ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ ក្រសួងការងារ បានដោះស្រាយដោយយកចិត្តទុកដាក់ករណីដួលសន្លប់ និងមរណភាពកម្មការិនីនៅខេត្តកណ្តាល
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែកុម្ភៈនេះ បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងនាមជាអណាព្យាបាលចំពោះករណីដួលសន្លប់កម្មករ ២០រូប និងមរណភាព ១រូប នៃរោងចក្រខេមបូ យូនីសូលក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

លោក ស៊ុន មេសា ថា «ក្រសួងសូមចូលរួមសោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះមរណភាពនៃកម្មការិនី យឹម រីន ដែលបានទទួលមរណភាព។ ជាមួយគ្នានេះ ខ្ញុំសូមជម្រាបថា ភ្លាមៗក្រោយទទួលបានដំណឹងចំពោះការដួលសន្លប់ភ្លាម មន្ត្រីជំនាញរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះពិនិត្យភ្លាមៗទីតាំងរោងចក្រ និងពិនិត្យមើលបញ្ហានេះយ៉ាងយកចិត្តទុកដាក់បំផុត»។
អ្នកពាក្យរូបនេះ បានពន្យល់ពីដើមហេតុដំបូងនៃការសន្លប់ និងការឈាន់ដល់ករណីស្លាប់ ១ករណី ថា ដំបូងនៃគ្រោះថ្នាក់គឺផ្ដើមចេញពីការមើលព័ត៌មានស្តីពីគ្រោះថ្នាក់ចរាចរណ៍ជាមួយកម្មករក្នុងផ្នែកដូចគ្នានៅម៉ោង៧ និង១៥នាទីព្រឹកដែលធ្វើឱ្យកម្មការិនីយឹម រីនមានការតក់ស្លុត និងភិតភ័យដែលធ្វើឱ្យទន់ដៃ ទន់ជើងនិងដួលធ្លាក់ពីតុម៉ាស៊ីនដេរដោយបែកពពុះមាត់ និងបញ្ឈរភ្នែក និងបានបាត់បងជីវិតមុនទៅដល់មន្ទីរពេទ្យ។

ចំពោះករណីនេះ មន្ត្រីជំនាញបញ្ជាក់ថា សម្ពាធឈាមរបស់កម្មការិនី យឹម រីនបានឡើងខ្លាំងដែលធ្វើឱ្យដាច់សរសៃឈាមក្នុងខួរក្បាលដែលបណ្តាលឱ្យបាត់បង់ជីវិត។ ដោយឡែកកម្មករ២០រូបផ្សេងទៀត ឃើញការអការៈរបស់កម្មការិនី យឹម រីន ក៏មានអារម្មណ៍ភិតភ័យសន្លប់តែម្តងប៉ុន្តែជាករណីស្រាលប៉ុណ្ណោះ ហើយបច្ចុប្បន្នបានទៅសម្រាកនៅតាមគេហដ្ឋានរៀងខ្លួនហើយ។
សម្រាប់ករណីមរណភាពរបស់កម្មការិនី យឹម រីន បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)នៃក្រសួងការងារ បានផ្តល់វិភាជន៍បូជាសពចំនួន ១០លានរៀល និងអង្កេតដើម្បីផ្តល់អត្ថប្រយោជន៍ផ្សេងទៀតជូនកម្មករយោងតាមច្បាប់ជាធរមាន។ នេះបើតាមលោកស៊ុន មេសាដដែល។
សូមបញ្ជាក់ថា បច្ចុប្បន្ន សពជនរងគ្រោះ បានកំពុងធ្វើបុណ្យតាមប្រពៃណី នៅភូមិមេលូង ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង។
ជាមួយនឹងអន្តរាគមន៍លឿនរហ័ស និងយកចិត្តទុកដាក់ អ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា បានស្នើកុំឱ្យជនឆ្លៀតឱកាសមួយចំនួនប្រើប្រាស់ការស្លាប់ និងសន្លប់របស់កម្មករនៅក្នុងរោងចក្រខេត្តកណ្តាលធ្វើជាអាជីវកម្ម និងប្រជាប្រិយភាពផ្ទាល់ខ្លួន៕
-
ព័ត៌មានជាតិ២១ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


