អភិបាលខេត្ត​ប៉ៃលិន នាំយក​ស្បៀង របស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​កងកម្លាំងប្រដាប់អាវុធ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អភិបាលខេត្ត​ប៉ៃលិន នាំយក​ស្បៀង របស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​កងកម្លាំងប្រដាប់អាវុធ

Published

on

អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន បាន​អញ្ជើញ​ចុះសួរសុខទុក្ខ ព្រមទាំង​នាំយក​ស្បៀងអាហារ ទៅ​ឧបត្ថម្ភ ដល់​កងកម្លាំងប្រដាប់អាវុធ ដែល​កំពុង​ឈរជើង​ប្រចាំការ នៅតាម​គោលដៅ​នានា តាម​បណ្តោយ​ខ្សែរ​បន្ទាត់ ព្រំដែន រវាង​ខេត្ត​ប៉ៃលិន និង​ខេត្ត​ចាន់​បុរី ប្រទេស​ថៃ។

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោកស្រី បាន ស្រីមុំ និង​លោក សៅ សារ៉ាត់ អភិបាលខេត្ត​ប៉ៃលិន បាន​នាំ​បណ្តាំ​ផ្ញើ​សួរសុខទុក្ខ និងអំណោយរួម​ទាំង​ស្បៀងអាហារ ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូន​ដល់​កងកម្លាំង​ទាំងអស់ ដែលជា​និច្ចកាល សម្តេច​ទាំង​ទ្វេ តែង​គិតគូរ​យកចិត្តទុកដាក់​ចំពោះ​កងកម្លាំង​ទាំងអស់ ដែល​នៅពេលនេះ សម្តេច​បានស្នើ​ឲ្យ​កងកម្លាំង​ត្រូវ​រួមគ្នា​បំពេញ​តួនាទី ភារកិច្ច​ឲ្យ​បាន​ល្អ មាន​សាមគ្គី​ភាព ឯកភាព​ផ្ទៃក្នុង ឲ្យ​បាន​រឹងមាំ​ដើម្បី​រួមគ្នា​ទប់ស្កាត់ កុំ​ឲ្យ​វីរុស​កូ​វីដ​១៩ ឆ្លង​ចូលក្នុង​សហគមន៍​បាន ហើយ​ក្នុង​ពេល​បំពេញភារកិច្ច​ត្រូវ​រក្សា​អនាម័យ ពាក់​ម៉ាស លាងដៃ​នឹង​ជែ​ល​ឬ​អាល់កុល​ជាប្រចាំ។

បន្ថែម​ពីលើ​នេះ ការពង្រឹង​សមត្ថកិច្ច​និង​រក្សា​សន្តិសុខ​តាម​ព្រំដែន គឺជា​ការ​អនុវត្ត​តាម​ការណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ឲ្យ​បណ្តា​ខេត្ត​ដែល​មាន​ព្រំដែន​ជាប់​នឹង​ប្រទេសជិតខាង ត្រូវ​មាន​ការយកចិត្ត​ទុកដាក់​ឲ្យ​បាន​ខ្ពស់​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅតាម​ព្រំដែន​កម្ពុជា​-​ថៃ ដែល​មាន​ហានិភ័យ​ខ្ពស់ ចំពោះ​ពលករ​ខ្មែរ​ចំណាកស្រុក ជាពិសេស​នាឱកាស​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាងមុខ​។

