Connect with us

ព័ត៌មានជាតិ

សម្តេច​ ហ៊ុន​ សែន ​នឹង​បិទ​ការ​ជួប​ជុំ​គ្នា​ និង​រៀប​ពិធី​មង្គលការ ​ប្រសិន​ពលរដ្ឋ​មិន​អនុវត្ត​វិធានការ​៣​ការពារ ​និង​ ៣​កុំ​ ឲ្យ​បាន​ខ្ជាប់ខ្ជួន​

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា សម្តេចនឹងចាត់វិធានការតឹងរ៉ឹងដោយហាមឃាត់ការជួបជុំគ្នា រៀបចំពិធីមង្គលការ និងបុណ្យទានផ្សេងៗ ប្រសិនបើប្រជាពលរដ្ឋមិនអនុវត្តវិធានការ៣កុំនិង៣ការពារឲ្យបានខ្ជាប់ខ្ជួនទេនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈថ្លែងសារពិសេសនៅព្រឹកនេះសម្តេចបានបន្តថា «ខ្ញុំ​មិ​ន​ចេញបញ្ជាឲ្យបិទសាលារៀន ការជួបជុំ ពិធីបុណ្យនិងមង្គលការនានានោះទេ។ តែសូមឲ្យប្រជាពលរដ្ឋគោរពឲ្យបាននូវវិធានការរបស់ក្រសួងដូចជាពាក់មាស រក្សាគម្លាតសុវត្តិភាព១ម៉ែត្រកន្លះ កុំនៅកន្លែងដែលបិទជិត ឧសស្សាហ៍លាងដៃស្អាត ពាក់ម៉ាស់ដើម្បីការពារការាឆ្លងជំងឺកូវីដ១៩»។

សម្តេចស្នើឲ្យប្រជាពលរដ្ឋចូលរួមអនុវត្តវិធានការ៣ការពារនិង៣កុំនេះឲ្យបានទាំងអស់គ្នាដើម្បីរួមគ្នាបញ្ឈប់ព្រឹត្តិការណ៍សហគមន៍២០កម្ភៈនេះឲ្យបាន។

ជាមួយគ្នានេះដែរសម្តេចបានណែនាំឲ្យមន្ត្រីពាក់ព័ន្ធត្រូវស្វែងរកអ្នកជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កម្ភៈនេះឲ្យបានដោយធ្វើតេស្តនិងធ្វើចត្តាឡីស័កឲ្យបានគ្រប់ៗគ្នាហើយប្រជាពលរដ្ឋដែលរស់នៅទីកន្លែងណាត្រូវទៅនៅកន្លែងនោះ​វិញដើម្បីឲ្ុមន្ត្រីយកសំណាកនិងដាក់ឲ្យធ្វើចត្តាឡីស័ក។

ទន្ទឹមនឹងនេះ សម្តេចបានស្នើឲ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាលកំណត់ការធ្វើតេស្ត២ដង៣ដងឬ៤ដងចំពោះអ្នកដែលពាក់ព័ន្ធនឹងអ្នកជំងឺនិងអ្នកពាក់ព័ន្ធផ្សេងៗទៀត។លើសពីនេះទៀត សម្តេចបានណែនាំឲ្យអាជ្ញាធរដែនដីនិងស្ថានប័នពាក់ព័ន្ធត្រូវទប់ស្កាត់ធ្វើយ៉ាងណាកុំឲ្យមានអ្នកលួចរត់គេចចេញពីមណ្ឌលចត្តាឡីស័កហើយត្រូវយកអនុក្រឹត្យស្តីពីការធ្វើ​ចត្តាឡីស័កមកអនុវត្តចំពោះជនណាដែលគេចវេះនិងអ្នកសមគំនិតក្នុងការជួយអ្នកធ្វើចត្តាឡីស័ក។

គួរបញ្ជាក់ថាព្រឹត្តិការណ៍សហគមន៍២០កម្ភៈនេះក្រសួងសុខាភិបាលបានរកឃើញចំនួន៣២ករណីហើយកំពុងធ្វើតេស្តរកកូវីដ១៩ជាបន្តបន្ទាប់ទៀត៕

សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២ នាទី មុន

លោក គួច ខេវិន ៖ ពិធីករ-ពិធីការិនី មានតួនាទីសំខាន់ក្នុងការបង្ហាញអត្តសញ្ញាណថ្លៃថ្នូរ​ជាតិសាសន៍ខ្លួន

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

ហាងឆេងតម្លៃប្រេងសាំងពិភពលោក បន្តធ្លាក់ថ្លៃច្រើនគួរសម

ព័ត៌មានអន្ដរជាតិ៩ នាទី មុន

វៀតណាម ជាប់ចំណាត់ថ្នាក់ទី៦ ជាប្រជាជនមានសុភមង្គលបំផុតនៅ អាស៊ី

សន្តិសុខសង្គម១៤ នាទី មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះណែនាំដល់ម្ចាស់យានដ្ឋានជួសជុល និងកែច្នៃឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ២០ នាទី មុន

មន្ត្រីនាំពាក្យ៖ ការរឹតបន្ដឹងអាជីវកម្មគ្រាប់រំសេវ ជាវិធានការទប់ស្កាត់ ដើម្បីបញ្ចៀសរាល់បាតុភាពផ្សេងៗ

Sokha Hotels

ព័ត៌មានពេញនិយម