឹកស្ទឹងសង្កែ
ច្រាំងស្ទឹងសង្កែជាច្រើនកន្លែងបានបាក់ស្រុត ក្រោយរដ្ឋបាលខេត្តបាត់ដំបងបានបញ្ជាទៅមន្ទីរធនធានទឹកនិងឧតុនិយមឲ្យទម្លាក់កម្ពស់ទឹកស្ទឹងពីជាង ១០ ម៉ែត្រមកនៅត្រឹម ៦ ម៉ែត្រឬក្រោមនេះ ដើម្បីសំអាតបរិស្ថានទឹកដែលពោរពេញដោយស្លែរ។

ជាក់ស្ដែងច្រាំងស្ទឹងដែលបាក់ស្រុតស្ថិតនៅប្របនឹងវិមានឯករាជ្យ នៅក្បែរសណ្ឋាគារឃីង ដែលស្ថិតនៅកណ្ដាលបេះដូងក្រុងបាត់ដំបង និងនៅចំពីមុខសាលាឃុំអូរដំបង១ ស្ថិតនៅក្នុងទឹកដីស្រុកសង្កែ។
ស្ថានភាពទឹកស្ទឹងសង្កែស្ថិតនៅនឹងថ្កល់អស់រយៈពេលជាច្រើនខែ ហើយនៅរយៈពេលមួយខែចុងក្រោយរដ្ឋបាលខេត្តបាត់ដំបងបានចាត់ឲ្យបើកទ្វារស្ទាក់ទឹកនៅទំនប់សាលាតាអនដើម្បីឲ្យកម្ពស់ទឹកទាបចុះ ក៏ស្រាប់តែគេឃើញច្រាំងស្ទឹងជាច្រើនកន្លែងបានប្រេះស្រាំនិងបាក់ស្រុត។


បើតាមការសន្និដ្ឋានពីពលរដ្ឋ ការបាក់ស្រុតអាចមកពីបច្ចេកទេសនៃការស្ថាបនាច្រាំងស្ទឹងមិនទាន់មានកម្រិតស្តង់ដារព្រោះទាំងនៅក្នុងក្រុង ក៏ដូចជានៅតាមស្រុកមួយចំនួនបានប្រេះស្រុតយ៉ាងខ្លាំង ដែលអាចបង្កជាហានិភ័យដល់អ្នកបើកបរយានយន្ត ព្រោះចំណុចខ្លះមិនត្រឹមតែស្រុតច្រាំងស្ទឹងប៉ុណ្ណោះទេ ថែមទាំងប្រេះទាញដល់ផ្លូវថ្នល់មួយចំហៀងថែមទៀត។
កន្លងមកនេះ រដ្ឋបាលខេត្តបាត់ដំបងបានស្ថាបនាច្រាំងស្ទឹងសង្កែជាច្រើនកន្លែង ដែលក្នុងនោះក៏មានពាក់ព័ន្ធមន្ទីរជំនាញនិងក្រុមហ៊ុន ទុយ គី បានសម្រុកស្ថាបនាច្រាំងស្ទឹងទាំងនៅកណ្ដាលក្រុងបាត់ដំបង ក៏ដូចជាតាមបណ្ដាលស្រុកដែលជាប់នឹងដងស្ទឹងសង្កែ ដើម្បីរៀបចំឲ្យមានសោភ័ណភាព និងលើកមុខមាត់ឲ្យខេត្តបាត់ដំបង ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិឲ្យចូលមកកម្សាន្តឲ្យបានកាន់តែច្រើនឡើង។
ទាក់ទងច្រាំងស្ទឹងដែលទើបស្ថាបនារួចមិនបានមួយឆ្នាំផងស្រាប់តែបាក់ស្រុត ប្រជាពលរដ្ឋបានស្នើដល់អាជ្ញាធរខេត្តឬក្រសួងពាក់ព័ន្ធឲ្យពិនិត្យឡើងវិញទៅលើក្រុមហ៊ុនដែលម៉ៅការសាងសង់ ព្រោះបញ្ហាទាំងនេះក៏ស្ថិតនៅក្រោមក្រសែភ្នែករបស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិផងដែរ។
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


