ព័ត៌មានជាតិ
សម្ភារៈបម្រើការបោះឆ្នោត ដឹកដល់គ្រប់ការិយាល័យបោះឆ្នោតទូទាំងខេត្តប៉ៃលិន ត្រៀមបោះឆ្នោតស្អែកនេះ
លោក ចេង ញ៉ាន់ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តប៉ៃលិន បានបញ្ជាក់ប្រាប់ កម្ពុជាថ្មី នៅរសៀលថ្ងៃទី ២២ ខែកក្កដា នេះថា សម្ភារៈសម្រាប់បម្រើការបោះឆ្នោត ត្រូវបានគណៈកម្មការការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត មកទទួល ដឹកជញ្ជូន ទៅគ្រប់ការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោតរួចរាល់ ដើម្បីត្រៀមការបោះឆ្នោត នាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ស្អែកនេះ។

ចំណែកឯបញ្ហាសន្តិសុខនៅទូទាំងខេត្តប៉ៃលិន ពិសេសគ្រប់ការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត គឺមានភាពល្អប្រសើរ មិនមានបាតុភាពអ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះទេ។

លោក ចេង ញ៉ាន់ បញ្ជាក់បន្ថែមថា ចំពោះខេត្តប៉ៃលិន មានការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត ចំនួន ១២២ ការិយាល័យ និងមន្ត្រីគណៈកម្មការការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត ចំនួន ៧៣២ នាក់។ ចំណែកភ្នាក់ងារសន្តិសុខ បានមកប្រចាំការ ដើម្បីត្រៀមការពារសន្តិសុខ សណ្ដាប់ធ្នាប់ នៅតាមការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត ព្រមទាំងអមសម្ភារៈបម្រើការបោះឆ្នោត ទាំងទៅការិយាល័យបោះឆ្នោត និងមកកាន់ស្នាក់ការវិញ ពេលប្រជាពលរដ្ឋបោះឆ្នោតរួចរាល់ផងដែរ៕
អត្ថបទ ៖ សេង សុវណ្ណារិទ្ធ







-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


