ព័ត៌មានជាតិ
អាជ្ញាធរស្រុកព្រះនេត្រព្រះជីកប្រឡាយ ៨ គីឡូម៉ែត្រ ឱ្យទេសចរជិះទូកគយគន់សត្វស្លាបរាប់ម៉ឺនក្បាល
ដើម្បីទាក់ទាញភ្ញៀវទេសចរទៅទស្សនាសហគមន៍តំបន់ការពារធម្មជាតិទេសចរណ៍រហាលកេះ(អាវៀង)ដែលសម្បូរសត្វស្លាបរាប់មុឺនក្បាលហើរលើវេហា និងចូលទ្រនំទំលើមែកឈើនាពេលរសៀលនៅរដូវវស្សាបាន ខណៈបច្ចុប្បន្នតំបន់ទេសចរណ៍មួយនេះដែលនៅមិនឆ្ងាយពីទីរួមខេត្តបបន្ទាយមានជ័យប្រមាណជា ២៣ គីឡូម៉ែត្រ ស្ថិតនៅក្នុងឃុំឈ្នួមានជ័យស្រុកព្រះនេត្រព្រះ។

អាជ្ញាធរឃុំឈ្នួមានជ័យបានខិតខំរកដៃគូមកអភិឌ្ឍជីកប្រឡាយស្ថាបនាផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៦Aដែលជាផ្លូវទេសចរណ៍ដ៍សំខាន់ទៅកាន់តំបន់ទេសចរណ៍រហាលកេះខាងលើតាមរយះជិះទូកកាណូតនារដូវវស្សាទឹកលិច។
តាមរយៈការផ្តល់បទសម្ភាសពីលោកខុង ប៊ុន មេឃុំឈ្នួមានជ័យបានឱ្យដឹងថា ជាកិច្ចផ្តួចផ្តើមរបស់លោកនៅដើមឆ្នាំ២០២៤នេះដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ និងជាប្រយោជន៍សម្រាបកសិករបានទឹកស្រោចស្របដំំណាំកសិកម្មឃុំបានធ្វើគម្រោងចំនួន២គឺជីកប្រឡាយប្រវែងជាង៨គីឡូម៉ែត្រទៅទល់នឹងបឹងអភិរក្សរហាលកេះដើម្បីឱ្យភ្ញៀវទេសចរណ៍អាចទៅកម្សាន្តលេងនារដូវវស្សា និងមួយទៀតគឺការលើកផ្លូវប្រវែងជាងបីគីឡូម៉ែត្រតភ្ជាប់ពីផ្លូវភូមិរពាក់ដែលភ្ជាប់ពីផ្លូវជាតិលេខ៦ ាA ទៅដល់តំបន់សត្វស្លាប។

តាមការរំពឹងទុកក្រោយជីកប្រឡាយ និងស្ថាបនាផ្លូវនៅខែមេសាខាងមុខដែលជារដូវបុណ្យចូលឆ្នាំប្រពៃណីជាតិនឹងមានភ្ញៀវទេសចរណ៍មកកម្សាន្តច្រើនហើយរហូតដល់ខែវស្សាក៏នៅតែមានភ្ញៀវមកកម្សាន្តលេងតាមរយៈការជិះទូកកាណូត ដោយបច្ចុប្បន្នចាប់ពីចុងខែមករាមកជាពីសេសរៀងរាល់ថ្ងៃសៅរ៍-អាទិត្យមានភ្ញៀវមកកំសាន្តលេងចន្លោះពី២០០ទៅ៣០០នាក់ធ្វើដំណើរតតាមម៉ូតូ រថយន្តកគ្រប់ប្រភេទ តាមផ្លូវគោកលើផ្លូវខ្នងប្រឡាយ រួចកាត់វាលស្រែទៅកាន់ទីនោះ។
ភ្ញៀវបានអង្គុយមើលថ្ងៃលិច មើលសត្វស្វាបហើរចូលទ្រនំ រាប់ម៉ឺនសែនក្បាល នៅវេលាចាប់ពីម៉ោង ៥ ទៅម៉ោង៦ល្ងាច ។
ក្រៅពីនេះភ្ញៀវទេសចរណ៍ក៍អាចជិះទូកលេងលើផ្ទៃបឹងមើលការនេសាទត្រី ជាលក្ខណៈគ្រួសារនិងអាចទស្សនាការដាំផ្លែឪឡឹកឬក៍ទិញបរិភោគភ្លាមៗនៅនឹងចំការ។

តាមអាជ្ញាធរប្រវត្តិតំបន់នេះវាជាទំនប់ស្ទាក់បំបែក និងបង្វែរទឹកនៃប្រព័ន្ធធារាសាស្ត្រ ដែលកសាងឡើងក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ (ឆ្នាំ១៩៧៥-៧៩)។ តំបន់រហាលកេះនេះមានផ្ទៃដីទឹក និងព្រៃលិចទឹក ទំហំ ២៨ ហិកតា។
មានសត្វស្លាបបានកើនចំនួនជិត ១០ ប្រភេទ រួមមានសត្វស្លាប ចង្គៀលខ្យង ក្អែកទឹក ស្មោញ ត្រយ៉ង ទាព្រៃ ទុងប្រផេះ ខ្វែកធំ ទោម ត្លុម មាន់ទឹក ជាដើម ក្រៅពីនោះ មានសត្វកុក យ៉ាងច្រើនដែរ៕

អត្វបទ៖ អ ពៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


