ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌដូនពេញ ដាក់កម្លាំងការពារជាប្រចាំ មិនឲ្យចេញចូលកន្លែង ដែលសង្ស័យឆ្លងជំងឺកូវីដ១៩
អាជ្ញាធរខណ្ឌដូនពេញក្រោមការដឹកនាំលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌ បានបើកកិច្ចប្រជុំបន្ទាន់ពាក់ព័ន្ធនឹងវិធានការការពារ ករណីការឆ្លងរីករាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ថ្ងៃទី២០ កុម្ភៈ ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ លាម៉ោង ១១និង០០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានកោះអញ្ជើញ លោក លោកស្រីអភិបាលរង លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ លោក លោកស្រីប្រធានការិយាល័យចំណុះជំនាញ លោក លោកស្រីប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ទាំង១១ ប្រធានទីរួមផ្សារទាំង៣ និងលោកប្រធានប្រជាការពារខណ្ឌ ដើម្បីប្រជុំបែងចែកតួនាទីភារកិច្ច និងពង្រឹងបន្ថែម អំពីវិធានការរដ្ឋបាល ក៏ដូចជាវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ។


ក្នុងនោះលោកប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានសម្រេចនឹងធ្វើការណែនាំជាគោលការណ៍ដូចខាងក្រោម៖
-កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ, កងរាជអាវុធហត្ថខណ្ឌ និងរដ្ឋបាលសង្កាត់ផ្សារថ្មីទី៣ ត្រូវដាក់កម្លាំងយាមប្រចាំការឲ្យបានមួយម៉ាត់ និងសហការជាមួយក្រសួងសុខាភិបាលពាក់ព័ន្ធនឹងទីតាំង ដែលមានវិជ្ជមានជំងឺកូវីដ១៩ នៅចំណុចផ្លូវលេខ ១៧២ សង្កាត់ផ្សារថ្មីទី៣ ។
-រដ្ឋបាលសង្កាត់-ប៉ុស្តិ៍ទាំង១១ ត្រូវចុះត្រួតពិនិត្យទីតាំងអាជីវកម្ម សេវាកម្ម ក្លឹបកម្សាន្ត ឌីស្កូ និងអាជីវកម្មផ្សេងៗឲ្យចូលរួមសហការ និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានល្អប្រសើរ ព្រមទាំងចុះត្រួតពិនិត្យធ្វើកំណត់ហេតុ និងបូកសរុបរបាយការណ៍មករដ្ឋបាលខណ្ឌជាប្រចាំ ។
-បន្តតាមដាន ត្រួតពិនិត្យ យកចិត្តទុកដាក់លើការងារយាមប្រចាំការនៅតាមមណ្ឌលចត្តាឡីស័កដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួន ។
-បន្តធ្វើការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឲ្យចូលរួមសហការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដោយបន្តពាក់ម៉ាស លាងដៃនឹងសាប៊ូ ឬអាល់កុល និងរក្សាគម្លាតសុវត្ថិភាពសង្គមឲ្យបានផុសផុលបន្ថែមទៀត។ ក្នុងករណីគ្មានភារកិច្ចចាំបាច់សូមស្នាក់នៅក្នុងផ្ទះ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ។
គួរបញ្ជាក់ផងដែរថា នៅវេលាម៉ោង ៤និង០០នាទី ទៀបភ្លឺ នាថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០២១ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ដឹកនាំដោយលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានសហការជាមួយក្រុមគ្រូពេទ្យរបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានមកយកជនជាតិចិនចំនួន ០៤ នាក់ ដែលកំពុងស្នាក់នៅក្នុងអាគារលេខ ២៨ ដែលមាន យីហោLeclassioueផ្លូវ ១៧២ក្រុម៩០ ភូមិ ១៤សង្កាត់ផ្សារថ្មីទី ៣ ខណ្ឌដូនពេញ ដែលមានផ្ទុកមេរោគ covid 19 ដើម្បីយកទៅមន្ទីរពេទ្យរុស្សី។

អាជ្ញាធរខណ្ឌដូនពេញបានបញ្ជាក់ថា នៅទីតាំងកន្លែង ដែលមានការសង្ស័យពាក់ព័ន្ធនឹងការឆ្លងជំងឺកូវីតឆ្លង១៩នៅទីតាំងយីLeclassioueក្នុងសង្កាត់ផ្សារថ្មី៣នេះដែរ អាជ្ញាធរបានដាក់កម្លាំងការពារហ៊ុមព័ទ្ធទីតាំងកើតហេតុមិនអនុញ្ញាតឲ្យមានការចេញចូលនាំឲ្យមានការរាលដាលឆ្លងនៃជំងឺកូវីដ១៩ នេះឡើយ។ ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកដែលពាក់ព័ន្ធនៅក្នុងខុនដូ ដែលត្រូវបានជនជាតិចិនចំនួន៤ នាក់ ត្រូវបានឃាត់ខ្លួនយកទៅមន្ទីរពេទ្យរុស្ស៊ីធ្វើចត្តាឡីស័កនោះមិនអនុញ្ញាតឲ្យចេញក្រៅឬចេញចូលតាមសេរីភាពនៅទេ គឺតម្រូវពួកគាត់ទាំងអស់នោះនៅខាងក្នុងរង់ចាំមន្ត្រីជំនាញអនុញ្ញាតទើបដកកម្លាំងវិញ។ ចំពោះបញ្ហាហូបចុះវិញ គឺតម្រូវឲ្យខាងម្ចាស់ទីតាំងកើតហេតុធ្វើអាហារហូបចុក នៅក្នុងទីតាំងនោះតែម្ដង ដើម្បីបង្ការនឹងទប់ស្កាត់ឲ្យបាន៕
អត្ថបទ៖ រស្មី
សូមចុចអាន៖
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


