Connect with us

ព័ត៌មានជាតិ

សម្ដេច​ធិបតី ហ៊ុនម៉ាណែត អនុញ្ញាត​ឱ្យ​លោក​ឧបការីរដ្ឋមន្ត្រី​ក្រសួងការ​បរទេស​អាមេរិក លោកKritenbrink ចូល​ជួប​សម្ដែង​ការគួរសម

បានផុស

នៅ

នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃកម្ពុជា បានអនុញ្ញាត​ឱ្យ​លោក Kritenbrink ឧបការីរដ្ឋមន្ត្រីក្រសួង​ការ​បរទេស​សហរដ្ឋអាមេរិក​និង​លោក Royal ឧបការី​រង​ជាន់ខ្ពស់​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​សហរដ្ឋអាមេរិក ទទួលបន្ទុក​កិច្ចការ​សន្តិសុខ​នៅ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក ​ចូល​ជួប​សម្ដែងការគួរសម និង​ ពិភាក្សា​អំពី​ការ​ធ្វើ​ឲ្យ​ទំនាក់ទំនង​ទ្វេភាគី សហរដ្ឋអាមេរិក កម្ពុជា មាន​ភាព​ស៊ីជម្រៅ និង​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​ជា​កង្វល់​រួម នេះ​បើ​យោងតាម​ទំព័រហ្វេសបុកផ្លូវ​ការរបស់ស្ថានទូតអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​នោះ​ភាគី​ទាំងពីរ បាន​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​ដែល​កំពុងមាន ហើយ​លោក​ឧបការី​រដ្ឋមន្ត្រីក្រសួង​ការបរទេស បាន​បញ្ជាក់​ជំហរ​ថា សហរដ្ឋអាមេរិក​នៅតែ​មានការ​ប្តេជ្ញាចិត្ត​ចំពោះ​ប្រជាជន​កម្ពុជា និង​បំណងប្រាថ្នា​របស់គេ ក្នុង​ការ​ចង់​ឲ្យ​ប្រទេស​របស់​គេ​មាន​វិបុលភាព លទ្ធិប្រជាធិបតេយ្យ និង​ឯករាជ្យ ដែល​ក្នុង​នោះ សំឡេង​ទាំងអស់​ត្រូវ​បាន​គេ​ស្តាប់ និង​គោរព ហើយ​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា​ត្រូវបាន​ការពារ​។​

ជា​មួយ​គ្នា​នេះ​ដែរ ​លោក​ឧបការី​រដ្ឋមន្ត្រីការបរទេស Kritenbrink ថែមទាំង​បាន​ជួប​ប្រាស្រ័យ​ជាមួយ​យុវជន​កម្ពុជា ក្នុង​គម្រោង​ស្តីពី​គំនិត​ផ្តួចផ្តើម​នៃ​មេដឹកនាំ​យុវជន​វ័យក្មេង​នៅ​តំបន់​អាស៊ីអាគ្នេយ៍ (YSEALI) ក្នុង​ន័យ​អបអរ​ខួប​លើក​ទី ១០ នៃ​កម្មវិធី​ផ្លាស់ប្តូរ​ថ្នាក់​តំបន់​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម