ព័ត៌មានជាតិ
សម្ដេចធិបតី បានអញ្ជើញនាយករដ្ឋមន្ត្រីម៉ាឡេស៊ីមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា
ឆ្លើយតបនឹងសំណួររបស់ «កម្ពុជាថ្មី» នៅក្នុងសន្និសីទសារព័ត៌មាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ហ្សង់ ហ្វ្រង់ស្វ័រតាន់ បានឱ្យដឹងថា ក្នុងពេលបំពេញទស្សនកិច្ចផ្លូវការនៅម៉ាឡេស៊ីនាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានអញ្ជើញនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អានវ៉ា អ៉ីប្រាហ៊ីម ឱ្យមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។

លោក ហ្សង់ ហ្វ្រង់ស្វ័រតាន់ បានឆ្លើយតបដូច្នេះ “ព្រឹកមិញនេះនាឱកាសចរចា ជាមួយ ឯកឧត្តម អានវ៉ា អ៉ីប្រាហ៊ីម សម្ដេចធិបតីបានអញ្ជើញជាផ្លូវការ ឯកឧត្តម អានវ៉ា អ៉ីប្រាហ៊ីម ឲ្យអញ្ជើញមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសម្ពុជា” ។
ជាការឆ្លើយតប នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អានវ៉ា អ៉ីប្រាហ៊ីម បានបញ្ជាក់ជូនសម្ដេចធិបតី ហ៊ុន ម៉ាណែត វិញថា លោកនឹងពិនិត្យលទ្ធភាពក្នុងការបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាឱ្យបានសមស្របតាមពេលវេលា។ បើតាមបន្ថែមរបស់រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីរូបនេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មិនបានបញ្ជាក់ថា នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ក្នុងពេលវេលាជាក់លាក់ណាមួយនោះទេ។

គួរឱ្យដឹងបន្តិចថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អានវ៉ា អ៉ីប្រាហ៊ីម ធ្លាប់បានមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជាម្ដងរួចមកហើយ ពោលគឺកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់សម្ដេចតេជោ ហ៊ុន សែន ។ ទស្សនកិច្ចរបស់លោក អានវ៉ា អ៉ីប្រាហ៊ីម នាកាលណោះ គឺក្រោមគោលបំណងធ្វើយ៉ាងណាដើម្បីបង្កើនល្បឿនស្ទុះនៃទំនាក់ទំនងរវាងកម្ពុជា និងម៉ាឡេស៊ី។
សូមបន្ថែមបន្តិចទៀតថា កម្ពុជា-ម៉ាឡេស៊ី បានចងចំណងការទូតជាមួយគ្នាជាផ្លូវការនៅក្នុងឆ្នាំ១៩៥៧ បើគិតត្រឹមឆ្នាំ២០២៤នេះ គឺទំនាក់ទំនងនៃប្រទេសទាំងពីរមានវ័យ៦៧ឆ្នាំ ហើយ៕
ដោយ៖ ង៉ិល ណារ៉ាត់
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