ក្នុងនាម​លោកស្រី​អភិបាលខេត្ត ក៏​បាន​ជំរុញ​ដល់​កម្លាំង​ទាំង​៣​ប្រភេទ​ទាំងអស់ និង​មន្ត្រី​ប្រចាំការ​នៅតាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រំ​និង​ច្រក​របៀង​នានា ត្រូវ​ធ្វើ​យ៉ាងណា​ខិតខំ​តាមដាន​រាល់​សភាពការណ៍ នៃ​ការឆ្លង​ដែន​របស់​ពល​ករ​ខ្មែរ និង​ត្រូវ​ប្រចាំការ ២៤​ម៉​/២៤​ម៉ តាម​គោលដៅ​ ដែល​ខ្លួន​ទទួលខុសត្រូវ ព្រមទាំង​ពង្រឹង​និង​ទប់ស្កាត់​ឲ្យ​បាន​តឹងរឹង​ចំពោះ​ការ​លួច​ឆ្លងដែន​ខុសច្បាប់​របស់​ប្រជាពលរដ្ឋ​ ដែល​ត្រលប់​មកពី​ប្រទេស​ថៃ ​ហើយ​បើ​ក្នុង​ករណី​មានការ​សង្ស័យ​ទៅលើ​រថយន្ត​ដឹកទំនិញ​ណាមួយ ដែល​ឆ្លងកាត់​តាម​ច្រក ត្រូវតែ​ត្រួតពិនិត្យ​និង​ធ្វើការ​ឆែកឆេរ​ជាដាច់ខាត ដើម្បី​ទប់ស្កាត់​ការ​ឆ្លងដែន​ខុសច្បាប់​ ដោយ​មិន​បាន​ធ្វើ​ច​ត្តា​ឡី​ស័ក ពិសេស​សូម​ពន្យល់​ណែនាំ ដល់​បងប្អូន​ពលករ​ដែល​ឆ្លង​មកឲ្យ​បាន​យល់ថា ការធ្វើ​ច​ត្តា​ឡី​ស័ក មិនមែន​ជាការ​ឃុំឃាំង បំបិទ​សិទ្ធ​សេរីភាព​នោះទេ គឺជា​ការធ្វើ​តេស្ត​ឬ​តាមដាន​សុខភាព ពី​សំណាក់​ក្រុមគ្រូពេទ្យ​ជំនាញ ដើម្បី​ឲ្យ​ប្រាកដថា វិជ្ជមាន​ឬ​អវិជ្ជមាន​នៃ​វីរុស​កូ​វីដ​១៩ ដែល​ជា​ការទប់ស្កាត់​កុំ​ឲ្យ​ឆ្លង​ចូល​ក្នុង​សហគមន៍​ ផង​ដែរ​៕

អត្ថបទ៖ ​សេង សុវណ្ណារិទ្ធ​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ9 mins ago

អ្នកនាំពាក្យ​ស្នងការ​ក្រុង​បដិសេធ​ថា ​មិនទាន់​ទទួល​បាន​ព័ត៌មាន​ពី​ស្នងការ​ក្រុង​ម្នាក់​ឆ្លង​កូ​វីដ​១៩​នៅឡើយ​ទេ

ព័ត៌មានជាតិ44 mins ago

មន្ត្រី​ព្រួយបារម្ភ​ពី​ការឆ្លង​កូ​វីដ​១៩ ​ខណៈ​ពលរដ្ឋ​កាន់តែ​​សម្រុក​ទៅ​មើល​បាតុភូត​ចម្លែក​ ទឹកធ្លាក់​ពីលើ​មែក​ឈើ

ព័ត៌មានអន្ដរជាតិ51 mins ago

នៅតែធ្ងន់ធ្ងរ! ២៤ម៉ោងចុងក្រោយ ប្រេស៊ីល មានអ្នកស្លាប់១,៥៥៥នាក់ទៀតដោយសារកូវីដ

ព័ត៌មានជាតិ2 hours ago

អតីត​និវត្តជន​ម្នាក់​ ផ្ទុះ​គ្រាប់​ខ្ទេច​ខ្លួន​ស្លាប់ ខណៈ​ឆ្នៃ​គ្រាប់ ​៦០​ មិល្លីម៉ែត្រ​ទុក​គប់​ត្រី

សេចក្ដីជូនដំណឹង2 hours ago

អ្នកឧកញ៉ា ឃុន សៀ ផ្ញើសារជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសទិវានារីអន្តរជាតិ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services